របរសាមញ្ញ តែកើនចំណូលរាល់ថ្ងៃ! អ្នកជំនាញខ្មែរទម្លាយពីបច្ចេកទេសផលិតកូនជ្រូកក្នុង ១ថ្ងៃជាង ២០០​ រូប និងជាង ៤០ ម៉ូត
Khunna - ឃុនណា
•
NOVEMBER 6 2026
•
នវានុវត្តន៍
•
85 views
•
3 mins read
•

នៅក្នុងអត្ថបទនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីបច្ចេកទេសផលិតកូនជ្រូកសន្សំលុយ ដែលជារបរសាមញ្ញទេ តែកើនចំណូលរាល់ថ្ងៃ។ ក្នុងការចុះសម្ភាសន៍ផ្ទាល់ជាមួយក្រុមការងារ Technology Cambodia និងម្ចាស់អាជីវកម្ម។

«អាណាចក្រកូនជ្រូកសន្សំលុយ» បានចែករំលែកថា ការផលិតកូនជ្រូកសន្សំលុយនាពេលបច្ចុប្បន្ន មិនមែនត្រឹមតែជាការសិត ឬការស៊កពុម្ពសាមញ្ញនោះទេ ប៉ុន្តែវាជាសិល្បៈ ដែលទាមទារនូវភាពផ្ចិតផ្ចង់ គំនិតច្នៃប្រឌិត និងការដាក់បេះដូងនៅក្នុងស្នាដៃនីមួយៗ។ ការចុះទៅយកព័ត៌មានដល់ទីតាំងផលិតផ្ទាល់នេះ បានបង្ហាញឱ្យឃើញពីដំណើរការនៃការបំប្លែងដីឥដ្ឋ និងវត្ថុធាតុដើម ឱ្យក្លាយទៅជាស្នាដៃសិល្បៈកូនជ្រូកយ៉ាងរស់រវើក ដែលមិនត្រឹមតែបម្រើឱ្យមានការសន្សំប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់តម្លៃសិល្បៈកែច្នៃ និងទាក់ទាញអារម្មណ៍អតិថិជនគ្រប់វ័យផងដែរ។

Photo 2026 11 06 11 08 28

ទីតាំងផលិតកូនជ្រូកសន្សំលុយ ដ៏ល្បីមួយកន្លែងឈ្មោះអាណាចក្រកូនជ្រូកសន្សំលុយ ដែលមានទីតាំង ស្ថិតនៅលើផ្លូវជាតិលេខ 6A ដែលផលិតកូនជ្រូកសន្សំលុយចេញពីម្នាងសិលា ឬថ្មម៉ាប ធ្វើឱ្យកូនជ្រូកនីមួយៗមានភាពរឹងមាំ ស្អាត និងមានគុណភាពខ្ពស់ ទុកយូរមិនប្រេះ ឬដុះផ្សិតលុយឡើយ។  

Photo 2026 11 06 11 07 59

ចំពោះផ្នែកបច្ចេកទេស និងការផលិត ទីតាំងមួយនេះមានការច្នៃម៉ូដរហូតដល់ជាង ៤០ម៉ូដផ្សេងគ្នា ដូចជារូបកូនតោង រូបកូនឆ្កែ រូបដាយណូស័រ រូបទន្សាយ និងរូបទសក្ស ជាដើម ដោយក្នុងមួយថ្ងៃអាចផលិតបានពី ១០០ ទៅ ២០០ ដុំ សម្រាប់ការបោះដុំចែកចាយទៅកាន់ ២៥ ខេត្តក្រុងទូទាំងប្រទេស។

Photo 2026 11 06 11 08 23

តម្លៃកូនជ្រូកមានលក់ចាប់ពី ៤ពាន់រៀលឡើងទៅ ដែលនេះអាចបង្កើតចំណូលបានយ៉ាងគួរសមពី ១០ម៉ឺន ទៅ ១៤ម៉ឺនរៀលក្នុងមួយថ្ងៃ ព្រមទាំងជួយកាត់បន្ថយការចំណាយលើការនាំចូលកូនជ្រូកសន្សំលុយពីប្រទេសដទៃ ព្រោះក្នុងស្រុកយើងមានសមត្ថភាពផលិត និងចែកចាយយ៉ាងផុសផុលទូទាំងប្រទេសផងដែរ។

Photo 2026 11 06 11 08 18

បើយើងគិតទៅដល់បច្ចេកទេសផលិតវិញ ដើមឡើយ ម្នាងសិលា គឺជាឈ្មោះហៅតាមការបញ្ចេញសំឡេង ឬអក្ខរាវិរុទ្ធនៃពាក្យបរទេស គឺ Marble (ថ្មម៉ាប) ដែលជាប្រភេទថ្មធម្មជាតិដ៏មានតម្លៃ និងពេញនិយមប្រើប្រាស់យ៉ាងខ្លាំងនៅក្នុងវិស័យស្ថាបត្យកម្ម សិប្បកម្ម និងការតុបតែងលម្អផ្សេងៗ។

Marmo Z17

ម្នាងសិលា កើតឡើងពីការប្រែប្រួលទ្រង់ទ្រាយនៃថ្មកំបោរ ក្រោមឥទ្ធិពលនៃកម្ដៅខ្លាំង និងសម្ពាធនៅក្នុងស្រទាប់ផែនដីក្នុងរយៈពេលដ៏យូរមកហើយ។ ដំណើរការធម្មជាតិនេះធ្វើឱ្យគ្រាប់រ៉ែរបស់វាលាយឡំភ្ជាប់គ្នាជាថ្មដែលមានក្រឡា ឬសរសៃរចនាម៉ូដយ៉ាងប្រណិតតាមប្រភេទ និងតំបន់ភូមិសាស្ត្រនីមួយៗ។ នៅក្នុងជីវភាពរស់នៅ និងឧស្សាហកម្ម គេនិយមយកម្នាងសិលាមកកែច្នៃ និងឆ្លាក់ជាវត្ថុអនុស្សាវរីយ៍ សម្ភារតុបតែងផ្ទះ ព្រមទាំងផលិតជា កូនជ្រូកសន្សំលុយ ឬសម្រាប់តាំងលម្អ។ លើសពីនេះ វាត្រូវបានគេយកមកប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការក្រាលកម្រាលឥដ្ឋ ធ្វើជញ្ជាំង និងធ្វើតុបញ្ជរ ដោយសារតែវាមានភាពរលោង ពណ៌ស្រស់ស្អាត និងជួយផ្ដល់នូវភាពប្រណិតដល់សំណង់ និងរូបរាងផងដែរ។

Photo 2026 11 06 11 08 33

យ៉ាងណាមិញតាមការលើកឡើងរបស់ម្ចាស់អាជីវកម្មមានប្រាប់ពីដំណើរក្នុងការបង្កើតកូនជ្រូកឱ្យចេញជារូបរាង ដោយដំបូងឡើយ គេប្រើប្រាស់ម្នាងសិលាដាក់កូរជាមួយទឹក ក្នុងកម្រិតមួយដែលសមល្មម ព្រោះបើដាក់ជ្រុលពេក ឬតិចពេក កូនជ្រូកអាចនឹងបាត់បង់ទ្រង់ទ្រាយ និងមិនមានគុណភាពឡើយ បន្ទាប់មកគេរៀបជាពុម្ភកូនជ្រូកទៅតាមរូបសត្វនីមួយៗហើយចាក់ល្បាយម្នាងសិលានោះចូលទៅក្នងពុម្ភនោះដោយគិបបិទជិត។ បន្ទាប់មកទុកមួយសន្ទុះឱ្យវាចូលពុម្ភបានល្អ ទើបគេគាស់ចេញ ហើយកែជាយដែលនៅជាប់ចេញពីរូបរាង។ ក្រោយមកទើបគេលើកយកទៅហាលជាមួយថ្ងៃក្តៅ​ ចន្លោះ ២ ទៅ ៣ម៉ោង ឬមួយថ្ងៃពេញអាស្រ័យទៅតាមទំហំ និងអាកាសធាតុជាក់ស្តែង។ ក្រោយពីហាលរួចហើយទើបគេយកវាមកលាប ពណ៌ឬបាញ់ថ្នាំតាមក្រោយ ហើយទុកឱ្យស្ងួតជាការស្រច។

Photo 2026 11 06 11 12 44

ជារួមមកវិញ អាជីវកម្មផលិតកូនជ្រូកសន្សំលុយនៅ «អាណាចក្រកូនជ្រូកសន្សំលុយ» មិនត្រឹមតែជាមុខរបរដ៏សាមញ្ញដែលបង្កើតចំណូលប្រចាំថ្ងៃពី ១០ ទៅ ១៤ ម៉ឺនរៀលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគំរូសិប្បកម្មដ៏មានសក្តានុពលមួយ តាមរយៈការប្រើប្រាស់វត្ថុធាតុដើម ថ្មម៉ាប ជាមួយបច្ចេកទេសផលិតដ៏ប្រណិត ចាប់តាំងពីការលាយ ដាក់ពុម្ព ហាលថ្ងៃ រហូតដល់ការលាបពណ៌។ ភាពជោគជ័យនេះបានបង្ហាញពីការច្នៃប្រឌិតអ្នកជំនាញខ្មែរ ក្នុងការផ្គត់ផ្គង់ទូទាំង ២៥ ខេត្តក្រុង កាត់បន្ថយការនាំចូល និងលើកស្ទួយផលិតផលក្នុងស្រុកយ៉ាងមានប្រសិទ្ធភាពបំផុត។

សម្រាប់អ្នកដែលស្រលាញ់ចង់ជាវ ឬលក់បន្តសូមធ្វើការទាក់ទងតាមរយៈលេខ៖
077473941 ឬ 096 38 48 773។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia