មិនបាច់ប្រើ អ៊ីនធឺណេត! App មួយនេះបើកតែ Bluetooth ក៏អាចឆាត និងតេរកគ្នា បានដែរ
SOKLY - កូនផ្កាឈូក
JULY 18 2025
ឌីជីថល
2 K views
1 min read

នៅក្នុងសម័យដែល អ៊ីនធឺណេតក្លាយជារបស់ដែលមនុស្សខ្វះលែងបាន ប៉ុន្តែអតីតសហស្ថាបនិក និងអតីត CEO នៃ Twitter (X) លោក Jack Dorsey បែរជាអាចបង្កើតកម្មវិធីផ្ញើសារទាក់ទងគ្នា ដោយមិនចាំបាច់ប្រើអ៊ីនធឺណេត ឈ្មោះថា Bitchat

Bitchat គឺជាកម្មវិធីឥតគិតថ្លៃ ដែលអាចឆាត និងខលរកគ្នា ដោយប្រើតែ Bluetooth Wi-Fi Direct ដើម្បីភ្ជាប់ឧបករណ៍ពីរឡើងទៅគ្នា ដោយមិនចាំបាច់ពឹងពាក់សេវាអ៊ីនធឺណេត ឬសេវាសាធារណៈណាមួយនោះឡើយ។ អ្វីដែលសំខាន់វាអាចដំណើរការទាក់ទងគ្នាបាន ដល់រយៈចម្ងាយប្រមាណ ៣០០ម៉ែត្រពីគ្នាឯណោះ។

សមត្ថភាពដែល App Bitchat អាចធ្វើបាន រួមមានដូចជា ឆាតជាអក្សរបានរហ័ស បញ្ជូនរូបភាព ឯកសារ ឬវីដេអូ អាចខលនិយាយឆ្លើយឆ្លងគ្នាបាន ដោយគ្រាន់តែប្រើ Bleutooth

យ៉ាងណាមិញ Bitchat ទើបតែត្រូវបានបង្កើតឡើងនៅក្នុងខែកក្កដា​​ ឆ្នាំ២០២៥ នេះប៉ុណ្ណោះ ហើយវាកំពុងស្ថិតក្នុងដំណាក់កាលប្រើប្រាស់សាកល្បង ដើម្បីធានាបានថា មិនមានបញ្ហាសុវត្ថិភាព ឬអ្នកណា Hack ចូលបាន។ លោកអ្នកយល់យ៉ាងណាដែរ? បើសិនជាគេទម្លាក់ឱ្យប្រើផ្លូវការ តើចង់សាកប្រើដែរឬទេ?

Jack Dorsey Bitchat Messaging App

Bitchat Logo Demo

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia