ជិះឃើញមុខសាលា ប្រយ័ត្នអត់ដឹង! មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ឃើញមុខវិទ្យាល័យតាមខេត្តមួយចំនួន គឺផ្ដោតលើមុខងារ៤នេះ
ផែន ផាន់ណា
MAY 28 2026
នវានុវត្តន៍
14 views
1 min read

ស្របតាមផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងជំរុញយ៉ាងសកម្មនូវគម្រោងសាងសង់ «មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (Community Tech Center - ម.ប.ស.)» នៅតាមបណ្តាវិទ្យាល័យនានាទូទាំងប្រទេស ដើម្បីពន្លឿនការធ្វើបរិវត្តកម្មឌីជីថលជាតិ។ យោងតាមរបាយការណ៍វឌ្ឍនភាព គិតត្រឹមខែមីនា ឆ្នាំ២០២៦ នេះ គម្រោង ម.ប.ស. សម្រេចបានការកសាង និងមានទីតាំងប្រតិបត្តិការចំនួន ២១ទីតាំង រួចមកហើយនៅតាមវិទ្យាល័យនានាទូទាំងប្រទេស។ ដោយមើលឃើញពីសារៈសំខាន់នៃគម្រោងនេះ ក្រសួងមានផែនការបន្តសាងសង់ ម.ប.ស. ចំនួន ១០ទីតាំង បន្ថែមទៀត នៅក្នុងឆ្នាំនេះ។

W

គម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) នេះ ត្រូវបានបង្កើតឡើងដោយមានមុខងារស្នូលចំនួន ៤ សំខាន់ៗរួមមាន៖

  1. បន្ទប់កុំព្យូទ័រ (Computer Lab)៖ សម្រាប់ផ្តល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យាដល់សិស្សានុសិស្សនៅក្នុងវិទ្យាល័យ។

  2. បន្ទប់បណ្តុះបណ្តាល (Training Room)៖ សម្រាប់បណ្ដុះបណ្ដាលបុគ្គលិកប្រតិបត្តិ និងប្រជាពលរដ្ឋទូទៅដែលរស់នៅក្នុងសហគមន៍។

  3. ប៉ុស្តិ៍ប្រៃសណីយ៍ (Post Office)៖ សម្រាប់អនុវត្ត និងជំរុញសេវាកម្មបញ្ញើប្រៃសណីយ៍ ដែលគ្រប់គ្រងផ្ទាល់ដោយប្រៃសណីយ៍កម្ពុជា។

  4. សាលសាធារណៈ (Public Hall)៖ ជាទីកន្លែងសម្រាប់ឱ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងសហគមន៍អាចមកសិក្សា រៀបចំកិច្ចប្រជុំ ឬស្រាវជ្រាវស្វែងរកព័ត៌មានផ្សេងៗ។

Jj

វត្តមានរបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយគម្លាតឌីជីថល ព្រមទាំងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានអាចទទួលបានចំណេះដឹង និងសេវាកម្មបច្ចេកវិទ្យាទំនើបៗ។

សាធារណជន សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលចង់ជ្រាបព័ត៌មានបន្ថែម ឬតាមដានការវិវឌ្ឍន៍ថ្មីៗនៃគម្រោងនេះ អាចចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. តាមរយៈ៖ www.ctc.edu.kh

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia