ទីបំផុតមានហើយ! កូនខ្មែរមិនចាញ់បរទេស អាចផលិតហ្គេមបែបស្រុកស្រែចម្ការលើទឹកដីសុវណ្ណភូមិកម្ពុជា
Khunna - ឃុនណា
FEBRUARY 26 2026
នវានុវត្តន៍
11.3 K views
2 mins read

សូមស្វាគមន៍មកកាន់ “ចំការស្រុកស្រែ” (Dawn of Life) ហ្គេមអំពីការធ្វើចំការ និងចិញ្ចឹមសត្វ ដំបូងគេនៅកម្ពុជា បង្កើតឡើងដោយ ក្រុម Developer ក្នុងស្រុក។

Photo 2 2026 02 26 13 20 38

សម្រាប់ហ្គេមចំការស្រុកស្រែដែលបង្កើតឡើងដោយក្រុមហ៊ុន Direx Play នេះ គឺជាមោទនភាពមួយនៃស្នាដៃហ្គេមដែលរចនាដោយកូនខ្មែរផ្ទាល់។ ក្រុមហ៊ុន Direx Play ត្រូវបានគេស្គាល់ថាជាអ្នកអភិវឌ្ឍហ្គេមឈានមុខគេមួយនៅកម្ពុជា ដែលតែងតែបញ្ចូលនូវអត្តសញ្ញាណជាតិទៅក្នុងហ្គេមរបស់ពួកគេ។

Photo 1 2026 02 26 13 20 38

Photo 3 2026 02 26 13 20 38

ការរចនាដោយស្នាដៃខ្មែរ (Direx Play)

  • ហ្គេមនេះមិនត្រឹមតែជាការកម្សាន្តនោះទេ ប៉ុន្តែវាបានបញ្ចូលនូវរូបភាពកសិកម្មរបស់ខ្មែរយើងយ៉ាងពិតប្រាកដ ដូចជាដើមត្នោត ស្រូវសាលី (ឬស្រូវស្រែ) និងការរស់នៅតាមជនបទ។
  • Direx Play បានប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីធ្វើឱ្យការលេងមានភាពរលូន និងមានក្រាហ្វិកស្អាតទាក់ភ្នែក (High-quality graphics)
  • ដាំស្រូវ ត្រកួន ត្រសក់ ស្ពៃ ម្រះព្រៅ ចេកពងមាន់
  • ចិញ្ចឹមមាន់ ទា ក្ងាន ចង្រឹត គោ ក្របី
  • ស្ទូចត្រី ចាប់ចង្រឹត ម្នាក់ឯងក៏បាន…ជាមួយមិត្តភក្តិក៏បាន
  • ពេលឃ្លាន…ធ្វើម្ហូបញ៉ាំ វេចនំអន្សម ចាក់នំគ្រក់…ជាដើម។

Photo 4 2026 02 26 13 20 38

Photo 6 2026 02 26 13 20 38

ហ្គេម Dawn of Life នេះត្រូវបានបង្កើតឡើង ដោយមានការសហការជាមួយ Smart Axiata ដែលមិនត្រឹមតែជាក្រុមហ៊ុនទូរស័ព្ទឈានមុខគេប៉ុណ្ណោះទេ តែ Smart ក៏តែងតែជួយគាំទ្រដល់ Developer ក្នុងស្រុក ដើម្បីនាំមកនូវអ្វីថ្មីៗ និងចក្ខុវិស័យវែងឆ្ងាយ សម្រាប់ប្រជាជនកម្ពុជា និងអ្នកលេងទូទាំងពិភពលោកផងដែរ។

Photo 7 2026 02 26 13 20 38

Photo 10 2026 02 26 13 20 38

អ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរួមសាកល្បង Beta Version បានតាមរយៈលីងខាងក្រោម៖ https://beta.direxplay.com/dol/ សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការតាមដារគេហកទំព័រផ្លូវការ Direxplay

Photo 2026 02 26 13 40 59

បច្ចុប្បន្ននេះហ្គេម ចំការស្រុកស្រែ អាចលេងតេស្តសាកល្បងបានតែប្រព័ន្ធ Smart ប៉ុណ្ណោះដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងព័ត៌មានបន្ថែមតាមដានលើគេហកទំព័រ Smart Axiata (010 200 888)។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia