យោងតាមគេហកទំព័រហ្វេសប៊ុកផ្លូវការរបស់ Major Cineplex Cambodia នៅថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសជូនទៅកាន់មហាជនទាំងអស់ឲ្យបានជ្រាបថា៖
ដោយក្តីគោរព ទៅកាន់អតិថិជនទាំងអស់
Major Cineplex បានចូលរួមជាចំណែកក្នងការបង្កើតនូវអនុស្សាវរីយ៍ល្អៗដែលមិនអាចបំភ្លេចបានជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកទាំងអស់គ្នា។
ជាចុងក្រោយយើងខ្ញុំសូមគោរពលា និងថ្លែងអំណរគុណជាអនេកចំពោះអតិថិជនទាំងអស់ដែលបានគាំទ្ររោងភាពយន្តយើងខ្ញុំកន្លងមកចំពោះទំនុកចិត្ត និងសេចក្តីស្រឡាញ់របស់អ្នកទាំងអស់គ្នាមានអត្ថន័យយ៉ាងជ្រាលជ្រៅគួរជាទីចងចាំដ៏អស្ចារ្យចំពោះយើងខ្ញុំ។ សូមអរគុណ៕

ក្នុងនោះផងដែរ Major Cineplex Cambodia ក៏បានអមជាមួយនឹងពាក្យពេជន៍ជាលិខិតមួយសន្លឹកដោយបញ្ជាក់ថា៖
អរគុណសម្រាប់រយៈពេល ១២ឆ្នាំ
ដោយក្ដីគោរព ទៅកាន់អតិថិជនទាំងអស់
អស់រយៈពេលជាង ១២ ឆ្នាំមកហើយដែល Major Cineplex បានបញ្ចាំងខ្សែភាពយន្តជាច្រើន រហូតបង្កើតបាននូវអនុស្សាវរីយ៍ល្អៗដែលមិនអាចបំភ្លេចបានជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលបានគាំទ្ររោងភាពយន្តយើងខ្ញុំកន្លងមក។ ទំនុកចិត្ត និងសេចក្ដីស្រឡាញ់របស់អ្នកទាំងអស់គ្នាមានអត្ថន័យយ៉ាងជ្រាលជ្រៅគួរជាទីចងចាំដ៏អស្ចារ្យចំពោះយើងខ្ញុំ។
សូមអរគុណ។

