ត្រៀមតែលុយទៅ! នេះជាក្រុមហ៊ុនលក់ឡានអគ្គិសនីនៅខ្មែរទាំង៥ ចាម់ផ្ដើមកែប្រែនិងបញ្ជុះតម្លៃឡាន ស្របតាមការបញ្ចុះពន្ធគយនៅកម្ពុជា
ផែន ផាន់ណា
APRIL 2 2026
យានយន្ត
692 views
3 mins read

ដំណឹងល្អសម្រាប់អ្នកកំពុងសម្លឹងមើលរថយន្តអគ្គិសនី (EV) យកមកប្រើប្រាស់! ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាទើបតែបានប្រកាសដាក់ចេញនូវគោលការណ៍បញ្ចុះអត្រាពន្ធគយថ្មី ក្រុមហ៊ុនចែកចាយរថយន្តអគ្គិសនីល្បីៗចំនួន ៥ នៅកម្ពុជា បានប្រកាសកែសម្រួល និងទម្លាក់តម្លៃរថយន្តរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីផ្តល់ជូនអតិថិជននូវតម្លៃកាន់តែពិសេស និងចំណេញជាងមុន។

យោងតាមសេចក្តីប្រកាសជាផ្លូវការនៅលើបណ្តាញសង្គមរបស់ក្រុមហ៊ុននីមួយៗ ក្រុមហ៊ុនទាំង ៥ ដែលបានចេញមុខប្រកាសកែសម្រួលតម្លៃនោះរួមមាន៖

១. ក្រុមហ៊ុន BYD (Harmony Auto | iCar)៖ បានប្រកាសយ៉ាងច្បាស់ពី «ការឆ្លើយតបទៅនឹងពន្ធគយថ្មីរបស់កម្ពុជា ជាមួយនឹងការកែសម្រួលតម្លៃរថយន្ត BYD គ្រប់ម៉ូដែល»។ ម៉ូដែលពេញនិយមជាច្រើនចាប់ពីត្រកូល SEAGULL, SHARK 6, ATTO 2, SEALION, BYD Ti 7, SEAL 5, BYD M9 រហូតដល់រថយន្តប្រណីត DENZA D9 សុទ្ធតែត្រូវបានទម្លាក់តម្លៃចុះពីតម្លៃដើមគួរឲ្យកត់សម្គាល់។ សម្រាប់ម៉ូដែលឡានលម្អិត (ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ជាវរថយន្ត BYD Cambodia សូមធ្វើការទាក់ទង ឬសួរនាំព័ត៌មានបន្ថែមទៅកាន់លេខ 017 555 924 និងតាមដានគេហកទំព័រហ្វេសប៊ុកផ្លូវការរបស់ BYD Cambodioa)។
662178861 1399254208883457 1539959734029779202 N (1)
Screenshot 2026 04 01 at 9.58.47 in the Morning

២. ក្រុមហ៊ុន BAOJUN៖ បានចេញសេចក្តីជូនដំណឹងស្តីពីការកែសម្រួលតម្លៃថ្មី ស្របតាមអត្រាពន្ធរបស់រាជរដ្ឋាភិបាល ដោយទម្លាក់តម្លៃលើម៉ូដែល BAOJUN CLOUD (ពី $25,900 មកត្រឹម $25,600) និងម៉ូដែល BAOJUN YEP PLUS (ពី $19,900 មកត្រឹម $19,700)។ ការផ្តល់ជូនតម្លៃថ្មីនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នេះតទៅ។ (សម្រាប់អ្នកចាប់អារម្មណ៍សូមទំនាក់ទំនង 017 211 200)
Photo 2026 04 01 11 47 38

  • ៣. ក្រុមហ៊ុន AION (Heng Huy Autocar)៖ ក៏មិននៅស្ងៀមដែរ ដោយបានប្រកាសថា យោងទៅតាមការកំណត់អត្រាពន្ធថ្មីរបស់រដ្ឋាភិបាល អតិថិជនដែលធ្វើការកក់រថយន្តអគ្គិសនីម៉ូដែល AION i60 ចាប់ពីពេលនេះតទៅ នឹងទទួលបាននូវតម្លៃកាន់តែពិសេសជាងមុន។ (សម្រាប់អ្នកចាប់អារម្មណ៍សូមទំនាក់ទំនង 061 9 33333)
    657393828 122310284576006433 5191472942124632936 N

  • ៤. ក្រុមហ៊ុន JETOUR៖ បានចេញដំណឹងពិសេសសម្រាប់អតិថិជនដែលកក់រថយន្ត JETOUR (ប្រភេទរថយន្តអគ្គិសនីកូនកាត់ PHEV) ដោយលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃថ្មី ស្របតាមអត្រាពន្ធថ្មីរបស់រាជរដ្ឋាភិបាលផងដែរ (ដោយមានលក្ខខណ្ឌ៖ សម្រាប់តែអតិថិជនកក់មិនទាន់បើកវគ្គ/Clearance តែប៉ុណ្ណោះ)។ (សម្រាប់អ្នកចាប់អារម្មណ៍សូមទំនាក់ទំនង 017 713 713)
    659443253 122240517908120344 5180337811929222855 N

៥. ក្រុមហ៊ុន XPENG CAMBODIA (SDB GROUP)៖ បានចេញដំណឹងពិសេសជម្រាបជូនអតិថិជនថា ដើម្បីឆ្លើយតបនឹងអនុក្រឹត្យថ្មីស្តីពីការកែសម្រួលអត្រាពន្ធគយរបស់រាជរដ្ឋាភិបាលទៅលើរថយន្តប្រភេទ EV កន្លងទៅនេះ ក្រុមហ៊ុននឹងធ្វើការផ្តល់ជូនតម្លៃថ្មីស្របតាមអត្រាពន្ធថ្មី សម្រាប់រាល់ការកក់រថយន្តប្រភេទ EV របស់ XPENG ដែលមិនទាន់មកដល់ ឬមិនទាន់បើកទូនៅកម្ពុជា។ ការកែសម្រួលតម្លៃនេះ គឺចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ តទៅ។
663228107 122166812966904455 7132055683622196714 N
ការសម្រេចកែសម្រួល និងទម្លាក់តម្លៃព្រមៗគ្នានេះ គឺជាសញ្ញាណដ៏ល្អមួយសម្រាប់ទីផ្សាររថយន្តនៅកម្ពុជា ដែលមិនត្រឹមតែជួយសម្រួលដល់បន្ទុកចំណាយរបស់ប្រជាពលរដ្ឋក្នុងការទិញរថយន្តថ្មីប៉ុណ្ណោះទេ តែថែមទាំងចូលរួមចំណែកជួយជំរុញការប្រើប្រាស់យានយន្តថាមពលបៃតង ដែលសន្សំសំចៃខ្ពស់ និងជួយការពារបរិស្ថានស្របតាមការចង់បានរបស់រាជរដ្ឋាភិបាលផងដែរ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia