ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើផ្លូវល្បឿនលឿន (ភ្នំពេញ-ព្រះសីហនុ) នៅពេលមានស្ថានភាពអាកាសធាតុមិនល្អ ឬមានភ្លៀងធ្លាក់ អ្នកបើកបរទាំងអស់ត្រូវយកចិត្តទុកដាក់ និងអនុវត្តតាមគោលការណ៍សំខាន់ៗចំនួន ៤ ដូចខាងក្រោម៖
១. បើកភ្លើងកូត៖ ត្រូវបើកភ្លើងបំភ្លឺផ្លូវខាងមុខជានិច្ច ដើម្បីឱ្យអ្នកអាចមើលឃើញផ្លូវបានច្បាស់ និងផ្តល់សញ្ញាឱ្យរថយន្តដទៃមើលឃើញអ្នកបានងាយស្រួល។ ២. រក្សាចន្លោះសុវត្ថិភាព៖ ត្រូវទុកគម្លាតពីរថយន្តខាងមុខឱ្យបានឆ្ងាយជាងពេលធម្មតា ដើម្បីមានពេលគ្រប់គ្រាន់ក្នុងការជាន់ហ្វ្រាំង ជៀសវាងការរអិល ឬបុកប៉ះគ្នាជាយថាហេតុ។៣. បន្ថយល្បឿនឲ្យសមស្រប៖ មិនត្រូវបើកបរក្នុងល្បឿនលឿនដូចពេលមេឃស្រឡះនោះទេ ត្រូវបន្ថយល្បឿនទៅតាមស្ថានភាពជាក់ស្តែងនៃផ្លូវ និងកម្រិតទឹកភ្លៀង។៤. ហាមវ៉ាជែង៖ ជៀសវាងដាច់ខាតនូវការបើកវ៉ាជែងក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង ព្រោះការមើលឃើញមានកម្រិត ហើយផ្លូវរអិលអាចបង្កគ្រោះថ្នាក់បានយ៉ាងងាយ។
ព័ត៌មាន និងសេវាសង្គ្រោះបន្ទាន់ ប្រសិនបើអ្នកត្រូវការជំនួយ ឬមានបញ្ហាផ្សេងៗនៅលើផ្លូវល្បឿនលឿន សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ (Hotline) ដូចខាងក្រោម៖
- 1399
- 092 33 1399
- 098 33 1399