ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប ប្រកាសដាក់ឱ្យដំណើរការ “សេវាកម្មដឹកជញ្ជូនពាណិជ្ជកម្មអេឡិចត្រូនិកសកល” សហការជាមួយក្រុមហ៊ុន Asendia
ផែន ផាន់ណា
JUNE 16 2026
PR
3 mins read

រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦៖ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប (Vireak Buntham Group) ដែលជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេនៅកម្ពុជា បានរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “សេវាកម្មដឹកជញ្ជូនសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិកសកល (Global E-commerce Delivery Service Launch)” ដោយបានសហការជាមួយក្រុមហ៊ុន Asendia ជាភ្នាក់ងារផ្តល់សេវាកម្មភស្តុភារឆ្លងដែន (Cross-border Logistics Provider) របស់ខ្លួន។ កម្មវិធីនេះត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅសណ្ឋាគារ ហៃយ៉ាត់ រឺជិនស៊ី ភ្នំពេញ ចាប់ពីម៉ោង ២:៣០ នាទីរសៀល ដល់ម៉ោង ៥:០០ ល្ងាច ក្រោមអធិបតីភាព ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប រួមជាមួយនឹងវត្តមានរបស់លោក Senthil Kumar តំណាងក្រុមហ៊ុន Asendia និងភ្ញៀវកិត្តិយសជាច្រើនរូប

724243330 27161927873415818 2062984391962237719 N.jpg

724598296 27161927263415879 9042593997489988495 N.jpg

ព្រឹត្តិការណ៍នេះតំណាងឱ្យការបោះជំហានជាប្រវត្តិសាស្ត្រមួយសម្រាប់វិស័យភស្តុភារនៅកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនៃបណ្តាញដឹកជញ្ជូនអន្តរជាតិ តាមរយៈកិច្ចសហការជាមួយ Asendia ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងវិស័យដឹកជញ្ជូនពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ក្រុមហ៊ុន វិរៈ ប៊ុនថាំ អាចផ្តល់លទ្ធភាពដល់ការដឹកជញ្ជូនទំនិញទៅកាន់គោលដៅជាង ២០០ កន្លែងនៅទូទាំងពិភពលោក សេវាកម្មថ្មីនេះ នឹងជួយសម្រួលដល់ពាណិជ្ជករ និងសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ឱ្យមានសមត្ថភាពអាចផ្គត់ផ្គង់ និងនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារធំៗដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងប្រទេសជាច្រើនផ្សេងទៀតនៅលើសកលលោក

724420124 27161899383418667 3031187134334417222 N.jpg

ថ្លែងនៅក្នុងពិធីបើកដំណើរការនោះ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ បានមានប្រសាសន៍បញ្ជាក់ថា៖ "បើទោះបីជាបណ្តាញដឹកជញ្ជូនក្នុងស្រុករបស់យើង មានភាពលូតលាស់រឹងមាំយ៉ាងនេះក៏ដោយ ចន្លោះប្រហោងនៃបណ្តាញដឹកជញ្ជូនអន្តរជាតិដែលអាចទុកចិត្តបាន នៅតែជាបញ្ហាប្រឈមមួយ រហូតមកដល់សព្វថ្ងៃនេះ។" "នេះជាមូលហេតុចំបងដែលនាំអោយ វិរៈ ប៊ុនថាំ បានសម្រេចចិត្តសហការជាមួយ Asendia ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោក... យើងកំពុងរួមគ្នាកសាងស្ពានដ៏រឹងមាំមួយ ក្នុងការតភ្ជាប់ដ៏រលូន និងប្រសិទ្ធភាព រវាងអាជីវកម្មកម្ពុជា និងអ្នកប្រើប្រាស់នៅលើសកលលោក។"

723118583 27161899780085294 8317881342503689217 N.jpg 

ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ក៏បានបន្ថែមផងដែរថា ការដាក់ឱ្យដំណើរការនូវសេវាកម្មថ្មីនេះ គឺធ្វើឡើងដើម្បីគាំទ្រដោយមោទនភាពដល់ "គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥" របស់រាជរដ្ឋាភិបាល ព្រមទាំងជួយជំរុញការធ្វើសមាហរណកម្មអាជីវកម្មកម្ពុជាទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក ឥឡូវនេះ ជាមួយនឹងបណ្តាញសាខាក្នុងស្រុកដ៏ទូលំទូលាយ បូករួមជាមួយក្រុមការងារជំនាញពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ក្រុមហ៊ុននឹងបើកទ្វារអាជីវកម្មជូនសហគ្រិនកម្ពុជាទៅកាន់ពិភពលោកដោយភាពសាមញ្ញ និងគួរឱ្យទុកចិត្តបំផុត

725226929 27161900423418563 401717776345752721 N.jpg

នៅក្នុងកម្មវិធីនេះផងដែរ ក៏មានការចាក់បញ្ចាំងវីដេអូបង្ហាញពីប្រវត្តិក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប ការថ្លែងសុន្ទរកថាដោយថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ ព្រមទាំងការចុះហត្ថលេខាជាផ្លូវការរវាងក្រុមហ៊ុន វិរៈ ប៊ុនថាំ និងក្រុមហ៊ុន Asendia ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងការបម្រើសេវាកម្មជូនអតិថិជន។

724804868 27161901033418502 1974343971784399235 N.jpg

គួររំលឹកផងដែរដា ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតាំងពីឆ្នាំ ២០០៤ និងបានពង្រីកខ្លួនចូលក្នុងវិស័យដឹកជញ្ជូនទំនិញ និងបញ្ញើឆាប់រហ័សនៅឆ្នាំ ២០១៦ គិតមកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនបានពង្រីកបណ្តាញសាខារបស់ខ្លួនរហូតដល់ជាង ១,៤០០ សាខា ដែលគ្របដណ្តប់ទូទាំងប្រទេសកម្ពុជា និងមានវត្តមាននៅប្រទេសវៀតណាម ឡាវ និងចិនផងដែរ ក្រុមហ៊ុនបានទទួលការជឿទុកចិត្តពីអតិថិជនរាប់លាននាក់ទាំងក្នុង និងក្រៅប្រទេស  

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia