យុវជនវ័យ ១៥-២៥ឆ្នាំ កុំរំលង! អាហារូបករណ៍១០០% ផ្នែក GreenTech & Digital Innovation ពី DGIy បើកទទួលពាក្យហើយ
ផែន ផាន់ណា
JULY 10 2026
ឱកាស
811 views
2 mins read

DGIy (Digital & Green Innovation – Youth Cohort) ឥលូវនេះ យើងចាប់ផ្តើមបើកទទួលពាក្យចូលរួមកម្មវិធីបណ្តុះបណ្តាលរយៈពេល ៣ ខែ ដែលមានគោលបំណងអភិវឌ្ឍសមត្ថភាពយុវជនក្នុងការបង្កើតដំណោះស្រាយឌីជីថល ដើម្បីឆ្លើយតបទៅនឹងបញ្ហាបរិស្ថាន និងជំរុញការអភិវឌ្ឍបច្ចេកវិទ្យាបៃតង (GreenTech) នៅកម្ពុជា។

Dg Iy

កម្មវិធីនេះផ្តល់ឱកាសឱ្យអ្នកចូលរួមសិក្សាពីដំណើរការនៃការបង្កើតនវានុវត្តន៍ ចាប់ពីការស្វែងយល់អំពីបញ្ហាជាក់ស្តែង ការអភិវឌ្ឍគំនិត (Concept Development) ការចូលរួមកម្មវិធី Hackathon រហូតដល់ការធ្វើបទបង្ហាញស្នាដៃនៅក្នុង Demo Day។ ជាពិសេស កម្មវិធីនេះ មិនតម្រូវឱ្យមានចំណេះដឹង ឬបទពិសោធន៍ផ្នែក Coding ជាមុនឡើយ។

លក្ខខណ្ឌនៃការដាក់ពាក្យ

  • យុវជនដែលមានអាយុចន្លោះ ១៥–២៥ ឆ្នាំ (សិស្ស និស្សិត ឬអ្នកកំពុងបំពេញការងារ)
  • អាចដាក់ពាក្យជាបុគ្គល ឬជាក្រុម ៣–៥ នាក់
  • មិនទាមទារជំនាញសរសេរកូដ (Coding)

អត្ថប្រយោជន៍សម្រាប់អ្នកចូលរួម

  • ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការបណ្តុះបណ្តាលជាមួយអ្នកជំនាញផ្នែក GreenTech និង AI
  • អភិវឌ្ឍជំនាញ Product Innovation, Design Thinking, Pitching និងការបង្កើតផលិតផលឌីជីថល
  • ទទួលបានបទពិសោធន៍ធ្វើការជាក្រុម និងដោះស្រាយបញ្ហាជាក់ស្តែង
  • ឱកាសចូលរួមដំណើរទស្សនកិច្ចសិក្សានៅបណ្តាប្រទេសអាស៊ាន ដោយឥតគិតថ្លៃ

DGIy ជឿជាក់ថា យុវជនកម្ពុជាមានសក្តានុពលក្នុងការក្លាយជាអ្នកដឹកនាំនវានុវត្តន៍ជំនាន់ថ្មី ដែលអាចប្រើប្រាស់បច្ចេកវិទ្យា និងគំនិតច្នៃប្រឌិត ដើម្បីរួមចំណែកដោះស្រាយបញ្ហាបរិស្ថាន និងបង្កើតអនាគតប្រកបដោយចីរភាពសម្រាប់កម្ពុជា។

កម្មវិធី DGIy Cambodia ត្រូវបានអនុវត្តរួមគ្នាដោយ GIZ Cambodia និង DICHI Academy ដោយមានការផ្តល់ហិរញ្ញប្បទានរួមពី សហភាពអឺរ៉ុប (European Union), ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហព័ន្ធអាល្លឺម៉ង់ (BMZ), ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (Agence Française de Développement – AFD) និង Expertise France (EF)។

Applicate

កម្មវិធី DGIy Cambodia គឺជាផ្នែកមួយនៃគម្រោងសកល Digital and Green Innovation Action (DGI-Action) ដែលស្ថិតក្រោមគំនិតផ្តួចផ្តើម #TeamEurope ដោយមានការគាំទ្ររួមពី សហភាពអឺរ៉ុប, ប្រទេសអាល្លឺម៉ង់, ប្រទេសបារាំង, ប្រទេសបែលហ្សិក, ប្រទេសអេស្តូនី និង ប្រទេសហូឡង់។

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យបានតាមរយៈ៖
🔗 https://forms.gle/4wBrBnvEsucSuQYL8

ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៦

Benefit

Challenge

Photo 2026 07 03 15 45 56

Webinar

Roadmap

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia