គ្រោះថ្នាក់ណាស់ បើលួចបាន! នេះជារឿងដែល Hacker តែងធ្វើពេលលួយបាន Password ឬគណនីរបស់យើង
ផែន ផាន់ណា
APRIL 6 2026
ឌីជីថល
13 views
1 min read

នៅក្នុងបរិបទដែលការប្រើប្រាស់បណ្ដាញសង្គម និងប្រព័ន្ធឌីជីថលកំពុងមានការកើនឡើង ការរក្សាសុវត្ថិភាពគណនីផ្ទាល់ខ្លួន គឺជារឿងដែលអ្នកប្រើប្រាស់គ្រប់រូបត្រូវតែយកចិត្តទុកដាក់ជាទីបំផុត។ ឆ្លើយតបនឹងបញ្ហានេះ យុទ្ធនាការ Go Digital Cambodia របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានចេញផ្សាយសារក្រើនរំលឹកមួយ ដើម្បីបង្ហាញដល់សាធារណជនឱ្យបានដឹងពីហានិភ័យ និងទង្វើរបស់ជនខិលខូច បន្ទាប់ពីពួកគេលួចបានគណនីរបស់យើង។
Design Sem Nome 23 1 1920x1000

យោងតាមការផ្សព្វផ្សាយជាផ្លូវការរបស់ទំព័រ Go Digital Cambodia បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលដែលឧក្រិដ្ឋជនបច្ចេកវិទ្យាទទួលបានគណនី និងលេខសម្ងាត់របស់អ្នក ពួកគេនឹងយកទៅធ្វើសកម្មភាពចម្បងៗចំនួន ៥ ដូចខាងក្រោម៖

  • ១. ចូលទៅគ្រប់គ្រងគណនីរបស់អ្នក និងប្តូរលេខសម្ងាត់ ដើម្បីកុំឱ្យអ្នកចូលវិញបាន។

  • ២. ចូលអានអ៊ីមែល ឯកសារ ទាញយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដើម្បីក្លែងបន្លំជាអត្តសញ្ញាណ ឬផ្ញើតំណភ្ជាប់ (Link) បោកបញ្ឆោត (Phishing) ទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ និងអ្នកដទៃ។

  • ៣. សាកល្បងប្រើអ៊ីមែល និងលេខសម្ងាត់របស់អ្នកនោះ ដើម្បីចូលប្រើប្រាស់គណនីផ្សេងៗទៀត។

  • ៤. លក់ព័ត៌មានសម្ងាត់ និងគណនីរបស់អ្នកនៅលើទីផ្សារងងឹត (Dark Web)។

  • ៥. តាមដានសកម្មភាពការប្រើប្រាស់អ៊ីនធឺណិត ឬប្រព័ន្ធប្រតិបត្តិការនានារបស់អ្នក។

  • 1 Vko Kc Y Ey D3up S Sg5rc O Rope Qi P Purjjj K Ye8 Mqm

    9j Zqyusumjn Amv Tq O391e W Gog Xni Z4d Zg Qyi Jdij

    D St Lz1ytf0uj9 N Wil Fx Wjc He K7sfy U Ilhsq Dlxd6

    Dzcs1ug Z2 Mavv S5ux Q Vb D0th Nwp Tk Y Bk T O0b Se O2

    Eg Z X2r Iha Be5 F9k3 Nx K Nktiwl O Mim4 A5s Aurb L An

    Wh P6 Uaky Cew Kom R7 Dvexy8 W Szu L Z0 G Nuq U Eqst P9

    តាមរយៈសារដាស់តឿនខាងលើនេះ បានបង្ហាញឱ្យឃើញថា ពេលគណនី និងលេខសម្ងាត់របស់យើងធ្លាក់ចូលក្នុងដៃឧក្រិដ្ឋជនបច្ចេកវិទ្យា វានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែរំលោភសិទ្ធិឯកជនភាពរបស់យើងប៉ុណ្ណោះទេ តែថែមទាំងអាចឈានទៅដល់ការឆបោកសាច់ញាតិ និងមិត្តភក្តិរបស់យើងថែមទៀតផង។ ដូច្នេះ ការយល់ដឹងពីហានិភ័យទាំងនេះ គឺជាកត្តាចាំបាច់បំផុតសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធឌីជីថល។

    ប្រភពដើម៖ ទំព័រហ្វេសប៊ុកផ្លូវការ Go Digital Cambodia (godigital.gov.kh)

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2026 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia