HONOR ដាក់សម្ពោធ Robot Phone ដ៏អស្ចារ្យ បើកទំព័រថ្មីសម្រាប់ការផលិតវីដេអូបែប Cinematic និងបច្ចេកវិទ្យា Embodied AI
Sakada Techie
AUGUST 15 2026
អេឡិចត្រូនិក
24 views
10 mins read

[ក្វាងចូវ ប្រទេសចិន – ថ្ងៃទី 12 ខែសីហា ឆ្នាំ 2026]  ក្រុមហ៊ុន HONOR ជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងប្រព័ន្ធអេកូឡូស៊ីឧបករណ៍ AI បានប្រកាសជាផ្លូវការស្តីពីការដាក់បង្ហាញ HONOR Robot Phone ដែលជាផលិតផលដ៏គួរឱ្យចាប់អារម្មណ៍ និងទទួលបានការទន្ទឹងរង់ចាំយ៉ាងខ្លាំង។

ក្នុងនាមជាឧបករណ៍ថ្មីដែលបង្កើតនូវ Category ថ្មី Robot Phone បានបំបែកព្រំដែននៃបច្ចេកវិទ្យាទូរស័ព្ទដោយបំពាក់ 3-axis mechanical gimbal ដែលដំណើរការដោយម៉ូទ័រ និងរួមបញ្ចូលដោយផ្ទាល់ទៅក្នុងការរចនាតួស្មាតហ្វូន Premium។ Robot Phone គឺជាផលិតផលថ្មីមួយ ដោយបំបែកព្រំដែននៃបច្ចេកវិទ្យាទូរស័ព្ទចល័តតាមរយៈ 3-axis mechanical gimbal ដែលដំណើរការដោយម៉ូទ័រ រួមបញ្ចូលដោយរចនាតួស្មាតហ្វូនកម្រិត Premium ដោយផ្ទាល់។ វារួមបញ្ចូលនូវធាតុសំខាន់ៗមួយចំនួនពី ARRI Image Science និង Professional Cinema Workflows ដែលធ្វើឱ្យវាលើសពីស្មាតហ្វូនធម្មតា ដោយអាចក្លាយជាដៃគូឆ្លាតវៃដែលអាចធ្វើសកម្មភាពបានដោយខ្លួនឯង និងជាស្ទូឌីយោផលិតមាតិកាចល័តដ៏មានសមត្ថភាពផងដែរ។

លោក James Li ជា CEO នៃ HONOR បានលើកឡើងយ៉ាងដូច្នេះថា៖ “បើក្រឡេកមើលប្រវត្តិសាស្ត្រនៃការថតរូបអស់រយៈពេលមួយសតវត្សរ៍កន្លងមកនេះ កើតចេញពីការរីកចម្រើនទាំងផ្នែកចាប់យកពន្លឺ និងដំណើរការរូបភាពដ៏ឆ្លាតវៃ”។ “Hardware គឺជាមូលដ្ឋានសម្រាប់គុណភាពរូបភាព ដែលជំរុញឱ្យមានការវិវត្តឈានទៅមុខ ប៉ុន្តែបច្ចេកវិទ្យាគ្រាន់តែជាមូលដ្ឋានប៉ុណ្ណោះ។ អ្វីដែលកំណត់ថា រូបភាពមួយមានគុណភាព និងស្រស់ស្អាតពិតប្រាកដ គឺសោភ័ណភាពនៃរូបភាព។ ប្រវត្តិសាស្ត្រនៃការផលិតភាពយន្តអស់រយៈពេលមួយសតវត្សរ៍ បានបង្ហាញឱ្យយើងឃើញពីសារៈសំខាន់នៃការគ្រប់គ្រងពន្លឺ និងស្រមោលយ៉ាងច្បាស់លាស់ ការយល់ដឹងយ៉ាងស៊ីជម្រៅអំពីពណ៌ ព្រមទាំងសមត្ថភាពក្នុងការធ្វើឱ្យគ្រប់ Frame សុទ្ធតែអាចបញ្ជាក់ពីសាច់រឿងមួយបាន។ តាមរយៈកិច្ចសហការជាមួយ ARRI យើងនឹងបន្តពង្រីកព្រំដែននៃការច្នៃប្រឌិត និងជំរុញទឹកចិត្តអ្នកបង្កើតមាតិកាជំនាន់ថ្មី។”

Photo 2026 08 15 07.04.44

Photo 2026 08 15 07.05.57

លោក David Bermbach ជា Chief Product Officer នៃ ARRI ក៏បានលើកឡើងថា៖ 
“អនាគតមិនមែនផ្តោតតែលើចំនួន Pixel កាន់តែច្រើននោះទេ។ គឺផ្តល់ឲ្យអ្នកបង្កើតមាតិកាអាចថតយករូបភាពដ៏ស្រស់ស្អាតបាន។ HONOR នាំមកនូវជំនាញផ្នែក Mobile Imaging មានសមត្ថភាពខ្ពស់ជាមួយនឹងបច្ចេកវិទ្យា Robotics។ ចំណែក ARRI នាំមកនូវបទពិសោធន៍ និងភាពជាអ្នកដឹកនាំដែលទទួលបានការជឿទុកចិត្តអស់រយៈពេលជាងមួយសតវត្សរ៍ក្នុងវិស័យ Image Science និង Professional Production Workflows។ យើងមកពីឧស្សាហកម្មផ្សេងគ្នា ប៉ុន្តែយើងមានមហិច្ឆតារួមតែមួយ គឺពង្រីកសមត្ថភាពនៃអ្វីដែលអ្នកបង្កើតមាតិកាអាចសម្រេចបាន តាមរយៈឧបករណ៍ដែលពួកគេអាចយកតាមខ្លួនប្រើប្រាស់បានជារៀងរាល់ថ្ងៃ។”

HONOR Robot Phone បានរួមបញ្ចូលប្រព័ន្ធមេកានិច 4-DoF ដែលមានទំហំតូចខ្លាំង ជាមួយនឹងបច្ចេកវិទ្យា HONOR Titanium Agile Gimbal។ ប្រព័ន្ធនេះត្រូវបានអភិវឌ្ឍតាមរយៈដំណើរការផលិតចំនួន 60 ជំហាន ដោយរួមបញ្ចូលសមាសធាតុ Precision ជាង 100 ផ្នែក និងទទួលបានការគាំទ្រពីប៉ាតង់ជាង 100។ បើប្រៀបធៀបជាមួយ Gimbal ទូទៅដែលមាននៅលើទីផ្សារ HONOR បានកាត់បន្ថយរហូតដល់ 65% ខណៈពេលដែលបង្កើនភាពរឹងមាំនៃរចនាសម្ព័ន្ធរហូតដល់ 200%។

Photo 2026 08 15 07.07.06

Photo 2026 08 15 07.07.22

សម្រាប់ម៉ូទ័រ 2.6g Titanium Gimbal អាចគ្រប់គ្រងល្បឿនបង្វិលបានរហូតដល់ 360° ក្នុងមួយវិនាទី ខណៈដែល HONOR Super Steel Flip Motor ផ្តល់នូវដង់ស៊ីតេកម្លាំងបង្វិលខ្ពស់រហូតដល់ 120 N·m/L។
បច្ចេកវិទ្យាទាំងពីរនេះរួមបញ្ចូលគ្នា ដើម្បីផ្តល់នូវ ចលនាដែលលឿន និងមានភាពជាក់លាក់ខ្ពស់ ព្រមទាំងការកំណត់ទីតាំងបានយ៉ាងមានស្ថិរភាព ខណៈដែលនៅតែរក្សាបាននូវការរចនា Flagship ដែលមានទំហំសមស្របសម្រាប់ដាក់ក្នុងហោប៉ៅ។

HONOR Robot Phone គឺជាសមិទ្ធផលផលិតផលដំបូងក្រោមភាពជាដៃគូផ្នែក Cinematic Imaging រវាង HONOR និង ARRI ដែលជាក្រុមហ៊ុនល្បីល្បាញទូទាំងពិភពលោកខាងការរចនា និងផលិតកាមេរ៉ាអាជីពសម្រាប់វិស័យភាពយន្ត។
លើសពីការប្រើប្រាស់ Filter ធម្មតា ឧបករណ៍នេះបាននាំយកធាតុសំខាន់ៗមួយចំនួននៃ ARRI Image Science និង Professional Cinema Workflow មកសម្របសម្រួល និងអនុវត្តនៅលើស្មាតហ្វូន ដើម្បីផ្តល់បទពិសោធន៍ថតរូប និងវីដេអូបែប Cinematic កាន់តែមានគុណភាព និងភាពជាអាជីព។

Photo 2026 08 15 07.07.55

ប្រព័ន្ធកាមេរ៉ាខាងក្រោយត្រូវបានបំពាក់ដោយ Dual 200MP Camera System ដែលរួមមានកាមេរ៉ាមេ 200MP Agile Gimbal ជាមួយសេនស័រទំហំ 1/1.28-inch និង Aperture f/1.6 ព្រមទាំងកាមេរ៉ា Periscope Telephoto ទំហំ 200MP ដែលមានសេនស័រទំហំ 1/1.4-inch និងគាំទ្រ 2.7x Optical Zoom។ កាមេរ៉ាមេ 200MP Agile Gimbal អាចថតវីដេអូជា 10-bit ARRI LogC3 នៅក្នុង ARRI CINEMA Mode ខណៈដែល 50MP Ultra-Wide Camera ដែលមាន Field of View 122° ក៏ត្រូវបានបន្ថែម ដើម្បីបំពេញប្រព័ន្ធថតរូបដែលមានសមត្ថភាព និងភាពបត់បែនខ្ពស់នេះ។

តាមរយៈភាពជាដៃគូ HONOR–ARRI Cinematic Imaging Robot Phone រួមបញ្ចូល ARRI LogC3, ARRI Wide Gamut 3 និង ARRI Looks ជាមួយ HONOR H1 Image Chip។ ប្រព័ន្ធ AI Noise Reduction ជួយបង្កើន Video SNR បាន 8dB ខណៈ AI Dynamic Range Optimization អាចគាំទ្រ Dynamic Range រហូតដល់ 14 Stops។

ប្រព័ន្ធដំណើរការវីដេអូធ្វើការកាត់បន្ថយ Noise តាំងពីដំណាក់កាល RAW និងដំណើរការទិន្នន័យជា 14-bit 4:4:4 មុនបញ្ចេញជា 10-bit LogC3 និង 4:2:2 Video។ វាជួយរក្សាព័ត៌មានក្នុង Highlight និង Shadow បានច្រើន សម្រាប់ការកែសម្រួលក្រោយថត។
ARRI Looks ក៏អាច Preview បានភ្លាមៗពេលថត ដើម្បីឱ្យអ្នកបង្កើតមាតិកាអាចទទួលបានពណ៌ និងស្ទីលបែប Cinematic កាន់តែងាយស្រួល។ Footage អាចយកទៅកែសម្រួលក្នុងកម្មវិធី Professional ដូចជា DaVinci Resolve និងប្រើ ARRI LUTs បានផ្ទាល់។ HONOR និង ARRI នឹងបន្តអភិវឌ្ឍបច្ចេកវិទ្យា Cinematic Imaging នេះ ហើយនឹងបង្ហាញបច្ចេកវិទ្យាថ្មីៗបន្ថែមនៅលើ HONOR Magic9 Series នាពេលខាងមុខ។

Robot Phone បើកនូវយុគសម័យថ្មីនៃ Multimodal Embodied Interaction ដោយប្រើ AI-powered Motion Control កម្រិតខ្ពស់ ដែលអាចបញ្ជាចលនារបស់ទូរស័ព្ទបានយ៉ាងឆ្លាតវៃ និងធ្វើឱ្យវាដើរតួនាទីដូចជាក្រុមការងារកាមេរ៉ាផ្ទាល់ខ្លួនដែលអាចធ្វើការដោយស្វ័យប្រវត្តិ។
Camera Arm គាំទ្រ Cinematic Movement Modes ជាច្រើនដូចជា៖
•    Tilt Lock – រក្សាមុំកាមេរ៉ាឱ្យថេរ 
•    FPV (First Person View) – ថតបែបមើលពីទស្សនៈអ្នកកាន់កាមេរ៉ា 
•    FPV Vertical – FPV សម្រាប់ការថតបញ្ឈរ 
•    AI SpinShot – AI គ្រប់គ្រងចលនាបង្វិល ដើម្បីបង្កើត Shot ដែលមានភាព Dynamic 
សម្រាប់មុខងារទាំងនេះជួយឱ្យអ្នកបង្កើតមាតិកា ថតវីដេអូបានរលូន មានចលនា និងមានភាព Professional ជាងមុន ដោយមិនចាំបាច់ប្រើដៃកាន់ ឬបញ្ជាកាមេរ៉ាដោយផ្ទាល់។

ដំណើរការលើ MagicOS, HONOR Robot Phone បំពាក់ YOYO Robot Mode ដែលរួមបញ្ចូលសមត្ថភាព ស្គាល់បរិស្ថានជុំវិញ យល់បរិបទ ស្គាល់កាយវិការ និងគ្រប់គ្រងចលនា។ AI Subject Tracking និង Voice Source Localization អាចឱ្យកាមេរ៉ា បង្វិលឆ្វេង-ស្តាំ និងលើ-ក្រោមដោយស្វ័យប្រវត្តិ ដើម្បីរក្សាអ្នកឱ្យនៅក្នុង Frame ពេលថត Vlog, Live Stream ឬកំពុងផ្លាស់ទីក្នុង Video Call។ ជាមួយ Hands-free Gesture Control អ្នកអាចប្រើកាយវិការដើម្បីបើក Camera Arm និងថតរូប/វីដេអូ ដោយមិនចាំបាច់ប៉ះទូរស័ព្ទ។ លើសពីការថតរូប YOYO Auto Execution អាចយល់ពីអ្វីដែលអ្នកចង់ធ្វើ ហើយឱ្យ AI Agent កម្រិតប្រព័ន្ធ អនុវត្តការងារដែលមានច្រើនជំហាននៅក្នុង App និង System Settings ដែលគាំទ្រ។ តាមរយៈ Open Agent Skills Interface, អ្នកអភិវឌ្ឍន៍ភាគីទីបីអាចបង្កើតបទពិសោធន៍ និងមុខងារថ្មីៗ ដោយប្រើសមត្ថភាព Gimbal, AI Perception និង Embodied Interaction របស់ Robot Phone។

Photo 2026 08 15 07.10.34

HONOR Robot Phone ប្រើប្រាស់ Snapdragon® 8 Elite Gen 5 Mobile Platform ដែលផ្តល់ Performance កម្រិត Flagship សម្រាប់ AI Processing, ការដំណើរការរូបភាព និង Multitasking។ ប្រព័ន្ធ Cooling ដែល HONOR រចនាឡើងជាពិសេស ជួយបញ្ចេញកម្ដៅបានមានប្រសិទ្ធភាព ដើម្បីរក្សាកម្លាំងម៉ាស៊ីនខ្ពស់ ទោះបីថតវីដេអូរយៈពេលយូរក៏ដោយ។ វាបំពាក់ថ្ម 7,060mAh Next Gen HONOR Silicon-carbon ដែលផ្តល់ថាមពលប្រើប្រាស់បានពេញមួយថ្ងៃ និងគាំទ្រ 120W Wired + 50W Wireless HONOR SuperCharge។ ផ្នែកការរចនា Robot Phone មាន Metal Unibody ដែលរួមបញ្ចូលជាមួយគែមកោង R3 យ៉ាងរលូន ដែលជួយឱ្យតួទូរស័ព្ទមើលទៅទាន់សម័យ។ វាមានអេក្រង់ 6.31-inch LTPO OLED HONOR AI Eye Comfort Display ដែលការពារដោយ HONOR NanoCrystal Shield។ អេក្រង់គាំទ្រ Adaptive Refresh Rate 1–120Hz និងមានកម្រិតពន្លឺខ្ពស់បំផុតរហូតដល់ 6,800 nits។ បច្ចេកវិទ្យាការពារភ្នែកកម្រិតខ្ពស់ដូចជា 4320Hz PWM Dimming ជួយកាត់បន្ថយការរំខានដល់ភ្នែក និងផ្តល់បទពិសោធន៍មើលអេក្រង់កាន់តែមានផាសុកភាព ទោះប្រើប្រាស់រយៈពេលយូរក៏ដោយ។

ព្រឹត្តិការណ៍សម្ពោធជាផ្លូវការរបស់ HONOR Robot Phone គឺជាចំណុចសំខាន់នៃដំណើរដ៏គួរឱ្យចាប់អារម្មណ៍មួយនៅលើឆាកពិភពលោក។ ឧបករណ៍នេះត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) 2026 កាលពីខែមីនា និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិស័យបច្ចេកវិទ្យា។ បន្ទាប់មក Robot Phone បានទាក់ទាញចំណាប់អារម្មណ៍ពីឧស្សាហកម្មភាពយន្ត តាមរយៈការថត Tracking Shots ដែលមានស្ថិរភាពខ្ពស់នៅក្នុងកម្មវិធី China Night នៃមហោស្រពភាពយន្ត Cannes និង Shanghai International Film Festival លើកទី 28។ ឥឡូវនេះ Robot Phone កំពុងចាប់ផ្តើមដាក់លក់ជាផ្លូវការ ដោយមានគោលបំណង ធ្វើឱ្យការផលិតភាពយន្តកម្រិតអាជីព កាន់តែងាយស្រួល និងអាចចូលប្រើបានសម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក។

HONOR Robot Phone នឹងមានជម្រើស Configuration ចំនួន 2៖
•    12GB + 512GB — តម្លៃ RMB 9,999 
•    16GB + 1TB — តម្លៃ RMB 12,999 
ការបើក Pre-order នៅប្រទេសចិន នឹងចាប់ផ្តើមនៅម៉ោង 8:30 យប់ ថ្ងៃទី 12 ខែសីហា ខណៈការលក់ជាផ្លូវការនឹងចាប់ផ្តើមនៅម៉ោង 10:08 ព្រឹក ថ្ងៃទី 18 ខែសីហា។ អ្នកប្រើប្រាស់ HONOR Robot Phone ក៏នឹងទទួលបានសិទ្ធិ YOYO AI Membership SVIP ដោយឥតគិតថ្លៃពេញមួយជីវិត ផងដែរ។ លើសពីនេះ អ្នកដែលទិញ Robot Phone នឹងទទួលបាន Gift Pack គ្រឿងបន្លាស់ Original ដោយឥតគិតថ្លៃ ដែលរួមមាន៖ Magnetic Stand, Lanyard និង 120W All-in-One Charger៕

Photo 2026 08 15 07.09.03

Photo 2026 08 15 07.09.50

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia