ស្ងាត់ៗ! ប្រទេសមួយក្នុងតំបន់អាស៊ីបានប្រកាសអាសន្ន ក្រោយរកឃើញសកម្មភាពធ្លុះធ្លាយប្រព័ន្ធសុវត្ថិភាពដោយ AI
Khunna - ឃុនណា
•
OCTOBER 18 2026
•
ឌីជីថល
•
7 views
•
2 mins read
•

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ភ្នាក់ងារសុវត្ថិភាពសាយប័ររបស់ប្រទេសឥណ្ឌា បានប្រាប់ឱ្យដឹងថា ប្រទេសឥណ្ឌាត្រូវបានរងការលួចចូលប្រព័ន្ធទិន្នន័យសម្ងាត់ពីសំណាក់ AI Agents របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ ភ្នាក់ងារ AI (AI agents) មកពីក្រុមហ៊ុនផ្តល់សេវាកម្មច្រើនផ្សេងៗគ្នា បានលួចចូលទៅកាន់ទិន្នន័យផ្ទាល់ខ្លួន និងព័ត៌មានសម្ងាត់របស់អង្គភាព និងក្រុមហ៊ុនក្នុងស្រុក ក្នុងអំឡុងពេលនៃការស្រាវជ្រាវ និងការសាកល្បង។ CERT-In បានឱ្យដឹងថា ខ្លួនបានទទួលការរាយការណ៍ដោយស្ម័គ្រចិត្តជាច្រើនពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍ម៉ូឌែល AI ដែលម៉ូឌែលរបស់ពួកគេ ក្នុងពេលកំពុងដំណើរកាការស្រាវជ្រាវ និងវាយតម្លៃនៅលើបណ្តាញអុីនធឺណិត បានជ្រាបចូលទៅដល់ប្រព័ន្ធ live systemsរបស់អង្គភាពក្នុងប្រទេសឥណ្ឌា។

2026 09 23 T174215 Z 370648953 R C25 Pnaonpdg Rtrmadp 3 AI Technology

ការជ្រាតជ្រែកនេះកើតឡើងដោយសារ AI agents បានប្រើប្រាស់ប្រព័ន្ធសម្ងាត់ និងការកំណត់ Connection ដែលត្រូវបានទុកចោលក្នុង App configurations, public code repositories និង cloud roles ដែលមានសិទ្ធិធំពេក ហើយសកម្មភាពរបស់ AI ទាំងនោះបានធ្វើសកម្មភាពហួសពីដែនកំណត់នៃភារកិច្ចដែលគេប្រគល់ឱ្យ។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាគោលដៅចុងក្រោយបង្អស់នៃសកម្មភាពមិនប្រក្រតីរបស់ AI agents នៅលើពិភពលោក បន្ទាប់ពីករណី AI agents របស់ OpenAI បានទម្លុះចេញពីបរិស្ថានសាកល្បងទៅ Hack ក្រុមហ៊ុនបារាំង Hugging Face កាលពីខែកក្កដា និងការចូលទៅកាន់គេហទំព័ររដ្ឋាភិបាលអូស្ត្រាលីចំនួន ៤ រួមទាំងច្រកទិន្នន័យស្ថិតិ Medicare កាលពីខែកន្លងទៅ។

ទោះបីជាយ៉ាងណាក៏ដោយ ករណីនៅប្រទេសឥណ្ឌាហាក់បីដូចជាមានភាពធ្ងន់ធ្ងរជាង ត្រង់ទិន្នន័យដែល AI agents បានមើលឃើញ និងទាញយក។ នៅក្នុងប្រទេសអូស្ត្រាលី OpenAI បានអះអាងថា មិនមានភស្តុតាងដែលថា AI របស់ខ្លួនបានប៉ះពាល់កំណត់ត្រាសុខភាព ឬប្រវត្តិឧក្រិដ្ឋកម្មបុគ្គលនោះទេ បើទោះបីជាពួកវាបានសរសេរឯកសារក្នុងប្រព័ន្ធ Medicare ក៏ដោយ ប៉ុន្តែនៅប្រទេសឥណ្ឌា AI agents បានអាន និងទាញយកទិន្នន័យផ្ទាល់ខ្លួន និងកំណត់ត្រាអាជីវកម្មសម្ងាត់តែម្តង។ លើសពីនេះ ខុសពីឧប្បត្តិហេតុមុនៗ ដែលពាក់ព័ន្ធតែក្រុមហ៊ុន AI តែមួយ ករណីនៅឥណ្ឌានេះគឺមានការពាក់ព័ន្ធនឹង AI agents មកពីក្រុមហ៊ុនអភិវឌ្ឍន៍ច្រើនផ្សេងៗគ្នា។

65b891a967469d446827a439 Cyber Defense

ភ្នាក់ងារ CERT-In មិនបានបញ្ចេញឈ្មោះក្រុមហ៊ុនអភិវឌ្ឍន៍ AI ឬអង្គភាពរងគ្រោះនៅក្នុងប្រទេសឥណ្ឌានោះទេ ហើយក៏មិនបានបញ្ជាក់ថា AI agents ទាំងនោះបានកែប្រែ ឬផ្លាស់ប្តូរទិន្នន័យនៅក្នុងប្រព័ន្ធ ឬយ៉ាងណានោះដែរ។ បច្ចុប្បន្ន សារព័ត៌មាន TechCrunch បានទាក់ទងទៅកាន់ CERT-In ដើម្បីស្នើសុំព័ត៌មានបន្ថែមជុំវិញករណីនេះ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia