មិនចាញ់បរទេស! យីហោសំបកកង់ខ្មែរល្បីឈ្មោះមួយនេះ ១ ឆ្នាំអាចផលិតបាន ២០ លានជាងសំបកកង់
Khunna - ឃុនណា
APRIL 30 2026
យានយន្ត
16 views
2 mins read

Ironhead (អាយរ៉ុនហេដ) គឺជាម៉ាកយីហោសំបកកង់រថយន្តខ្មែរ ដែលមានស្ថាបនិកលោក ជា កុកម៉េង នៅពីក្រោយអាជីវកម្មដ៏លេចធ្លោមួយនេះ ដែលកំពុងវាយលុកទីផ្សារយ៉ាងខ្លាំងទាំងក្នុងស្រុក និងអន្តរជាតិ។ អ្វីដែលជាមោទនភាពបំផុតនោះគឺ Ironhead ជាផលិតផល "Made in Cambodia" ដែលផលិតឡើងដោយផ្ទាល់នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

Photo 2026 04 30 14 15 02

622695976 122096361711246354 5834922112629146947 N

សំបកកង់ Ironhead ត្រូវបានផលិតនៅរោងចក្រដ៏ធំមួយស្ថិតនៅ ខេត្តស្វាយរៀង ដោយបានប្រើប្រាស់ ជ័រកៅស៊ូខ្មែរប្រហែល ៧០% ជាវត្ថុធាតុដើមសំខាន់ក្នុងការផលិតសំបកកង់ ដែលជួយជំរុញទីផ្សារកៅស៊ូក្នុងស្រុក។ Ironhead ផលិតសំបកកង់ជាច្រើនប្រភេទសម្រាប់រថយន្តផ្សេងៗគ្នា ចាប់ពី Personal Light Truck (PLT) រហូតដល់ Commercial Truck (ឡានដឹកទំនិញ)។

641501841 122107299657246354 2885868988807419371 N

528821522 122237823608200901 3484035432154537952 N

អត្ថប្រយោជន៍សំបកកង់៖

  • ម៉ូដែល LMD ត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងសម្រាប់រថយន្តដឹកអ្នកដំណើរធុនស្រាល និងរថយន្តដឹកទំនិញខ្នាតតូច ដោយផ្ដោតសំខាន់លើ ការបើកបរប្រកបដោយភាពរលូន, បង្កើនល្បឿនបានល្អ, សុវត្ថិភាពខ្ពស់, ធន់នឹងការសឹក និងអាចទ្រទ្រង់ទម្ងន់បានល្អ ដែលផ្តល់ទំនុកចិត្តខ្ពស់ដល់អ្នកបើកបរគ្រប់ស្ថានភាពផ្លូវ។

Tc Thumnail Web (2)

  • ម៉ូដែល IH03 ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់រថយន្តប្រភេទ Pickup ឬរថយន្តប៉ិកអាប់ ដែលផ្ដោតសំខាន់លើភាពរឹងមាំ និងការប្រើប្រាស់ធ្ងន់ ធន់ និងរឹងមាំ, សាច់កង់មានភាពស្វិត ដែលជួយកាត់បន្ថយការសឹក, ស្តង់ដារគុណភាពខ្ពស់, ក្រឡាកង់មានលក្ខណៈធំៗ និងជ្រៅ ដែលស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តបើកបរលើផ្លូវលំ ផ្លូវដែលមានដីខ្សាច់ ឬផ្លូវកម្រិតលំបាក (Off-road)

Tc Thumnail Web (3)

  • ម៉ូដែល THRASHER A/T IH03 គឺជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់អ្នកដែលចង់បានសំបកកង់ដែលមានគុណភាពខ្ពស់ ក្រឡាស្អាតទាន់សម័យ ជួយលើកសម្រស់រថយន្តឱ្យកាន់តែមានភាពរឹងមាំ និងផ្ដល់នូវទំនុកចិត្តខ្ពស់រាល់ពេលធ្វើដំណើរ។

Tc Thumnail Web (4)

Tc Thumnail Web (5)

គូសបញ្ជាក់ផងដែរថា Ironhead មិនត្រឹមតែជាជម្រើសសំបកកង់មួយដែលផ្តល់នូវ គុណភាព និងតម្លៃសមរម្យនោះទេ ប៉ុន្តែវាក៏ជាសញ្ញានៃការរីកចម្រើននៃបច្ចេកវិទ្យា និងសមត្ថភាពផលិតកម្មរបស់កម្ពុជាផងដែរ។ ដូច្នេះអ្នកទាំងអស់គ្នាគួរតែនាំគ្នាប្រើប្រាស់ផលិតផលខ្មែរ ស្នាដៃខ្មែរ នេះសរបញ្ជាក់ថាអ្នកក៏បានរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិផងដែរ។​ សូមតាមដានគេហរទំព័រផ្លូវការរបស់ Ironhead Tire, Cambodia ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ជាវប្រភេទសំបកកង់ណាមួយ សូមទំនាក់ទំនងតាមលេខ 078 39 99 94 / 015 666 075 /093 39 99 94 / 066 39 99 94

Tc Thumnail Web (6)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia