ទីបំផុតមានហើយ! កម្ពុជាកំពុងត្រូវការនិស្សិតសិក្សាជំនាញផ្កាយរណប និងលំហអាកាសនៅបរទេស ខណៈនេះជារបៀបដាក់ពាក្យ
Khunna - ឃុនណា
APRIL 28 2026
នវានុវត្តន៍
274 views
2 mins read

សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណបនិងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

Img 6707

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដំណឹងដល់និស្សិតទាំងអស់ ជ្រាបថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាងនិងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស ការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ ជំនាញផ្កាយរណបនិងលំហអាកាស នៅក្នុងឆ្នាំសិក្សាថ្មីនេះ ក.ប.ទ. នឹងផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២៥ នាក់ ដើម្បីទៅសិក្សានៅសាកលវិទ្យាល័យដៃគូមួយចំនួននៅប្រទេសបារាំង ចិន ជប៉ុន កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌា ដែលមានអត្ថប្រយោជន៍ និងលក្ខខណ្ឌដូចខាងក្រោម៖

Img 6708

១. អត្ថប្រយោជន៍នៃការសិក្សា

និស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍រួមមាន៖

  • ការរ៉ាប់រងថ្លៃសិក្សា ១០០%
  • ថ្លៃសំបុត្រយន្ដហោះទៅមក
  • ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ថ្លៃស្នាក់នៅ និងហូបចុក
  • ថ្លៃធានារ៉ាប់រងសុខភាព
  •  អាទិភាពក្នុងការជ្រើសរើសឱ្យចូលបម្រើការងារនៅ ក.ប.ទ. ឬនៅតាមបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យានានា ក្រោយពេលបញ្ចប់ការសិក្សា និងអត្ថប្រយោជន៍ផ្សេងៗទៀត។

Img 6709

២. លក្ខខណ្ឌនៃការជ្រើសរើស

បេក្ខជន និងបេក្ខនារីទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

  • មានសញ្ជាតិខ្មែរ
  • ត្រូវមានសញ្ញាបត្របរិញ្ញាបត្រជំនាញមេកានិក អេឡិចត្រូនិក ទូរគមនាគមន៍ វិស្វកម្មសុសវែ ឬសញ្ញាបត្រសមមូល
  • ត្រូវមានចំណេះដឹងភាសាអង់គ្លេស IELTS ចាប់ពី ៥.៥ ឡើងទៅ
  • ត្រូវមានព្រឹត្តិបត្រពិន្ទុថតចម្លង (Transcripts)
  • ត្រូវមានជីវប្រវត្តិរូបសង្ខេប
  • ត្រូវមានសុខភាពល្អ។

៣. កាលបរិច្ឆេទ និងការទទួលពាក្យប្រឡង

  • បេក្ខជន និងបេក្ខនារី ដែលមានចំណាប់អារម្មណ៍ និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ សូមបំពេញបែបបទពាក្យស្នើសុំតាមរយៈ QR Code ខាងក្រោម ឬតាមរយៈតំណភ្ជាប់ https://www.cadt.edu.kh/satellite ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទីការប្រឡងប្រជែងនឹងធ្វើឡើងនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) តាមរយៈប្រព័ន្ធកុំព្យូទ័រដែលផ្តោតលើវិញ្ញាសា គណិតវិទ្យា រូបវិទ្យា តក្កវិទ្យា និង ភាសាអង់គ្លេស
  • បេក្ខជន និងបេក្ខនារី ដែលជាប់ក្នុងវគ្គជម្រុះ (Shortlist) នឹងត្រូវសម្ភាសជាមួយនឹងគណៈកម្មការរៀបចំការជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
  • សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមន្រ្តីទទួលបន្ទុកតាមរយៈទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ ឬ ០៧៧ ៣៣៥ ៨៧៧ ឬអ៊ីមែល [email protected] នៅរៀងរាល់ម៉ោងធ្វើការ។

Img 6711

អាហារូបករណ៍នេះត្រូវបានសហការផ្ទាល់ជាមួយ CADT ដែលជាស្ថាប័នរដ្ឋឈានមុខគេនៅកម្ពុជា។ គោលដៅចម្បងរបស់ CADT គឺការបណ្តុះបណ្តាលធនធានមនុស្សឆ្នើម ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលកម្ពុជាឱ្យកាន់តែរីកចម្រើន។ ដូច្នេះ សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់រៀន ឬទទួលបានការបណ្តុះបណ្តាលបែបស្តង់ដារបច្ចេកវិទ្យា សាលា CADT ជាជម្រើសល្អបំផុត និងមានច្រើនជំនាញសម្រាប់ជ្រើសរើសដូចជា៖ ការសរសេរកម្មវិធី និងអភិវឌ្ឍន៍ Software, វិទ្យាសាស្ត្រទិន្នន័យ, បញ្ញាសិប្បនិម្មិត, សុវត្ថិភាពសាយប័រ, វិស្វកម្មបណ្តាញ និងទូរគមនាគមន៍, ទីផ្សារឌីជីថល និងពាណិជ្ជកម្ម, សហគ្រិនភាពបច្ចេកវិទ្យា និងផ្សេងៗទៀតទាក់ទងនឹងបច្ចេកវិទ្យា ជាពិសេសនិស្សិតអាចមានឱកាសច្រើនក្នុងការបញ្ចេញស្នាដៃ និងសម្ថតភាពក្នុងការប្រកួតប្រជែងនានាទាំងក្នុងស្រុក ក្រៅស្រុកនិងឆាកអន្តរជាតិផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខ 015 335 877 និងតាមដានគេហកទំព័រផ្លូវការរបស់ CADT

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia