តាមឲ្យទាន់! ក្រោយ Apple ចេញម៉ូឌែលទូរស័ព្ទបត់បាន ស្រាប់តែ Samsung បង្ហោះរូបភាពមួយសន្លឹកនេះកំពុងភ្ញាក់ផ្អើលខ្លាំង
Khunna - ឃុនណា
SEPTEMBER 11 2026
អេឡិចត្រូនិក
19.2 K views
5 mins read

ក្រុមហ៊ុន Apple បានរៀបចំព្រឹត្តិការណ៍ពិសេសប្រចាំឆ្នាំរបស់ខ្លួន ក្រោមប្រធានបទ “Surprise and shine” នៅថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២៦ នៅ Apple Parkតាមការរាយការណ៍ពីក្រុមហ៊ុន Apple បានឲ្យដឹងថា ស្មាតហ្វូនកម្រិតខ្ពស់ចំនួនបីម៉ូដែលប្រកាសចេញលក់នៅលើទីផ្សារជាផ្លូវការ ក្នុងនោះរួមមាន៖ iPhone 18 Pro, iPhone 18 Pro Max, iPhone Duo

Photo 2026 09 10 15 34 56

ក្រោយ Apple ប្រកាសចេញ iPhone Duo (ទូរស័ព្ទបត់) បានមួយថ្ងៃរួចមក ស្រាប់តែក្រុមហ៊ុន Samsung បានផុសរូបមួយសន្លឹកលើផេកផ្លូវការបស់ខ្លួន ដោយអមជាមួយពាក្យថា BIG NEWS! លោក Tim Cook បានប្តូរមកប្រើ Samsung Galaxy វិញ”។

ប៉ុន្តែបើមើលឲ្យច្បាស់ទៅ នេះគ្រាន់តែជាបុរសម្នាក់ដែលមានឈ្មោះថា Tim Cook ដែលមកពី Palmerston North ដោយអង្គុយលើកៅអីកាន់ជាមួយទូរស័ព្ទបត់ម៉ូឌែល Galaxy z fold 8 ហើយមើលទៅស្រដៀងនឹងលោក Tim Cook (អតីត CEO Apple) តែប៉ុណ្ណោះ។ នេះគឺជារបៀបដែលក្រុមហ៊ុននីមួយៗធ្វើទីផ្សារសេរី និងជាបែបលក្ខណៈលេងសើចផងដែរ។

802467887 1402147238672852 2219371791959254834 N

តាមពិតទៅ Samsung មានទូរស័ព្ទបត់បានជាយូរហើយ មុន Apple ចេញ iPhone Duo ទៅទៀត។ នេះបើតាមប្រភពផ្លូវការរបស់ Samsung ទូរស័ព្ទបត់បានដំបូងរបស់ខ្លួនគឺ Galaxy Fold ឆ្នាំ ២០១៩ ហើយបន្ទាប់មកបានបង្កើតត្រកូល Galaxy Z Fold និង Galaxy Z Flip ជាបន្តបន្ទាប់។

ម៉ូឌែលទូរស័ព្ទបត់របស់ Samsung​​ មានដូចជា៖

+ ត្រកូល Galaxy Z Fold

  • Galaxy Fold — ២០១៩
  • Galaxy Z Fold2 — ២០២០
  • Galaxy Z Fold3 — ២០២១
  • Galaxy Z Fold4 — ២០២២
  • Galaxy Z Fold5 — ២០២៣
  • Galaxy Z Fold6 — ២០២៤
  • Galaxy Z Fold7 — ២០២៥
  • Galaxy Z Fold8 / Fold8 Ultra — ២០២៦

+ ត្រកូល Galaxy Z Flip

  • Galaxy Z Flip — ២០២០
  • Galaxy Z Flip3 — ២០២១
  • Galaxy Z Flip4 — ២០២២
  • Galaxy Z Flip5 — ២០២៣
  • Galaxy Z Flip6 — ២០២៤
  • Galaxy Z Flip7 — ២០២៥
  • Galaxy Z Flip8 — ២០២៦

010 Samsung Galaxy Z Fold8 Ultra Fold8 and Flip8 Foldables Perfected for Every Way of Living Thumbnail

ជារូមមកវិញ Samsung មិនបានព្យាយាមលក់ទូរស័ព្ទដែលអាចបត់បានតែប៉ុណ្ណោះទេ។ ប៉ុន្តែពួកគេព្យាយាមបង្កើតចំណង់ចង់បានទៅកាន់អតិថិជន​ និងអ្នកគាំទ្រច្រើនជាង ដែលធ្វើឱ្យ Foldable ក្លាយជានិមិត្តសញ្ញានៃបច្ចេកវិទ្យាថ្មី និងស៊ីវិល័យ។ នេះជាមូលហេតុមួយដែល Samsung អាចកាន់ទីផ្សារទូរស័ព្ទបត់បានមុនគូប្រជែងជាច្រើនឆ្នាំកន្លងមកនេះ។​ បច្ចុប្បន្ន ទូរស័ព្ទបត់បានរបស់ Samsung បានទទួលការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់នៅជុំវិញពិភពលោក ដោយ Samsung បានចាប់ផ្តើមចូលទីផ្សារនេះតាំងពីឆ្នាំ ២០១៩ និងអភិវឌ្ឍត្រកូល Galaxy Z Fold និង Galaxy Z Flip ជាបន្តបន្ទាប់ រហូតក្លាយជាផ្នែកសំខាន់មួយនៃទីផ្សារទូរស័ព្ទបត់។ សម្រាប់កម្ពុជា ទូរស័ព្ទ Galaxy Z Fold និង Z Flip ក៏មានវត្តមាននៅទីផ្សារក្នុងស្រុកផងដែរ ដោយអាចរកទិញបានតាមរយៈបណ្តាហាងទូរស័ព្ទដៃនានា​នៅភ្នំពេញ និងតាមខេត្តផងដែរ។ នេះក៏បង្ហាញនូវបរិមាណក្នុងការគាំទ្រពីអ្នកប្រើប្រាស់ទាំងក្រៅស្រុក និងក្នុងប្រទេសកម្ពុជា។ 

ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាកំពុងស្វែងរក ចង់ទិញ ឬកក់ទុកទូរស័ព្ទ Samsung ម៉ូដែលណាមួយខាងលើនេះ ជាពិសេសត្រកូល Galaxy Z Fold និង Galaxy Z Flip អាចទាក់ទងទៅកាន់ SN Mobile ដើម្បីសាកសួរព័ត៌មានអំពីម៉ូដែល តម្លៃ ពណ៌ និងលក្ខខណ្ឌនៃការកក់ ឬទិញបានដោយផ្ទាល់។ សម្រាប់អ្នកដែលចង់បានទូរស័ព្ទ Samsung ជំនាន់ថ្មី និងចង់ទទួលបានព័ត៌មានច្បាស់លាស់មុនសម្រេចចិត្ត អាចទំនាក់ទំនងទៅកាន់ហាង ដើម្បីទទួលបានការណែនាំ និងជ្រើសរើសម៉ូដែលដែលសមស្របនឹងតម្រូវការរបស់អ្នក ជាពិសេសជាមួយការថែមជូន និងការធានាផងដែរ។​ លេខទំនាក់ទំនង 098 955 521

  • សាខាទី1 នៅជិតស្តុបដេអិន(DN) - ជិតផ្សារដេប៉ូ ផ្ទះលេខ #391E0 ផ្លូវ128 ( ទល់មុខ​ឡានក្រុង សាលី VIP)
  • Tel:098955521,066372772(Metfone),012770223
  • Google Map :https://maps.app.goo.gl/7QiWUhW9pg655hB6A?g_st=ic
  • សាខាទី2 ​នៅទល់មុខផ្សារស្ទឹងមានជ័យថ្មី​ ផ្ទះលេខ17E0-18E0 ផ្លូវមុន្នីរ៉េត​ សង្កាត់ស្ទឹងមានជ័យ
  • Tel : 070372772 , 099372772 (Cellcard) , 090777638 (Metfone)
  • Google Map : https://maps.app.goo.gl/2kifyE1xrDN9jPqx7?g_st=ic
  • សាខាទី3 ​ច្បារអំពៅ​ នៅជិតធនាគារ ABA (ទល់មុខសាលាបញ្ញាសាស្ត្រ)
  • Tel : 098373799 , 0713535289 (Metfone)
  • Google Maps https://maps.app.goo.gl/EyHLuidc35xujxubA...
  • បើកពីម៉ោង 8:30ព្រឹក​ ដល់ 8:30យប់
  • សម្រាប់​ព័ត៌មាន​លម្អិត​ពីតម្លៃ​ និងបង់រំលស់ សូមឆាតTelegram https://t.me/sn09895552

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia