មិនចាញ់បរទេស! កម្មវិធីកូនខ្មែរ២នេះ ឡូយខ្លាំង ងាយស្រួលប្រើ មិនចាញ់ Facebook ឬ Telegram
SOKLY - កូនផ្កាឈូក
AUGUST 20 2025
ឌីជីថល
853 views
2 mins read

សព្វថ្ងៃនេះកូនខ្មែរយើងមានសមត្ថភាព អាចបង្កើតនូវកម្មវិធីទំនើប មិនត្រឹមតែមានរចនាបថស្អាតទាន់សម័យប៉ុណ្ណោះទេ ថែមទាំងមានមុខងារច្រើន មិនចាញ់ Facebook Telegram ឡើយ ដូចជាកម្មវិធីទាំង២ខាងក្រោមនេះជាដើម៖

ទី១-CoolApp Messenger កម្មវិធីនេះ ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបតម្រូវការនៃការទំនាក់ទំនងប្រចាំថ្ងៃ។ មុខងារសំខាន់ៗមានដូចជា អាចផ្ញើសារ និងហៅវីដេអូ អាចផ្ញើឯកសារ រូបភាព មាន Sticker ខ្មែរច្រើន បង្កើតអារម្មណ៍សប្បាយក្នុងការសន្ទនា មានប្រព័ន្ធ ការពារ Data ឲ្យអ្នកប្រើប្រាស់មានទំនុកចិត្ត មិនចាញ់ Telegram ឡើយ។ អ្វីដែលសំខាន់គឺ អាចប្រើបានទាំងលើ iOS និង Android

483365609 997169605931052 3573908236664742743 N

ទី២-AngkorLife កម្មវិធី AngkorLife គឺជាកម្មវិធីសង្គម និងផ្ញើសារដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាដោយក្រុមហ៊ុន Digital Angkor Co., Ltd. វារួមបញ្ចូលគ្នានូវការផ្ញើសារ ការខលជាសំឡេង/វីដេអូ ការជជែកជាក្រុម បណ្តាញសាធារណៈ និងមតិព័ត៌មានសង្គម ទាំងអស់ត្រូវបានរៀបចំឡើងសម្រាប់ការតភ្ជាប់ និងការចែករំលែកនៅក្នុងបរិបទសហគមន៍កម្ពុជា។

»»មុខងារសំខាន់ៗរបស់ Angkor Life:

 • បង្ហោះរូបភាព ឬវីដេអូប្រចាំថ្ងៃ ដូចជា Facebook feed

 • បញ្ចេញមតិ  និងចូលរួមជជែកក្នុង Post របស់មិត្តភក្ដិ

 • បង្កើតក្រុម Community ផ្ទាល់ខ្លួន

 • ផ្ញើសារផ្ទាល់ (Chat) រហ័ស និងសុវត្ថិភាព

• អាចផ្ញើសារជាសម្លេង ឬខលវីដេអូ

 • មានមុខងារ “Near Me” ដើម្បីស្វែងរកមិត្តថ្មីនៅជុំវិញ

គួរជម្រាបផងដែរថា CoolApp Messenger និង AngkorLife គឺជាឧទាហរណ៍ច្បាស់ថា កូនខ្មែរមិនចាញ់បរទេសក្នុងវិស័យបច្ចេកវិទ្យា។ ការប្រើប្រាស់កម្មវិធីទាំងនេះ គឺជាការគាំទ្រដល់ ផលិតផលបង្កើតដោយខ្មែរ និងជួយលើកកម្ពស់ឲ្យឧស្សាហកម្មឌីជីថលកម្ពុជា រីកចម្រើនទៅមុខ៕

Img 0838

 

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia