ទំនើបណាស់! នេះជាវេសាយដំបូងគេនៅកម្ពុជា ដែលជួយឱ្យ Streamers អាចរកចំណូលបានភ្លាមៗចូលកុងធនាគារ
Khunna - ឃុនណា
MAY 25 2026
ឌីជីថល
24 views
2 mins read

StreamNeon.com គឺជាផ្លាតហ្វម (Platform) ដំបូងគេបង្អស់នៅក្នុងស្រុក ដែលត្រូវបានបង្កើតឡើងយ៉ាងសម្រិតសម្រាំង ដើម្បីធ្វើជាស្ពានចម្លងដ៏រឹងមាំក្នុងការភ្ជាប់ទំនាក់ទំនងរវាង Streamer និងអ្នកទស្សនាឱ្យកាន់តែជិតស្និទ្ធ។ ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបមួយនេះ អនុញ្ញាតឱ្យមានការបង្ហាញការបរិច្ចាគ ឬ Donation Alert លោតទៅលើអេក្រង់ (Screen) នៃការ Live Streaming របស់ពួកគាត់ភ្លាមៗក្នុងពេលជាក់ស្តែង (Real-time) ដែលជួយជម្រុញឱ្យការផ្សាយផ្ទាល់កាន់តែមានភាពរស់រវើក។

557713455 122180793122587619 5003149295828890142 N

ការចាប់ផ្ដើមប្រើប្រាស់ StreamNeon.com គឺមានភាពងាយស្រួល និងរហ័សទាន់ចិត្តបំផុត ដោយ Streamer គ្រាន់តែចុះឈ្មោះបង្កើតគណនី រួចធ្វើការតភ្ជាប់ជាមួយគណនីធនាគារផ្ទាល់ខ្លួន និងរៀបចំមុខងារ Donation Alert ទៅតាមចំណង់ចំណូលចិត្ត បន្ទាប់មកយកទៅដាក់បញ្ចូលក្នុងកម្មវិធី Live (ដូចជា OBS) ជាការស្រេច។ វេបសាយក្នុងស្រុកដ៏ឆ្លាតវៃមួយនេះ មិនត្រឹមតែជួយបង្កើតបរិយាកាសរីករាយ និងបង្កើនភាពស្និទ្ធស្នាលរវាង Streamer ជាមួយអ្នកទស្សនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបករណ៍ដ៏មានឥទ្ធិពល ក្នុងការជួយជម្រុញប្រាក់ចំណូលជូនអ្នក Live Stream ឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងទទួលបានសាច់ប្រាក់ភ្លាមៗដោយគ្មានការកាត់កងស្មុគស្មាញឡើយ។

635088880 122199671540587619 5492522657158481717 N

អ្វីដែលជាចំណុចលេចធ្លោបំផុតនោះគឺ ថវិកាដែលទទួលបានពីការគាំទ្រនឹងត្រូវរត់ត្រង់ទៅកាន់គណនីធនាគារផ្ទាល់ខ្លួនរបស់ Streamer តែម្តង ដោយផ្តល់នូវភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់។ ដោយសារតែមុខងារដ៏វៃឆ្លាត និងអត្ថប្រយោជន៍ដ៏សម្បូរបែបទាំងនេះហើយ ទើបបច្ចុប្បន្ន StreamNeon ទទួលបានការទុកចិត្ត និងការជ្រើសរើសប្រើប្រាស់យ៉ាងពេញទំហឹងពីសំណាក់កំពូល Streamers ល្បីៗលំដាប់ប្រទេសនៅកម្ពុជាជាច្រើនរូប ដូចជា Selena Gaming, Ream Angkor, Mano Gaming, Ic3_fr0Gz, KaKa42 និង NaiKer Gaming ជាដើម។

ដូច្នេះសម្រាប់អ្នកដែលចង់ប្រើប្រាស់វេបសាយខាងលើអាចចុចចូលតាមរយៈលីងដែលតភ្ជាប់ស្រាប់នៅហ្នឹងឈ្មោះវេបសាយ ហើយសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ជាវលើមុខងារពិសេសណាមួយនៃវេបសាយសូមធ្វើការទាក់ទងតាមរយៈហ្វេសប៊ុកផេក៖
Streamneon និងលេខទូរស័ព្ទ
+855 98 700 032 Tel: @beysach7777 ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia