ប្រញាប់ដាក់ពាក្យ! វេបសាយអន្តរជាតិមួយនេះ មានសិស្សចូលរៀនជាង ៣.៣ លាននាក់ កំពុងបើកវគ្គសិក្សា រៀនហើយទទួលបានវិញ្ញាបនបត្រ Free
Khunna - ឃុនណា
•
OCTOBER 29 2026
•
គន្លឹះល្អៗ
•
5 views
•
2 mins read
•

ចង់រៀនជំនាញថ្មីៗ និងទទួលបាន E-Certificate ដោយមិនចំណាយប្រាក់មែនទេ? HP LIFE គឺជាវេទិកាសិក្សាអនឡាញឥតគិតថ្លៃមួយ ដែលបង្កើតឡើងដោយ HP Foundation ដើម្បីជួយសិស្ស និស្សិត និងអ្នកធ្វើការទូទៅអភិវឌ្ឍជំនាញសម្រាប់អាជីពនាពេលអនាគត។ វេទិកានេះមានវគ្គសិក្សាជាង ៣០ ពាក់ព័ន្ធនឹងអាជីវកម្ម និងជំនាញឌីជីថល ដែលអ្នកអាចរៀនតាមអនឡាញដោយមិនចាំបាច់ចំណាយថ្លៃសិក្សា។

Online Education Scaled 1

វគ្គសិក្សានៅលើ HP LIFE មានច្រើនប្រភេទ ដូចជា Social Media Marketing, Artificial Intelligence (AI), Agile Project Management, Business Communication, Finance និងការចាប់ផ្ដើមអាជីវកម្ម។ អ្នកអាចជ្រើសរើសវគ្គដែលសមស្របនឹងចំណាប់អារម្មណ៍ និងការងាររបស់ខ្លួន ហើយរៀនតាមពេលវេលាដែលងាយស្រួល។ វេទិកានេះក៏មានកម្មវិធីទូរស័ព្ទដែលអនុញ្ញាតឱ្យអ្នកចូលរៀនតាមទូរស័ព្ទ និងទាញយកមេរៀនមួយចំនួនដើម្បីរៀនក្រៅបណ្ដាញបានផងដែរ។

Welcome to Hp Life 2

*
របៀបចុះឈ្មោះងាយៗ

ជំហានទី១៖ ចូលទៅកាន់វេបសាយ

ជំហានទី២៖ បង្កើតគណនី

  • ចុចពាក្យ JOIN FOR FREE
  • ជ្រើសរើសចុះឈ្មោះដោយប្រើ Google ឬអ៊ីមែល
  • បើប្រើអ៊ីមែល សូមបញ្ចូលអាសយដ្ឋានអ៊ីមែលរបស់អ្នក។

Tc Thumbnail (71)

ជំហានទី៣៖

  • បញ្ជាក់គណនីបើអ្នកចុះឈ្មោះតាមអ៊ីមែល សូមចូលទៅមើលប្រអប់សំបុត្រ Gmail
    បើកសារដែល HP LIFE ផ្ញើមក ហើយធ្វើតាមការណែនាំដើម្បីបញ្ចប់ការចុះឈ្មោះ។

ជំហានទី៤៖ ជ្រើសរើសវគ្គសិក្សា

  • ចូលគណនី HP LIFE របស់អ្នក
  • ចុច ALL COURSES
  • ជ្រើសរើសវគ្គដែលអ្នកចង់រៀន ដូចជា Marketing, AI ឬ Business
  • ចុចចូលរៀន ហើយចាប់ផ្ដើមមេរៀន។

Tc Thumbnail (72)

ជំហានទី៥៖ ទទួលបាន E-Certificate

  • ពេលអ្នករៀនចប់មេរៀនទាំងអស់ និងបំពេញលក្ខខណ្ឌរបស់វគ្គរួច ភាគរយបញ្ចប់នឹងឡើងដល់ ១០០%
  • ហើយប៊ូតុង DOWNLOAD CERTIFICATE នឹងបង្ហាញឡើង។ ចុចលើប៊ូតុងនេះ ដើម្បីទាញយកវិញ្ញាបនបត្រ
  • អ្នកក៏អាចចូលទៅកាន់ My Dashboard Certificates ដើម្បីទាញយកម្ដងទៀតបានផងដែរ។ 

Preview

ចំណុចពិសេសមួយទៀតនោះគឺ Certificate of Completion ដោយឥតគិតថ្លៃ បន្ទាប់ពីបញ្ចប់វគ្គសិក្សាតាមលក្ខខណ្ឌដែលបានកំណត់។ វិញ្ញាបនបត្រនេះអាចប្រើបង្ហាញពីការសិក្សា និងជំនាញដែលអ្នកបានបញ្ចប់ ដើម្បីបន្ថែមក្នុង CV ឬប្រវត្តិរូប LinkedIn។ សម្រាប់អ្នកដែលចង់ពង្រឹងសមត្ថភាព និងបង្កើនឱកាសការងារ នេះអាចជាជម្រើសដ៏ល្អមួយក្នុងការចាប់ផ្ដើមរៀនជំនាញថ្មីដោយមិនចំណាយប្រាក់។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia