រាល់ការជាវរថយន្ត Toyota មួយណាក៏បានចាប់ពីថ្ងៃនេះដល់ចុងខែ តុលា លោកអ្នកនឹងទទួលបានការថែមជូនសេវាកម្មថែទាំរថយន្តរហូតទៅដល់មួយឆ្នាំពេញដោយឥតគិតថ្លៃ។ ការផ្តល់ជូនពិសេសសម្រាប់អតិថិជននេះគឺស្ថិតនៅក្នុងគោលបំណងតែមួយគត់គឺអោយប្រជាជនកម្ពុជាមានលទ្ធភាពក្នុងការប្រើប្រាស់រថយន្ត Toyota បានក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
លើសពីនេះដែរ ក្រុមហ៊ុនក៏បានសម្រួលដល់លទ្ធភាពទិញរបស់អតិថិជន តាមរយៈការផ្ដល់ជូនជម្រើសអត្រាការប្រាក់កម្ចីពិសេសត្រឹមតែ ៨.៨% ក្នុងមួយឆ្នាំ ពីក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ហ្វាយនែន។ ការផ្តល់ជូននេះធ្វើឡើងដើម្បីជួយកាត់បន្ថយសម្ពាធថវិកា និងធ្វើឱ្យការសម្រេចចិត្តទិញរថយន្តផ្ទាល់ខ្លួនក្លាយជាការពិតកាន់តែឆាប់រហ័ស។
លក្ខខណ្ឌនៃការផ្តល់ជូន៖
១. រាល់ការជាវរថយន្តម៉ូឌែល Toyota Fortuner និងទទួលបានប្រាក់ត្រលប់មកវិញ ៥,៥០០ ដុល្លារ, ឯ Raize ទទួលបាន ២,០០០ ដុល្លារ និង Veloz ទទួលបាន ១,៥០០ ដុល្លារ ព្រមជាមួយការថែមជូនសេវាកម្មថែទាំរថយន្តពេញ ១ ឆ្នាំដោយឥតគិតថ្លៃ។

២. ក្រៅពីរថយន្តទាំង ៣ ខាងលើយើងក៏មានថែមជូនសេវាកម្មថែទាំរថយន្តពេញ ១ ឆ្នាំដោយឥតគិតថ្លៃ ទៅលើរថយន្តម៉ូឌែលផ្សេងដែរដូចជា Wigo, Corolla Cross, Yaris Cross (ប្រភេទសាំង និង ហាយប្រ៊ីដ) និង Hilux Travo គ្រប់ប្រភេទ សម្រាប់ជម្រើសពណ៌ស និងពណ៌សកាំម៉ៃ។



អំពីរថយន្ត Toyota
អតិថិជនអាចជ្រើសរើសរថយន្តដែរសក្តិសមទៅតម្រូវការរបស់លោកអ្នកបានចាប់ពីរថយន្តគ្រួសារខ្នាតតូច រហូតដល់រថយន្តធុនធំ រួមមានប្រភេទ SUV, Pick Up, Sedan, Hatchback និងប្រភេទ Van ផងដែរ។
សម្រាប់ម្ចាស់អាជីវកម្ម និងសហគ្រិនដែលត្រូវការយានយន្តរឹងមាំសម្រាប់ដឹកជញ្ជូនទំនិញ ក្រុមហ៊ុនបានដាក់ចេញនូវ Hilux Travo L-Edition ជាជម្រើសពាណិជ្ជកម្មដ៏ស័ក្តិសម។ ម៉ូឌែលនេះត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់ការប្រកបអាជីវកម្មប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងផ្ដល់នូវការសន្សំសំចៃថ្លៃដើមប្រតិបត្តិការបានយ៉ាងប្រសើរ។
ទន្ទឹមនឹងជម្រើសរថយន្តប្រើប្រាស់ប្រេងឥន្ធនៈទូទៅ Toyota ក៏បានរំលេចវត្តមានបច្ចេកវិទ្យាកូនកាត់ Hybrid សម្រាប់អតិថិជនដែលចង់បានការសន្សំសំចៃសាំងខ្ពស់។ ជម្រើសបៃតងនេះរួមមានម៉ូឌែលលេចធ្លោដូចជា Yaris Cross HEV និង Corolla Cross HEV ដែលមិនត្រឹមតែជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃលើថ្លៃសាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លើយតបទៅនឹងការរស់នៅបែបទាន់សម័យផងដែរ។
ឱកាសល្អមានមិនច្រើនទេ ហេតុនេះបងប្អូនអាចទំនាក់ទំនងទៅកាន់ផេក Toyota Cambodia ឬ លេខទូរស័ព្ទ 017 222 451 ដើម្បីសាកសួរព័ត៌មានបន្ថែម ឬបើកបរសាកល្បងនូវរថយន្តក្នុងក្ដីស្រមៃ៕
