ប្រុងប្រយ័ត្ន! បើឃើញឯកសារ PFD ទាំងនេះផ្ញើមកតាម Telegram ហាមចុចដាច់ខាត និងប្លុកជាបន្ទាន់
Khunna - ឃុនណា
MARCH 27 2026
គន្លឹះល្អៗ
8 views
2 mins read

បច្ចុប្បន្ន មានករណី Hacker កំពុងប្រើល្បិចផ្ញើឯកសារចម្លែកៗតាមរយៈ Telegram (ទាំងក្នុងគ្រុប និង Chat ផ្ទាល់ខ្លួន) ដើម្បីលួចយកអាខោនរបស់អ្នកក្នុងរយៈពេលដ៏ខ្លីបំផុត។

 100837011 Teelm

Hacker នឹងផ្ញើ File ដែលមើលទៅដូចជាឯកសារការងារ PDF, Word ឬរូបភាព។ នៅពេលអ្នកចុចបើក ឬទាញយក មេរោគដែលបង្កប់ក្នុងនោះនឹងរត់ចូលទៅលួចយក Session Token នៃ Telegram របស់អ្នកភ្លាមៗ ដែលអនុញ្ញាតឱ្យគេចូលប្រើអាខោនរបស់អ្នកបានដោយមិនចាំបាច់មានលេខកូដ Password 2FA ឡើយ។ Hacker មិនផ្ញើ File មកក្នុងរូបរាងជាមេរោគចំៗទេ។ គេប្រើរូបភាពបន្លំដូចជា៖

  • បន្លំជា PDF៖ តែការពិតវាជា File កម្មវិធី (.exe .apk)
  • ប្រើគណនីមិត្តភក្តិ៖ គេប្រើអាខោនដែលគេលួចបានមុនៗមកផ្ញើឱ្យយើង ធ្វើឱ្យយើងបាត់ការប្រុងប្រយ័ត្នព្រោះស្មានថាជាអ្នកស្គាល់គ្នាជាដើម។
  • ការធ្វេសប្រហែសនឹងកន្ទុយ File៖ មនុស្សភាគច្រើនមើលតែរូបតំណាង (Icon) ឱ្យតែឃើញរូប PDF ឬរូបភាព គឺចុចបើកតែម្តង ដោយមិនបានមើលកន្ទុយឈ្មោះឯកសារខាងចុង (ដូចជា .apk .exe) ដែលជាប្រភេទ File អាចដំឡើងមេរោគបាន។
  • Hacker ច្រើនដាក់ឈ្មោះ File បន្លំដូចជា បញ្ជីប្រាក់ខែ វិក្កយបត្របង់លុយ ឬរូបថតឈ្នះរង្វាន់ ជាដើម។

Screenshot 2026 03 27 154351

វិធីការពារខ្លួនឱ្យមានសុវត្ថិភាព៖

  • ហាមបើកឯកសារណាដែលផ្ញើមកពីមនុស្សមិនស្គាល់ ឬ File ដែលមានកន្ទុយចម្លែកៗដូចជា .exe, .apk, .bat, .zip
  • បិទ Auto-Download៖ ចូលទៅកាន់ Settings > Data and Storage > រួចបិទការទាញយកដោយស្វ័យប្រវត្តិ (Automatic Media Download) ទាំងអស់ ដើម្បីកុំឱ្យមេរោគរត់ចូលទូរស័ព្ទដោយយើងមិនដឹងខ្លួន។
  • ត្រួតពិនិត្យឧបករណ៍ (Devices)៖ ឧស្សាហ៍ចូលទៅមើលក្នុង Settings > Devices ប្រសិនបើឃើញមានឧបករណ៍ចម្លែកកំពុង Login អាខោនរបស់អ្នក ត្រូវចុច Terminate Log out ចេញភ្លាម។

Stolen Data Telegram Scrubbed

គូសបញ្ជាក់ផងដែរថា បើអ្នកឃើញ File ឈ្មោះបែបនេះ ឯកសារការងារ.pdf.exe ឬ រូបថត.jpg.apk នោះគឺជា មេរោគ ១០០% ព្រោះវាលាក់កន្ទុយពិតនៅខាងចុង។ ជាទូទៅ រូបថត ឬឯកសារអត្ថបទខ្លីៗ មានទំហំត្រឹមតែ KB ឬប៉ុន្មាន MB ប៉ុណ្ណោះ។ ប្រសិនបើគ្រាន់តែជារូបថតមួយសន្លឹក ប៉ុន្តែមានទំហំធំខុសធម្មតា (ឧទាហរណ៍ ៥MB ឡើងទៅក្នុងទម្រង់ .apk) នោះគឺជាសញ្ញាគួរឱ្យសង្ស័យហើយ សូមបង្កើនការប្រុងប្រយ័ត្នជាបន្ទាន់

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia