ត្រូវប៉ាន់ហើយ! Youtube អាប់ឌេតមុខងារថ្មីទាំង ៦ នេះ សម្រាប់អ្នកដែលរកចំណូលតាមយូធូបក្នុងឆ្នាំ ២០២៦
Khunna - ឃុនណា
•
SEPTEMBER 27 2026
•
គន្លឹះល្អៗ
•
846 views
•
3 mins read
•

នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៦ ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ Made On YouTube ក្រុមហ៊ុន YouTube បានប្រកាសដាក់ឱ្យប្រើប្រាស់នូវកញ្ចប់ឧបករណ៍ និងមុខងារ AI ថ្មីៗជាច្រើននៅលើកម្មវិធី YouTube Studio។ ការធ្វើបច្ចុប្បន្នភាពនេះមានគោលបំណងជួយ Creator ដែលរកចំណូល ក្នុងការវិភាគទិន្នន័យ សម្រួលការផលិត និងបង្កើនចំនួនទស្សនិកជនឱ្យកាន់តែមានប្រសិទ្ធភាព។

YouTube Studio

+ មុខងារសំខាន់ៗរួមមាន៖

  • ពង្រីក Ask Studio ទៅកាន់ Mobile៖ ជំនួយការឆ្លាតវៃ AI (Ask Studio) ដែលជាឧបករណ៍ឆ្លើយសំណួរ និងផ្តល់គំនិត ត្រូវបានពង្រីកការប្រើប្រាស់ឱ្យគ្របដណ្តប់លើប្រព័ន្ធប្រតិបត្តិការ iOS និង Android។
  • មុខងារផ្តល់យោបល់លើ Draft (AI Draft Feedback)៖ ប្រព័ន្ធ AI នឹងធ្វើការវិភាគលើវីដេអូសេចក្តីព្រាង រួចផ្តល់អនុសាសន៍ស្វែងយល់ពីចង្វាក់ រចនាសម្ព័ន្ធសាច់រឿង និងវិធីសាស្ត្ររៀបរាប់ (Storytelling) ដើម្បីកែលម្អមុនពេល Post ជាផ្លូវការ។
  • Research Feed ថ្មី៖ បន្ថែមផ្ទាំងស្វែងជ្រាវក្នុង Studio App ដើម្បីបង្ហាញពីប្រធានបទ ឬប្រភេទ Content ដែលកំពុងទទួលបានការពេញនិយមខ្លាំងនៅលើ Platform។
  • បង្កើត Thumbnail និងចំណងជើងតាម Style៖ AI អាចជួយបង្កើតរូប Thumbnail និងចំណងជើងដោយស្វ័យប្រវត្តិ ដែលស៊ីសង្វាក់គ្នានឹងខ្លឹមសារវីដេអូ និងតម្រូវតាមស្ទីលផ្ទាល់ខ្លួនរបស់ Channel។
  • Dynamic Thumbnails និង A/B Testing៖ មុខងារ Dynamic Thumbnails អនុញ្ញាតឱ្យ Creator បង្កើត Thumbnail ចំនួន ៣ ផ្សេងគ្នា ដើម្បីបង្ហាញទៅកាន់ក្រុមទស្សនិកជនផ្សេងៗគ្នាដោយស្វ័យប្រវត្តិ។ YouTube បញ្ជាក់ថា មុខងារ A/B Testing លើ Title និង Thumbnail ត្រូវបានប្រើប្រាស់ជាង ៤០ លានដងរួចមកហើយ។ ក្នុងពេលឆាប់ៗនេះ Creator នឹងអាចតេស្ត Video Cuts ដល់ទៅ ៣ ផ្សេងគ្នា ដើម្បីមើលថា Hook មួយណាទទួលបានការទាក់ទាញខ្លាំងជាងគេ។ នៅចុងឆ្នាំនេះ Studio នឹងមានប្រព័ន្ធតាមដាន Thumbnail ដោយស្វ័យប្រវត្តិ ហើយនឹងផ្លាស់ប្តូររូបភាពចេញ ប្រសិនបើឃើញថាវាដំណើរការ View មិនបានល្អ។
  • វិភាគបែបស៊ីជម្រៅ និង Conversational Editing៖ ប្រព័ន្ធវិភាគថ្មីនឹងពន្យល់ពីមូលហេតុ ដែលនាំឱ្យវីដេអូដើរ ឬមិនដើរ ព្រមទាំងផ្តល់យោបល់ដើម្បីបង្កើន Engagement។ បន្ថែមពីនេះ YouTube ក៏បានដាក់បញ្ចូលមុខងារ Conversational Editing ទៅក្នុង Shorts និងកម្មវិធី YouTube Create ផងដែរ។

8d14e6b3096a47d5ac1714ace162e708

មុខងារ AI ថ្មីៗនៅក្នុង YouTube Studio គឺជាអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពលសម្រាប់អ្នករកលុយ ព្រោះវាជួយដោះស្រាយបញ្ហាធំបំផុតពីរគឺ Views (តាមរយៈ AI A/B Testing លើ Thumbnail/Hook) និង Watch Time (តាមរយៈ AI Draft Feedback ជួយកែចង្វាក់វីដេអូ)។ ការចេះប្រើប្រាស់ AI ទាំងនេះជាជំនួយការ នឹងជួយឱ្យអ្នកបង្កើនអត្រាចុចមើល រក្សាទស្សនិកជនឱ្យមើលបានយូរ ព្រមទាំងចំណេញពេលវេលាក្នុងការផលិត ដែលជំរុញឱ្យប្រាក់ចំណូល AdSense របស់អ្នកកើនឡើងជាអតិបរមាដោយមិនបាច់ចំណាយដើមទុនបន្ថែម។ 

គូសបញ្ជាក់ផងដែរថា ទោះបីជា AI មិនទាន់ស្ទាត់ជំនាញភាសាខ្មែរ ១០០% ក៏ដោយ ប៉ុន្តែ Thumbnail Generation, Video A/B Testing, Research Feed, និង AI Title Testing មិនប្រកាន់ភាសានោះទេ អ្នករកចំណូលនៅខ្មែរអាចប្រើប្រាស់មុខងារទាំងនេះដើម្បី តេស្តរូប Thumbnail និង Hook វីដេអូ ដើម្បីដកស្រង់ Views និងបង្កើនចំណូល AdSense បានយ៉ាងមានប្រសិទ្ធភាព។

ប្រសិនបើអ្នកដែលចង់ចេះចាប់ផ្តើមរកចំណូលលើយូធូបថ្មីថ្មោង ឬខ្វះគំនិតល្អៗក្នុងការបង្កើតមាតិកាពិតៗ អាចរៀនតាមរយៈវគ្គសិក្សារបស់បក្សីមេឌាបាន ដោយគ្រាន់តែចុចតាមរយៈលីងមួយនេះ https://bakseyacademy.com/courses/youtube-earn-money ប្រសិនបើមានចម្ងល់ ឬសួរនាំព័ត៌មានបន្ថែមអាចឆាតទៅតេឡេក្រាម https://t.me/baksey_academy

Screenshot 2026 04 08 103015

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia