មិនទុកទេ! ប្រទេសមួយក្នុងទ្វីបអុឺរ៉ុប គ្រោងកាត់បន្ថយការងាររដ្ឋាភិបាលចំនួន ២៥,០០០ កន្លែង ដោយងាកមកប្រើប្រាស់ AI ជំនួសវិញ
Khunna - ឃុនណា
•
NOVEMBER 2 2026
•
ឌីជីថល
•
78 views
•
1 min read
•

នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៦ យោងតាមការប្រកាសផ្លូវការរបស់រដ្ឋមន្ត្រីស្តីទីទទួលបន្ទុករដ្ឋបាលសាធារណៈហូឡង់ លោក Eric van der Burg រដ្ឋាភិបាលហូឡង់បានដាក់ចេញនូវផែនការកាត់បន្ថយតំណែងការងារស៊ីវិលប្រមាណ ២៥,០០០ កន្លែង (ស្មើនឹងប្រហែល ១៥% ទៅ ២០% នៃកម្លាំងពលកម្មស៊ីវិលនៅតាមក្រសួងស្ថាប័ន) នៅត្រឹមឆ្នាំ២០៣៥។

Getty Images 2263718290 1400x933

ការប្រកាសកាត់បន្ថយបុគ្គលិករដ្ឋបាលសាធារណៈនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយទំហំរដ្ឋបាលឱ្យកាន់តែបង្រួម សាមញ្ញ និងមានប្រសិទ្ធភាពជាងមុន។ វិធានការនេះត្រូវបានគេរំពឹងថានឹងអាចជួយសន្សំសំចៃថវិការដ្ឋបានប្រមាណ ៣,៥ ប៊ីលានអឺរ៉ូ (ប្រមាណ ៣,៩១ ប៊ីលានដុល្លារ) ក្នុងមួយឆ្នាំ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃចំណាយសាធារណៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

Hofvijver 050520166 (1)d

កត្តាធំបំផុតដែលអនុញ្ញាតឱ្យរដ្ឋាភិបាលហូឡង់អាចកាត់បន្ថយបុគ្គលិកបានច្រើនបែបនេះ គឺការប្តេជ្ញាចិត្តកាត់បន្ថយលិខិតបទដ្ឋានផ្លូវច្បាប់ និងការយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងប្រព័ន្ធឌីជីថលមកជំនួសការងាររដ្ឋបាលដដែលៗ។ រដ្ឋាភិបាលគ្រោងនឹងលុបចោល ឬធ្វើឱ្យសាមញ្ញនូវបទប្បញ្ញត្តិច្បាប់យ៉ាងហោចណាស់ ៥០០ ច្បាប់ក្នុងមួយឆ្នាំ ដើម្បីកាត់បន្ថយបន្ទុកការងាររបស់មន្ត្រី។

Intro 1793034748

ទោះជាយ៉ាងណាក៏ដោយ ផែនការកាត់បន្ថយបុគ្គលិករយៈពេល ៩ ឆ្នាំនេះ ត្រូវបានអនុវត្តដោយមានការលើកលែងចំពោះផ្នែកសំខាន់ៗមួយចំនួនដូចជា កងកម្លាំងនគរបាល និងផ្នែកការពារជាតិ យោធា ដើម្បីធានាដល់សន្តិសុខជាតិ។ ការធ្វើបែបនេះ ក៏ផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់មន្ត្រីរាជការស៊ីវិលក្នុងការបណ្តុះបណ្តាលជំនាញបន្ថែម ឬផ្លាស់ប្តូរការងារដោយរលូនផងដែរ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia