កុំឱ្យជនឆបោក អាចបោកប្រាស់អ្នកបាន!
ការបញ្ជាទិញទំនិញតាមប្រព័ន្ធអនឡាញ បានក្លាយជាជម្រើសដ៏ពេញនិយម ងាយស្រួល និងចំណេញពេលវេលា សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋបច្ចុប្បន្ននេះ ដោយពួកគាត់មិនចាំបាច់ចំណាយពេលត្រូវទៅដល់ទីតាំងដើម្បីទិញទំនិញទាំងនោះទៀតទេ។ ទន្ទឹមនឹងគុណសម្បត្តិទាំងអស់នេះ ក៏នៅតែមានគុណវិប្បត្តិមួយចំនួនផងដែរ នោះគឺមានក្រុមជនខិលខូចបានឆ្លៀតឱកាសបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយ ដើម្បីបន្លំជាអ្នកលក់បោកប្រាស់។
សកម្មភាពរបស់ជនឆបោកទាំងនោះធ្វើ គឺបង្កើតគណនីទំព័រហ្វេសប៊ុកក្លែងក្លាយ ឬបន្លំយកគណនីពិតប្រាកដរបស់អ្នកលក់ផ្សេងទៀត មកបង្ហោះធ្វើជាលក់ទំនិញ។ ក្រោយពីជនរងគ្រោះយល់ព្រមទិញទំនិញនោះហើយ គេក៏តម្រូវឱ្យវេរប្រាក់ថ្លៃទំនិញជាមុន ប៉ុន្តែគេមិនបានផ្ញើទំនិញឱ្យទេ ថែមទាំងបិទការទាក់ទង (Blocked) ជាមួយជនរងគ្រោះតែម្តង។

ដើម្បីចៀសវាងពីការបោកប្រាស់ និងអាចការពារខ្លួនបានពីគណនីក្លែងក្លាយបោកប្រាស់ សូមពិនិត្យមើលតាមការណែនាំដូចខាងក្រោម៖
- គណនីទំព័រហ្វេសប៊ុកពិត (Real Facebook Page)
- មានព័ត៌មាន Page ច្បាស់លាស់
- មានប្រវត្តិបង្ហោះមាតិកាជាបន្តបន្ទាប់
- មានអ្នកតាមដាន (Followers) ពិតប្រាកដ
- មានមតិយោបល់ និងព័ត៌មានត្រឡប់ពីអតិថិជន
- មានព័ត៌មានសម្រាប់ទំនាក់ទំនងច្បាស់លាស់
- គណនីទំព័រហ្វេសប៊ុកក្លែងក្លាយ (Fake Facebook Page)
- ឈ្មោះ និងរូបភាពស្រដៀងឬដូចនឹង Page ពិត
- មានចំនួនអ្នកតាមដាន (Follows) មិនប្រក្រតី
- ផ្សព្វផ្សាយលក់តម្លៃទាបខ្លាំង ឬប្រម៉ូសិនច្រើន
- ទាមទារឱ្យផ្ទេរប្រាក់ជាមុនដោយគ្មានលក្ខខណ្ឌ
- ដើម្បីសុវត្ថិភាពក្នុងការទិញទំនិញតាមអនឡាញ សូមជ្រើសរើសការទូទាត់ប្រាក់ពេលទទួលទំនិញ Cash on Delivery (COD) ជួយកាត់បន្ថយហានិភ័យក្នុងការបោកតាមអនឡាញ។
ដើម្បីបង្កើនសុវត្ថិភាព សូមទាញយកកម្មវិធី Kapea Scams លើទូរសព្ទដៃ ដើម្បីជួយការពារការហៅចូលបោកប្រាស់ និងរាយការណ៍បឋមជូនសមត្ថកិច្ច!
សម្រាប់ប្រព័ន្ធដំណើរការ Android:
https://play.google.com/store/apps/details...
សម្រាប់ប្រព័ន្ធដំណើរការ iOS:
https://apps.apple.com/kh/app/kapea-scams/id6798943694
«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»

