យោងតាមសេចក្ដីជូនដំណឹងរបស់ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃ កសហវ - MEF's ITD ស្ដីពីសុវត្ថិភាព Telegram សូមបងប្អូនទាំងអស់គ្នាធ្វើបច្ចុប្បន្នភាពកម្មវិធី Telegram របស់លោកអ្នកជាបន្ទាន់!
ថ្មីៗនេះ អ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មានបានរកឃើញចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដែលអាចឱ្យជនខិលខូចប្រើប្រាស់មុខងារហៅជាសំឡេង (Voice Call) ដើម្បីធ្វើការវាយប្រហារ និងគ្រប់គ្រងទូរសព្ទរបស់អ្នកប្រើប្រាស់បាន។
ដើម្បីបង្កើនសុវត្ថិភាព សូមលោកអ្នកអនុវត្តតាមការណែនាំដូចខាងក្រោម៖
១. ពិនិត្យកំណែកម្មវិធី Telegram ដែលកំពុងប្រើប្រាស់ ដោយចូលទៅកាន់ Settings នៅក្នុងកម្មវិធី។
២. ធ្វើបច្ចុប្បន្នភាពកម្មវិធី Telegram ទៅកំណែចុងក្រោយបំផុត ដើម្បីទទួលបានការកែលម្អសុវត្ថិភាព។
៣. បង្កើនការប្រុងប្រយ័ត្នចំពោះការហៅជាសំឡេងពីមនុស្សមិនស្គាល់ ឬប្រភពដែលមិនគួរឱ្យទុកចិត្ត។
ការធ្វើបច្ចុប្បន្នភាពកម្មវិធីជាប្រចាំ គឺជាវិធានការសំខាន់មួយក្នុងការការពារសុវត្ថិភាពឌីជីថលរបស់លោកអ្នក។

