លោកស្រី វួចលាង ប្រាប់គន្លឹះធំ៣ ធ្វើវីដេអូ ឱ្យអាជីវកម្ម លក់កាន់តែដាច់ខ្លាំង
SOKLY - កូនផ្កាឈូក
JULY 23 2025
ឌីជីថល
65 views
1 min read

តើលោកអ្នកចង់បង្កើនការលក់នៅក្នុងអាជីវកម្មទេ? ខណៈខាងក្រោមនេះជាគន្លឹះធំ ៣ សម្រាប់ការធ្វើវីដេអូបង្កើនការលក់ ណែនាំដោយ លោកស្រី អួន វួចលាង ម្ចាស់ផេក Baker Ressey Keo ដែលជាអ្នកមានបទពិសោធន៍ផលិតវីដេអូ ជួយឱ្យអាជីវកម្មរីកចម្រើនខ្លាំង លក់ដាច់ជាហូរហែរ៖

ទី១-ធ្វើវីដេអូមានប្រយោជន៍៖ ប្រធានបទដែលលើកយកមកនិយាយគួរតែជារឿងដែលមានផលវិជ្ជមាន មានគុណតម្លៃ អាចជួយជាគំនិត ផ្ដល់ជាប្រយោជន៍ទៅកាន់អ្នកស្ដាប់ ឬអ្នកទស្សនា។ ចៀសវាងការនិយាយរឿងអវិជ្ជមាន ដៀមដាមផ្លែផ្កា ឬប្រធានបទណាដែលបង្ករជម្លោះ ជំនួសដោយរឿងមានប្រយោជន៍ដូចជា គន្លឹះចាត់ចែងលុយ ទម្លាប់ល្អៗ គំនិតយោបល់សម្រាប់ជួយយុវជនក្នុងការសម្រេចចិត្តជាដើម។

ទី២-ស្វែងយល់ពីទស្សនិកជន៖ នៅក្នុងកម្មវិធីបណ្ដាញសង្គម មានកន្លែងសម្រាប់ចូលទៅពិនិត្យមើលអំពី ទស្សនិកជន (audience) ដែលអាចបង្ហាញអំពីក្រុមអាយុ ភេទ របស់អ្នកទស្សនាវីដេអូរបស់អ្នក ភាគច្រើនជាអ្នកណា។ បើសិនជាឃើញថាជាមនុស្សស្រីភាគច្រើន អាចជ្រើសរើសប្រធានបទណាដែលទាក់ទងជាមួយពួកគាត់ ដូចជារបៀបធ្វើម្ហូបថ្មីៗ របៀបមើលថែកូន របៀបបង្កើនចំណូល ឬចាត់ចែងលុយកាក់ជាដើម។

ទី៣-រៀនបន្តជានិច្ច៖ យកអ្នកដែលជោគជ័យ ឬអ្នកបានដើរមុន ជាគម្រូ រៀនពីគេ ដោយត្រង់យកចំណុចរីកចម្រើន គន្លឹះដោះស្រាយបញ្ហា ការអភិវឌ្ឍន៍ខ្លួន ជាពិសេសគឺស្តាយ៍ធ្វើវីដេអូ។

លោកស្រី វួចលាង ក៏បានគូសបញ្ជាក់ផងដែរថា «សព្វថ្ងៃការរកស៊ីប្រកបអាជីវកម្ម ត្រូវការពឹងពាក់ជាចាំបាច់ទៅលើការធ្វើទីផ្សារ ជាពិសេសគឺទីផ្សារឌីជីថល (គេនិយមហៅ ទីផ្សារអនឡាញ) ហេតុនេះត្រូវចេះធ្វើ Personal Branding ឱ្យខ្លួនឯងមានទីផ្សារសិន បន្ទាប់មកអ្នកលក់អ្វីក៏ដាច់ដែរ។ ហើយកុំភ្លេចរក្សាគុណតម្លៃ និងភាពស្មោះត្រង់ ផ្ដល់នូវអ្វីដែលមានគុណភាពទៅកាន់អតិថិជន ទើបកេរ្តិ៍ឈ្មោះគង់វង្សបានយូរ»

Img 0849
Img 0851

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia