កុំចេះតែហ៊ាន! អ្នកធ្លាប់ប្រើ ChatGPT ឬ AI ផ្សេងទៀត ឱ្យធ្វើរឿងទាំង ៥នេះ ត្រូវបញ្ឈប់ជាបន្ទាន់
SOKLY - កូនផ្កាឈូក
OCTOBER 9 2025
គន្លឹះល្អៗ
7 views
2 mins read

បើទោះបីជាសព្វថ្ងៃនេះ ChatGPT ជាវេទិកាបញ្ញាសិប្បនិម្មិតមួយ ដែលទទួលបានការគាំទ្រ និងពេញនិយមខ្លាំងនៅទូទាំងពិភពលោកក៏ពិតមែន ប៉ុន្តែត្រូវដឹងថាយើងមិនអាចចេះតែប្រើ Ai ឱ្យធ្វើរឿងគ្រប់យ៉ាងពេកនោះទេ ជាពិសេសរឿងដ៏គ្រោះថ្នាក់ទាំង ៥ខាងក្រោមនេះ យោងតាមការចុះផ្សាយរបស់ CNET

១-ការធ្វើរោគវិនិច្ឆ័យ៖ Ai មិនមែនជាកន្លែងដែលអ្នកគួរសុំការណែនាំអំពីរោគវិនិច្ឆ័យ ឬវាយតម្លៃបញ្ហាសុខភាពរបស់អ្នកឡើយ លោកអ្នកគួរតែទៅប្រឹក្សាជាមួយគ្រូពេទ្យដែលមានជំនាញវិជ្ជាជីវៈ ដើម្បីប្រាប់ពីរោគសញ្ញានិងវិធីព្យាបាល។

២-ដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត៖ សុខភាពផ្លូវចិត្តពិតជាសំខាន់ខ្លាំងណាស់ បើលោកអ្នកមានអារម្មណ៍ថាខ្លួនឯងមានអាការៈមិនស្រួល គួរណាទៅពិភាក្សាជាមួយអ្នកជំនាញ ឬគ្រូពេទ្យ ដើម្បីវិនិច្ឆ័យអំពីអាការៈ។ Ai គ្រាន់តែអាចស្ដាប់នឹងសន្និដ្ឋានទៅតាមព័ត៌មានដែលវាទទួលបាន ចម្លើយរបស់ Ai អាចធ្វើឱ្យអ្នកស្មានខុសអំពីស្ថានភាពរបស់ខ្លួនឯង។

៣-រៀបផែនការហិរញ្ញវត្ថុ ឬផែនការពន្ធ ផ្ទាល់ខ្លួន៖ លោកអ្នកអាចពឹងឱ្យ Ai បង្ហាញអំពីគម្រូនៃផែនការហិរញ្ញវត្ថុ តែមិនគួរឱ្យវារៀបចំផែនការផ្ទាល់ខ្លួនដែលមានតួលេខជាក់លាក់ឡើយ ព្រោះរឿងហិរញ្ញវត្ថុគឺជារឿងផ្ទាល់ខ្លួន មិនគួរត្រូវបានបញ្ចេញព័ត៌មានទៅក្រៅនោះទេ។

-ដោះស្រាយការប្រឡងសំខាន់ៗ៖ Ai អាចជំនួយដល់ការរៀន ប៉ុន្តែលោកអ្នកមិនគួរយកវាទៅប្រើសម្រាប់ការប្រឡងសំខាន់ៗ ដូចជា Mid-Term Final ឡើយ ព្រោះគ្រូសម័យឥឡូវគាត់អាចនឹងកាត់ពិន្ទុរបស់អ្នក ព្រោះគាត់ក៏អាចមើលដឹងថា ចម្លើយបែបណាមនុស្សឆ្លើយ ឬ បែបណាដែល Ai ឆ្លើយ។

-តាមដានព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍៖ ដោយសារតែ Ai មានសមត្ថភាពប្រមូលផ្ដុំព័ត៌មានទាំងអស់ ដែលគេដាក់បញ្ចូលលើ Internet ហេតុនេះវាក៏អាចនឹងមានខ្លះមិនពិត។ ការតាមដានព័ត៌មានទាន់ហេតុការណ៍ គឺតម្រូវឱ្យអ្នកស្គាល់ពីប្រភពដែលទុកចិត្ត ទើបអាចចៀសផុតពីព័ត៌មានក្លែងក្លាយ។

ការពិតទៅនៅមានរឿងជាច្រើនទៀតដែលគួរតែចៀសវាង ជាពិសេសរឿងរ៉ាវណាដែលពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានសម្ងាត់ ដើម្បីសុវត្ថិភាព។ សូមចាំថា យើងអាចប្រើ Ai ដូចជា ChatGPT អីហ្នឹង ដើម្បីជាជំនួយផ្នែកគំនិត ឬស្វែង គំនិតច្នៃប្រឌិត ដើម្បីបង្កើនផលិតភាពការងារ គួរជៀសវាងកុំឱ្យ Ai ក្លាយជាអ្នកសម្រេចចិត្តជំនួសយើងគ្រប់ពេល៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia