ជាទូទៅ ពាក្យថាមាតិកាលើយូធូបដែលអាចរកលុយបាន គឺសំដៅលើវីដេអូ ឬប៉ុស្តិ៍យូធូប (Channel) ទាំងមូលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបំប្លែងចំនួននៃការទស្សនាឱ្យទៅជាប្រភពចំណូល។ ដើម្បីអាចបើកមុខងាររកលុយនេះបាន អ្នកបង្កើតមាតិកាត្រូវបំពេញតាមលក្ខខណ្ឌច្បាប់របស់ YouTube ដោយត្រូវមានអ្នកតាមដាន (Subscribers) ចាប់ពី ១,០០០ នាក់ឡើងទៅ រួមផ្សំជាមួយនឹងជម្រើសណាមួយក្នុងចំណោមពីរគឺ៖ មានម៉ោងទស្សនាវីដេអូវែងសរុបចាប់ពី ៤,០០០ ម៉ោងក្នុងរយៈពេល ១២ ខែចុងក្រោយ ឬមានចំនួនអ្នកទស្សនាវីដេអូខ្លី (Shorts Views) ចាប់ពី ១០ លានដងក្នុងរយៈពេល ៩០ ថ្ងៃចុងក្រោយ ហើយអ្វីដែលសំខាន់បំផុតនោះគឺ រាល់មាតិកាទាំងអស់ត្រូវតែគោរពតាមគោលការណ៍សហគមន៍ និងច្បាប់រក្សាសិទ្ធិរបស់ YouTube យ៉ាងម៉ឺងម៉ាត់។

- មាតិកាបែបធម្មជាតិ៖ បោះជុំរុំ, ដំណើរកម្សាន្ត, ស្ទូចត្រីតាមទន្លេរ, ជីកឬចាប់សត្វល្អិត, ដាំដុះឬប្រមូលផលដំណាំជាដើម។
- មាតិកាបច្ចេកទេស៖ ការជួសជុលឧបរករណ៍, របៀបប្រើគ្រឿងអេឡិចត្រូនិច, ធ្វើការពិសោធន៍វត្ថុនានាដែលមានសារជាតិព៌ណ, Carshow ជាដើម។
- មាតិកាបច្ចេកទេស៖ ការជួសជុលឧបរករណ៍, របៀបប្រើគ្រឿងអេឡិចត្រូនិច, ធ្វើការពិសោធន៍វត្ថុនានាដែលមានសារជាតិព៌ណ, Carshow ជាដើម។
- មាតិការៀបចំ៖ សាងសងផ្ទះឬកន្លែងជ្រក, ការតុបតែងបន្ទប់, គំនូរលើ Digital, How to…។



គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកបង្កើតមាតិកាមានគោលបំណងចង់ទទួលបានចំនួនទស្សនាខ្ពស់ និងទាញយកប្រភពចំណូលបានយ៉ាងច្រើននោះ ការផលិតវីដេអូសម្រាប់ទស្សនិកជនអន្តរជាតិ គឺជាជម្រើសដ៏ប្រសើរបំផុត ជាពិសេសការតម្រង់ទិសដៅទៅកាន់ទីផ្សារប្រទេសអភិវឌ្ឍន៍ ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងបារាំងជាដើម។ ដើម្បីសម្រេចបាននូវគោលដៅនេះ វីដេអូគួរតែជាប្រភេទមាតិកាដើម (Original Content) បែបសកល ដែលពុំមានការបញ្ចេញសំឡេងនិយាយ ឬការប្រើប្រាស់ភាសាជាតិ ដែលអាចធ្វើឱ្យទស្សនិកជនបរទេសមានការលំបាកក្នុងការយល់ន័យ។

លើសពីនេះ វីដេអូគួរមានប្រវែងមិនលើសពី ១០ នាទី មានកម្រិតរូបភាពច្បាស់ល្អ គ្មានសំឡេងរំខានពីខាងក្រៅ និងការកាត់តមានភាពស្អាតបាតមានរបៀបរៀបរយ។ ទន្ទឹមនឹងនេះ Youtuber ទាំងអស់ត្រូវបានហាមឃាត់ដាច់ខាតចំពោះការយក ឬលួចចម្លងវីដេអូរបស់អ្នកដទៃមកបង្ហោះបន្ត ដើម្បីចៀសវាងការរំលោភលើច្បាប់រក្សាសិទ្ធិ Copyright ឬអាចឈានទៅដល់ការបិទគណនី Channel ពីសំណាក់ក្រុមហ៊ុន YouTube ផ្ទាល់តែម្តង។ ប្រសិនបើអ្នកចង់ចាប់ផ្តើមរកចំណូលលើយូធូប អាចចុចតាមរយៈលីងមួយនេះបាន https://bakseyacademy.com/courses/youtube-earn-money ប្រសិនបើមានចម្ងល់ ឬសួរនាំព័ត៌មានបន្ថែមអាចឆាតទៅតេឡេក្រាម https://t.me/baksey_academy

ចាប់ផ្តើមធ្វើមាតិការរបស់អ្នកឥឡូវនេះលើយូធូបជាមួយវគ្គសិក្សារបស់ Baksey ដោយពន្យល់ពីរបៀបធ្វើ Content បែបណាល្អហើយ អាចរកចំណូលបាននៅខ្មែរផងដែរ។
