តើអ្នកកំពុងអភិវឌ្ឍផលិតផល AI មែនទេ? នេះគឺជាឱកាសដ៏ល្អបំផុតសម្រាប់សហគ្រិននៅកម្ពុជា ក្នុងការនាំយកអាជីវកម្មរបស់អ្នកឱ្យឈានទៅកម្រិតអន្តរជាតិ។ កម្មវិធីបណ្តុះបណ្តាលរយៈពេល ៣ ខែនេះ ត្រូវបានរចនាឡើងសម្រាប់ Startup ដែលស្ថិតក្នុងដំណាក់កាលពី Seed ដល់ Series B។

- អាជីវកម្មបង្កើតថ្មី (Startups) ដែលមានមូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងមានដំណោះស្រាយផ្នែកបច្ចេកវិទ្យាដែលអាចដោះស្រាយបញ្ហាប្រឈមធំៗ និងមានន័យ
- អាជីវកម្មបង្កើតថ្មី ដែលបង្ហាញពីវឌ្ឍនភាពច្បាស់លាស់ ដោយគួរបញ្ជាក់ថាស្ថិតនៅចន្លោះដំណាក់កាលចាប់ផ្តើមដំបូង ដល់ដំណាក់កាលពង្រីកខ្លួនកម្រិត B (Series B)
- ការបង្កើតផលិតផល ឬសេវាកម្ម ដែលអាចពង្រីកវិសាលភាពបាន សម្រាប់ទីផ្សារគោលដៅជាក់លាក់ ជាមួយទម្រង់នៃការរីកចម្រើនមួយដែលអាចការពារ និងប្រកួតប្រជែងបាន
- មានលក្ខណៈបច្ចេកវិទ្យាស៊ីជម្រៅ ដោយគួរតែប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដូចជាការរៀនរបស់ម៉ាស៊ីន និងបញ្ញាសិប្បនិម្មិតជាដើម
- មានការប្តេជ្ញាចិត្តខ្ពស់ ពីសំណាក់ស្ថាបនិក និងប្រធានដឹកនាំផ្នែកបច្ចេកវិទ្យា ក្នុងការចូលរួមយ៉ាងសកម្មទៅក្នុងរាល់វគ្គនីមួយៗនៃកម្មវិធីដែលបានកំណត់
- ក្រុមស្ថាបនិក ដែលមានផ្នត់គំនិតចង់រីកចម្រើន រួមជាមួយធនធានអ្នកជំនាញផ្នែកបច្ចេកវិទ្យាផ្ទៃក្នុងយ៉ាងទូលំទូលាយ។

តាមរយៈការចូលរួមក្នុងទម្រង់ Hybrid នេះ អ្នកនឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗដូចជា៖
- ទទួលបានការជួយជ្រោមជ្រែងដោយផ្ទាល់ពីក្រុមការងារ Google
- ឱកាសចូលរួមវគ្គ Bootcamp នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ឬសិង្ហបុរី
- ទទួលបានការណែនាំពីអ្នកជំនាញលំដាប់ពិភពលោក ដើម្បីពង្រីកអាជីវកម្ម និងកែសម្រួលម៉ូដែល AI របស់អ្នក។

ប្រសិនបើអ្នកមានសក្តានុពលខ្ពស់ សូមត្រៀមខ្លួនដាក់ពាក្យចូលរួមកម្មវិធីនេះឱ្យបានទាន់ពេលវេលា។ បើកទទួលពាក្យចាប់ពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦ រហូតដល់បិទទទួលពាក្យថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។
សូមដាក់ពាក្យចុះឈ្មោះ និងអានព័ត៌មានលម្អិតបន្ថែមពីកម្មវីធី Southeast Asia startups តាមរយៈលីងផ្លូវការមួយនេះ https://goo.gle/4nE0aMQ
