អស់បារម្ភ! នរណាខ្លះទទួលបានសារបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជាតាម SMS? ពេលនេះខាងមន្ទីរពេទ្យចេញបកស្រាយហើយ
Khunna - ឃុនណា
MAY 30 2026
ឌីជីថល
11.2 K views
1 min read

កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៦ មហាជនជាច្រើនមានការព្រួយបារម្ភក្រោយទទួលបានសារតាមរយ: SMS មួយដែលនិយាយពីមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាលីងបរិច្ចាគតាមប្រព័ន្ធទូរស័ព្ទដៃ ខណៈដែលមានមហាជនជាច្រើនមិនហ៊ានចុចចូលលីងមួយនោះ ថែមទាំងលើកឡើងថាអាចជាលីងឆបោក (Scam) ឬយ៉ាងណា។ 

Img 7946

ដូច្នេះមហាជនមេត្តាជ្រាបជាដំណឹងដោយមូលនិធិគន្ធបុប្ផាកម្ពុជា បានចេញបកស្រាយលើករណីនេះ។ 

Img 7947

មូលនិធិគន្ធបុប្ផាកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយនិយ័តករទូរគមនាគមន៍កម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយសារអំពាវនាវតាមរយៈប្រព័ន្ធទូរស័ព្ទចល័ត។ ការផ្ញើសារនេះមានគោលបំណងចម្បងក្នុងការអញ្ជើញ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគក្នុងយុទ្ធនាការ «១ ម៉ឺនរៀល ១ ម៉ឺននាក់» ប្រចាំឆ្នាំ២០២៦ ដើម្បីរួមចំណែកទ្រទ្រង់ដល់បេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លានៃការផ្តល់សេវាថែទាំសុខភាពដល់កុមារនៅកម្ពុជា។

Img 7948

គូសបញ្ជាក់ផងដែរថា លីង និងសារដែលបងប្អូនទាំងអស់គ្នាទទួលបានតាមរយៈ SMS នោះ គឺជាលីងដែលសុវត្ថិភាព និងអាចបរិច្ចាគបានធម្មតាមិនមានបញ្ហាអ្វីឡើយ។ ដូច្នេះកុំភ្លេចចូលរួមបរិច្ចាគទាំងអស់គ្នាណា ដើម្បីកុមារកម្ពុជា។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia