សូមប្រយ័ត្ន! អាខោន Facebook ដែលលោតសញ្ញា ៣ នេះ បញ្ជាក់ថាមានគេកំពុងសង្ងំចូលប្រើហើយ
Khunna - ឃុនណា
•
OCTOBER 7 2026
•
គន្លឹះល្អៗ
•
1.1 K views
•
3 mins read
•

ជាទូទៅ គណនី Facebook ដែលភ្ជាប់ជាមួយ Gmail មានសុវត្ថិភាពខ្ពស់ជាងការភ្ជាប់ជាមួយលេខទូរស័ព្ទតែមួយមុខ។ ទោះជាយ៉ាងណា ប្រសិនបើអ៊ីមែលនោះមិនត្រូវ​បានរៀបចំប្រព័ន្ធការពារឱ្យបានត្រឹមត្រូវទេ វានៅតែអាចប្រឈមនឹងហានិភ័យខ្ពស់ដដែល។

Depositphotos 383467938 S

ដើម្បីដឹងថាគណនីរបស់អ្នកកំពុងស្ថិតក្នុងកណ្ដាប់ដៃជនខិលខូច ឬអត់ សូមពិនិត្យមើលសញ្ញាគ្រោះថ្នាក់ទាំង ៣ នេះ៖

១. សារប្រកាសអាសន្នតាមរយៈ Gmail៖ នៅពេលដែលយើងភ្ជាប់ Facebook ជាមួយ Gmail វានឹងក្លាយជាប្រព័ន្ធផ្ដល់ដំណឹងរហ័ស ចំពោះរាល់សកម្មភាពចម្លែកៗលោតមក។ ប្រសិនបើអ្នកទទួលបានអ៊ីមែលពី Facebook ផ្លូវការ មានសញ្ញាធីកបញ្ជាក់នូវសារ Security alert: login near… on a new device នោះគឺជាសញ្ញាព្រមានថា មានគេកំពុងព្យាយាមចូលប្រើគណនីរបស់អ្នកហើយ។ ក្នុងសារនោះនឹងបង្ហាញព័ត៌មានលម្អិតដូចជា ទីតាំង ប្រភេទឧបករណ៍ ម៉ោង និងថ្ងៃដែលគេព្យាយាម Login។ ប្រសិនបើពិនិត្យឃើញថា មិនមែនជាសកម្មភាពរបស់អ្នកទេ សូមប្រញាប់ចុចពាក្យ This wasn't me ឱ្យបានលឿនបំផុត ដើម្បីទប់ស្កាត់បានទាន់ពេលវេលា។

Facebook2

២. ទទួលបានលេខកូដសម្ងាត់ ៦ ខ្ទង់ដោយមិនដឹងខ្លួន៖ ប្រសិនបើស្រាប់តែមានលេខកូដ ៦ ខ្ទង់ផ្ញើមកកាន់ Gmail ឬ Notification លើ Facebook ទាំងដែលអ្នកមិនបានធ្វើអ្វីសោះ នេះជាសញ្ញាអាសន្នថា មានគេកំពុងព្យាយាមចូលប្រើគណនីរបស់អ្នក ហើយស្ថិតក្នុងដំណាក់កាលផ្ទៀងផ្ទាត់សុវត្ថិភាព។ ជនខិលខូចអាចឈានមកដល់ចំណុចនេះបាន តាមរយៈការលួចយក Password ពីអ្នក ការបាត់ទូរស័ព្ទ ឬការប្រើប្រាស់អ៊ីមែលដែលមានប្រព័ន្ធការពារខ្សោយ។

  •  ដំណោះស្រាយ៖ ត្រូវប្រញាប់ផ្លាស់ប្តូរលេខសម្ងាត់ជាបន្ទាន់ ដោយចូលទៅកាន់ Menu - Settings & privacy - Settings - Password and security - Change Password។ ជ្រើសរើសគណនីរបស់អ្នក រួចបញ្ចូលលេខសម្ងាត់ចាស់ និងបញ្ចូលលេខសម្ងាត់ថ្មីឲ្យបាន ២ ដង បន្ទាប់មកចុច Change Password ជាការស្រេច ដើម្បីកាត់ផ្ដាច់ការព្យាយាមចូលប្រើពីជនអនាមិក។

Change Pw

៣. មានឧបករណ៍ (Device) ប្លែកដែលមិនស្គាល់ប្រភព៖ ប្រសិនបើអ្នកពិនិត្យឃើញមានឧបករណ៍ចម្លែកកំពុងភ្ជាប់ជាមួយគណនី ត្រូវប្រញាប់ Log out ចេញជាបន្ទាន់។

  • ដំណោះស្រាយ៖ ចូលទៅកាន់ Menu - Settings & privacy - Settings រួចវាយពាក្យ Security Checkup ក្នុងប្រអប់ Search Settings។ បន្ទាប់មកចូលទៅកាន់ Account Center - Password and security - Where you're logged in ហើយជ្រើសរើសគណនី Facebook របស់អ្នក។ ប្រព័ន្ធនឹងបង្ហាញឧបករណ៍ទាំងអស់ដែលកំពុងចូលប្រើ (ដូចជា iPhone, Oppo, Vivo, Samsung, Windows PC) រួមជាមួយទីតាំង និងពេលវេលា។ ប្រសិនបើសង្ស័យ ឬមិនស្គាល់ Device ណាមួយ សូមចុច Select Devices to logout លើ Device នោះ រួចចុចពាក្យ Log out ជាការស្រេច។

Facebook02

គូសបញ្ជាក់ផងដែរថា រាល់ការព្យាយាម Login ណាមួយដែលមិនមែនជាយើង Facebook នឹងផ្ញើការជូនដំណឹងតាមរយៈ Notification និង Gmail ដែលបានភ្ជាប់ជានិច្ច។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia