មិនធម្មតា! ស្ថាបត្យកម្មខ្មែរទំនើបនៃសណ្ឋាគាររះលើទឹកដីសមុទ្រមួយកន្លែង បានចារក្នុងទំព័រប្រវត្តិសាស្ត្របដិសណ្ឋារកិច្ចសកល
Khunna - ឃុនណា
•
OCTOBER 5 2026
•
នវានុវត្តន៍
•
983 views
•
4 mins read
•

នៅក្នុងអត្ថបទនេះ Technology Cambodia នឹងនាំប្រិយមិត្តអ្នកអាន ទៅធ្វើការស្វែងយល់ និងស្គាល់កាន់តែស៊ីជម្រៅអំពីស្នាដៃស្ថាបត្យកម្មសំណង់ខ្មែរដែលជាសណា្ឋគារដ៏ល្បីឈ្មោះមួយកន្លែងគឺ សណ្ឋាគារ ឯករាជ្យ - Independence Hotel by Dara ដែលស្ថិតលើទឹកដីក្រុងព្រះស៊ីហនុ ជាមរតកប្រវត្តិសាស្ត្រដ៏មានតម្លៃ។ តាមរយៈការរួមបញ្ចូលគ្នាយ៉ាងផ្ចិតផ្ចង់រវាងបច្ចេកទេសឌីស្សាញទំនើបកម្រិតសកល និងធាតុផ្សំបែបធម្មជាតិនៅក្នុងតំបន់សេដ្ឋកិច្ចដែលរីកចម្រើនផងនោះ ស្ថាបត្យករនាគ្រានោះបានបង្កើតនូវរចនាបថស្ថាបត្យកម្មខ្មែរទំនើបដ៏លេចធ្លោ។ ស្នាដៃទាំងនោះមិនត្រឹមតែបង្ហាញពីគំនិតច្នៃប្រឌិត និងភាពប៉ិនប្រសប់ក្នុងការរៀបចំទម្រង់សណ្ឋាគារឲ្យកាន់តែស៊ីសង្វាក់គ្នានឹងអាកាសធាតុ ព្រមទាំងបរិស្ថានជុំវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាក្សីរស់នៃសម័យកាល ដែលបានកត់ត្រានូវរាល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ៗរបស់កម្ពុជារហូតមកដល់សព្វថ្ងៃនេះផងដែរ។

1123333

សណ្ឋាគារ ឯករាជ្យ មិនត្រឹមតែជាសំណង់និមិត្តរូបនៃ "ស្ថាបត្យកម្មខ្មែរថ្មី" តាំងពីឆ្នាំ១៩៦៣ ប៉ុណ្ណោះទេ ប៉ុន្តែទីនោះប្រៀបដូចជា "សារមន្ទីររស់" ដែលបានឆ្លងកាត់ និងកត់ត្រានូវរាល់ព្រឹត្តិការណ៍ការការទូតសកល និងការផ្លាស់ប្តូរនៃយុគសម័យប្រវត្តិសាស្ត្ររបស់កម្ពុជា។ សណ្ឋាគារនេះធ្លាប់មានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលធ្លាប់បានទទួលបដិសណ្ឋារកិច្ចព្រះរាជវង្សានុវង្សខ្មែរ ឥស្សរជនជាន់ខ្ពស់ និងតារាល្បីៗលំដាប់ពិភពលោក ជាពិសេសគឺ ដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់លោកស្រី Jacqueline Kennedy គឺជាលោកជំទាវទីមួយនៃសហរដ្ឋអាមេរិក ចាប់ពីឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៦៣ ដោយលោកស្រីជាភរិយារបស់លោកប្រធានាធិបតីទី៣៥ គឺលោក John F. Kennedy ក្នុងឆ្នាំ១៩៦៧។

Rtgtgr

ទោះបីជាសណ្ឋាគារប្រវត្តិសាស្ត្រមួយនេះ បានឆ្លងកាត់ភ្លើងសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ ដែលធ្វើឱ្យឯកសារ និងវត្ថុតាងមួយចំនួនត្រូវបានបាត់បង់ទៅក្តី ប៉ុន្តែសព្វថ្ងៃនេះ សណ្ឋាគារឯករាជ្យបាន កំពុងរស់ឡើងវិញយ៉ាងស្រស់ត្រកាល និងកំពុងស្ថិតក្នុងស្មារតីសម្លឹងទៅមុខប្រកបដោយក្តីសង្ឃឹម។ ក្រោមការដឹកនាំរបស់ក្រុមហ៊ុន Dara Hotels Group ដោយបានខិតខំអភិរក្ស និងធ្វើទំនើបកម្មសេវាកម្ម ក៏ដូចជាកេរដំណែលប្រវត្តិសាស្ត្រទាំងនេះ ឱ្យក្លាយជាបទពិសោធន៍ទេសចរណ៍ដ៏វិសេសវិសាល រួមមាន៖ របៀងបេតិកភណ្ឌ, សាលពិព័រណ៍កេរដំណែល, បន្ទប់ប្រណិតលោកស្រី Jacqueline Kennedy Suite, រួមទាំងការកែប្រែអាងទឹកទម្រង់ស្លឹកក្លូវើ ឱ្យទៅជាសួនមរតកមួយ ដ៏ស្រស់ត្រកាលអមដោយទឹកផុសយ៉ាងរស់រវើក។

Ttt

Rthtr

WWW

សណ្ឋាគារ ឯករាជ្យ ក៏ធ្លាប់បានទទួលស្វាគមន៍យ៉ាងខ្ពង់ខ្ពស់នូវវត្តមាន ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គគឺជា ព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋ និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរាស្ត្រខ្មែរគោរពស្រលាញ់យ៉ាងជ្រាលជ្រៅ និងថ្វាយព្រះនាមដង្ហែព្រះអង្គថា "សម្ដេចឪ" ឬ "សម្ដេចតា" ជាមួយគ្នានោះ ព្រះអង្គក៏មានព្រះទ័យស្រលាញ់យ៉ាងខ្លាំងក្នុងវិស័យស្ថាបត្យកម្មផងដែរ។

ក្នុងសម័យសង្គមរាស្ត្រនិយមឆ្នាំ ១៩៥៥-១៩៧០ ព្រះអង្គមិនត្រឹមតែត្រួតពិនិត្យដោយផ្ទាល់លើការសាងសង់ខាងក្នុងប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គថែមទាំងបានប្រើប្រាស់សណ្ឋាគារនេះ ដើម្បីរៀបចំពិធីលៀងសាយភោជន៍ដ៏អស្ចារ្យ រួមទាំងការជួបជុំរបស់ព្រះរាជវង្សានុវង្ស និងការទូតអន្តរជាតិ។ សណ្ឋាគារនេះ គឺជាទីបន្ទាល់នៃព្រះទ័យវិសេសវិសាល និងការរីកចម្រើននៃស្ថាបត្យកម្មទំនើបរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ពិភពលោក។

Ergrge

ស្ថាបត្យកម្មទីក្រុងនៅកម្ពុជា។ ក្នុងនាមជាអ្នករចនាប្លង់ដែលទទួលបានការទុកចិត្តបំផុតនៅក្នុងសម័យសង្គមរាស្ត្រនិយម លោកទាំងពីរបានបញ្ចូលគ្នានូវរចនាបថទំនើបសកល ជាមួយនឹងធាតុផ្សំច្នៃប្រឌិតភូមិភាគ ដើម្បីបង្កើតឱ្យមានចលនា "ស្ថាបត្យកម្មខ្មែរទំនើប" នេះឡើង។

ការរចនាសណ្ឋាគារ ឯករាជ្យ គឺជាបង្គោលនៃស្ថាបត្យកម្មទំនើបបែបតំបន់ក្ដៅ។ តាមរយៈការរៀបចំបន្ទប់ដើមទាំង ៥២ ឱ្យស្ថិតនៅតែម្ខាងនៃអគារ ស្ថាបត្យករទាំងពីរបានធានាថា ភ្ញៀវគ្រប់រូបនឹងទទួលបាននូវទិដ្ឋភាព ឈូងសមុទ្រកម្ពុជា ដ៏ល្វឹងល្វើយនិងស្ងប់ស្ងាត់។ ដើម្បីឆ្លើយតបនឹងអាកាសធាតុភូមិភាគក្តៅ ស្ថាបត្យករទាំងពីរបានប្រើប្រាស់សសរគ្រឹះ និងលំហចំហសម្រាប់ខ្យល់ចេញចូលធម្មជាតិ។ អគារពណ៌សដ៏ស្កឹមស្កៃដែលតាំងខ្លួនយ៉ាងខ្ពស់លើផ្ទៃសមុទ្រនេះ ត្រូវបានប្រជាជនក្នុងតំបន់ហៅយ៉ាងសាមញ្ញថា "អគារប្រាំពីរជាន់"។ ក្នុងនាមជាសមិទ្ធផលដ៏ធំជាងគេនៅក្នុងទីក្រុងអស់ច្រើនទសវត្សរ៍ វាមិនត្រឹមតែបង្កើតឱ្យមានរបត់សោភ័ណភាពថ្មីស្រឡាងសម្រាប់ក្រុងព្រះសីហនុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃបរិវត្តកម្ម និងទំនើបកម្មជាតិផងដែរ។

Fdvdfv

បើយើងក្រឡេកទៅមើលពីអត្តសញ្ញាណនៃសណ្ឋាគារវិញ ខណៈពេលដែលស្ថាបត្យករជនជាតិបារាំងជាអ្នករចនាសម្ព័ន្ធអគារប៉ុន្តែអត្តសញ្ញាណដ៏វិសេសវិសាលនៃសណ្ឋាគារឯករាជ្យ គឺជាមរតករបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានដឹកនាំការរចនាផ្ទៃក្នុងដោយផ្ទាល់ ដោយចាត់ទុកសណ្ឋាគារនេះជាវេទិការដ៏ឧត្តុង្គឧត្តម សម្រាប់បង្ហាញពីវវប្បធម៌ខ្មែរ និងស្មារតីសុទិដ្ឋិនិយម ក្នុងសម័យសង្គមរាស្ត្រនិយម។

Img 2029

Photo 2026 10 05 14 03 34

Photo 2026 10 05 14 03 11

ក្រោមការសម្រិតសម្រាំងផ្ទាល់ពីអង្គព្រះមហាក្សត្រ ផ្ទៃក្នុងនៃអគារបានក្លាយជាស្នាដៃឯក ដែលបញ្ចូលគ្នានូវភាពស៊ីវិល័យសម័យទំនើប និងប្រពៃណីខ្មែរ។ ព្រះអង្គបានជ្រើសរើសដោយផ្ទាល់នូវគ្រឿងសង្ហារឹមដែលមានគុណភាពខ្ពស់ គ្រឿងសង្ហារឹមទំនើបៗ និងជម្រើសពណ៌លេចធ្លោដូចជា ពណ៌ក្រហម លឿង និងទឹកក្រូច ដើម្បីបង្កើតឱ្យមានបរិយាកាសកម្រិតអន្តរជាតិប្រណីត និងរស់រវើក។

Photo 2026 10 05 13 48 15

ការយកព្រះទ័យទុកដាក់ផ្ទាល់របស់ព្រះអង្គ បានលើកកម្ពស់សណ្ឋាគារនេះពីកន្លែងស្នាក់នៅធម្មតា ឱ្យទៅជា "ព្រះរាជដំណាក់ទទួលភ្ញៀវ"។ គ្រប់ព័ត៌មានលម្អិតទាំងអស់ត្រូវបានសម្រិតសម្រាំងឡើង ដើម្បីទទួលស្វាគមន៍ឥស្សរជនជាន់ខ្ពស់ និងតារាល្បីៗលំដាប់ពិភពលោក ឱ្យមកទទួលយកបទពិសោធន៍ ដ៏វិសេសវិសាលនៃបដិសណ្ឋារកិច្ចកម្រិតខ្ពស់របស់កម្ពុជាផងដែរ។

ជាមួយគ្នានេះដែរ ស្ថាបត្យកម្មខ្មែរទំនើប (New Khmer Architecture) គឺជាចលនាសិល្បៈស្ថាបត្យកម្មដ៏លេចធ្លោនាទសវត្សរ៍ឆ្នាំ៥០ និង៦០ ដែលដឹកនាំដោយស្ថាបត្យករជើងចាស់ លោក វណ្ណ ម៉ូលីវណ្ណ ព្រមទាំងស្ថាបត្យករអន្តរជាតិសំខាន់ៗ រួមមានលោក Leroy និង លោក Mondet ជាដើម។ ទស្សនវិជ្ជាស្នូលនៃចលនានេះ គឺជានិមិត្តរូបនៃ ការសំយោគរវាងរចនាបថទំនើបបែបបច្ចឹមប្រទេស និងវិញ្ញាណនៃសម័យអង្គរ ដោយផ្តោតលើការឌីស្សាញទម្រង់អគារយ៉ាងផ្ចិតផ្ចង់ ឱ្យស្របទៅតាមលក្ខខណ្ឌអាកាសធាតុ និងបរិស្ថានជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។

Ergfrgre

សណ្ឋាគារ ឯករាជ្យ គឺជាបេតិកភណ្ឌ និងជាស្នាដៃឯកជាក់ស្តែង ដែលស្តែងចេញពីចលនាស្ថាបត្យកម្មនេះយ៉ាងច្បាស់លាស់។ តាមរយៈការគូសប្លង់នៃទម្រង់ស្ថាបត្យកម្ម សណ្ឋាគារនេះបានបញ្រ្ជៀបនូវបច្ចេកទេសឆ្លាតវៃនៃតំបន់ក្តៅ រួមមាន សសរទ្រជើងតាំង សម្រាប់រំដោះលំហូរខ្យល់ និងការពារទឹកជំនន់តាមទម្លាប់ផ្ទះឈើបុរាណ, ការរៀបចំបន្ទប់ដើមទាំង ៥២ ឱ្យស្ថិតនៅតែម្ខាងនៃអគារ អមដោយរបាំងការពារពន្លឺថ្ងៃ សម្រាប់ទប់កម្ដៅថ្ងៃ ខណៈអនុញ្ញាតឱ្យខ្យល់សមុទ្រចេញចូលដោយធម្មជាតិ ព្រមទាំង ប្រព័ន្ធគ្រប់គ្រងទឹកបែបសម័យអង្គរ ដូចជាអាងទឹកទម្រង់ស្លឹកក្លូវើ ដែលជួយកាត់បន្ថយកម្ដៅ និងបង្កើតបរិយាកាសត្រជាក់ស្រស់ថ្លាជុំវិញអគារទាំងមូលផងដែរ។

រហូតមកដល់បច្ចុប្បន្ន ភាពស្កឹមស្កៃ និងរឿងរ៉ាវប្រវត្តិសាស្ត្រទាំងអស់នេះ នៅតែមានជីវិតរស់រវើក ហើយក៏កំពុងរង់ចាំលោកអ្នកមកទទួលបទពិសោធន៍ដោយផ្ទាល់។

815187766 1639476324483487 2939976493688250501 N

សណ្ឋាគារ ឯករាជ្យ Independence Hotel by Dara រង់ចាំទទួលស្វាគមន៍លោកអ្នកមកបង្កើតការចងចាំដ៏ពិសេសនៅលើទឹកដីមាសនៃក្រុងព្រះសីហនុ។ មិនថាលោកអ្នកចង់មកសាកថ្មជីវិត លំហែកាយលក្ខណៈគ្រួសារ បង្កើតពេលវេលាផ្អែមល្ហែមជាមួយគូស្នេហ៍ ឬជួបជុំការងារនោះទេ ទីនេះមានផ្តល់ជូននូវបន្ទប់ស្នាក់នៅ និងវីឡាប្រណិតមើលឃើញទិដ្ឋភាពសមុទ្រដ៏ល្វឹងល្វើយ អាហារដ្ឋានឆ្ងាញ់ៗ សេវាកម្មស្ប៉ាសម្រួលអារម្មណ៍ ព្រមទាំងឆ្នេរខ្សាច់កម្សាន្តផ្ទាល់ខ្លួនយ៉ាងស្ងប់ស្ងាត់។

815892116 1814883682843078 1096970788146517475 N

725084285 1396445039197404 577718158654842391 N

646997068 1349425617225343 7679739254649137427 N

អ្នកទាំងអស់គ្នាអាចធ្វើការកក់បន្ទប់ស្នាក់នៅឥឡូវនេះ ដើម្បីទទួលយកបទពិសោធន៍ស្នាក់នៅដ៏ល្អ និងសេវាកម្មបដិសណ្ឋារកិច្ចកម្រិតខ្ពស់ស្តង់ដារអន្តរជាតិ។ សម្រាប់បងប្អូនដែលមានបំណងចង់ស្នាក់នៅលំហែ ឬធ្វើកម្មវិធីផ្សេងៗ អាចសាកសួរព័ត៍មានបន្ថែម តាមរយៈ៖

អត្ថបទដោយ៖ ងួន ឃុនណា​ - Khunna NGUON

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia