អត់មានឡានមួយទឹកទេ! ពន្ធនាំចូល ០% ពីសហរដ្ឋអាម៉េរិក លើកលែងទំនិញប្រភេទនេះ
SOKLY - កូនផ្កាឈូក
AUGUST 8 2025
យានយន្ត
7.1 K views
1 min read

­នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្ដីពី ការអនុវត្តអត្រាពន្ធគយ ០% លើទំនិញរបស់សហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន។

នៅក្នុង អនុក្រឹត្យ ស្ដីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីអាម៉េរិក រាជរដ្ឋាភិបាល បានចេញសេចក្ដីសម្រេចដូចខាងក្រោម៖

មាត្រា១._ ដាក់ឱ្យអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និង នាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក។

មាត្រា២._ អត្រាពន្ធគយ ០% ដូចមានចែងក្នុងមាត្រា ១ ខាងលើ មិនអនុវត្តចំពោះទំនិញប្រើរួចឡើយ។

មាត្រា៣._ នីតិវិធីក្នុងការអនុវត្តអត្រាពន្ធគយចំពោះទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនេះ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មាត្រា៤._ បទប្បញ្ញត្តុទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជាពិរាករណ៍។

មាត្រា៥._ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្រ្តីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

គួរជម្រាបផងដែរថា បើយោងតាមមាត្រា២ បានបញ្ជាក់ឱ្យឃើញថា ទំនិញដែលប្រើប្រាស់រួច ដូចជាឡានមួយទឹក ដែលនាំពីសហរដ្ឋអាម៉េរិក ចូលមកកាន់ប្រទេសកម្ពុជាយើង មិនមានការលើកលែងពន្ធគយ ០% ឡើយ៕

528296104 1304061537776066 2106758939970674935 N

529363494 1304061567776063 2262836363372910129 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia