ស្តេចត្រាញ់ Youtube លោក Mr Beast ត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិជាង ៥០០លានដុល្លារនៅដើមឆ្នាំ២០២៤ ដែលធ្វើឲ្យគាត់ក្លាយជា YouTuber មានជាងគេបំផុតនៅលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The time of India នាខែ មិថុនា ឆ្នាំ២០២៥។
ក្នុងនោះទ្រព្យសម្បត្តិសុទ្ធរបស់ Mr Beast បានមកពីភាពជាម្ចាស់នៅក្នុងអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយរបស់គាត់ និងតម្លៃរបស់វាដោយផ្អែកទៅលើលំហូរសាច់ប្រាក់។ ប្រាក់ចំណូលទាំងនោះភាគច្រើនបានពីច្រកធំៗ៣ រួមមាន ការបណ្តាក់ទុនលើអ៊ីនធឺណេត, លក់ទំនិញ (Mr Beast ជាម្ចាស់យីហោផ្ទាល់), និងការឧបត្ថម្ភពីសាជីវកម្មផ្សេងៗ។
គួរជម្រាបផងដែរថា Mr Beast មានឈ្មោះពិតថា Jimmy Donaldsonកើតនៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ១៩៩៨ នៅ Greenville រដ្ឋ North Carolina។ គាត់បានចាប់ផ្តើមប៉ុស្តិ៍យូធូបរបស់ខ្លួនដំបូងក្នុងឆ្នាំ ២០១២ ប៉ុន្តែទទួលបានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់នៅឆ្នាំ ២០១៨ បន្ទាប់ពីបានបរិច្ចាគវត្ថុមានតម្លៃ១ លានដុល្លារដោយចៃដន្យ ទៅឱ្យអ្នកគាំទ្ររបស់លោក ពេលដែលលោកកំពុងស្ទ្រីមនៅលើTwitch។ ចាប់តាំងពីពេលនោះមក គាត់ទទួលបានអ្នកជាវច្រើនជាង ៥០ លាននាក់ និងអ្នកទស្សនាវីដេអូលោកសរុប១០ ពាន់លានដងនៅលើប៉ុស្តិ៍ឆាណែលរបស់គាត់។