ក្រុមហ៊ុន Apple បានចេញសេចក្តីណែនាំស្តីពីមុខងារសុវត្ថិភាពពីការអាប់ដេត និងជួសជុលចន្លោះប្រហោងមួយចំនួនក្នុងផលិតផលរបស់ខ្លួន នាខែមីនា ឆ្នាំ២០២៥។ ចំណុចខ្សោយទាំងនេះមានលក្ខណៈហានិភ័យខ្លាំង ហើយក៏ទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់ផងដែរ។
ចំពោះផលិតផលដែលរងផលប៉ះពាល់មានដូចជា៖
• iOS 18.3.1 and iPadOS 18.3.1
• macOS Sequoia 15.3.1
• Safari 18.3.0
• visionOS 2.3.1
មូលហេតុដែលអ្នកប្រើប្រាស់ iPhone ត្រូវ Update ថ្មីនូវ Version ចុងក្រោយមួយនេះគឺដោយសារតែ ក្រុម Hacker ព័ត៌មានវិទ្យាបានវាយប្រហារលើចំណុចខ្សោយដែលមានក្នុងប្រព័ន្ធទូរស័ព្ទ iPhone ដែលធ្វើឱ្យគាំងប្រព័ន្ធមួយចំនួន និង Hacker មានសិទ្ធិលួចចូលមើលព័ត៌មានសំខាន់ៗ ឬដំណើរការកូដពីចម្ងាយដើម្បីគ្រប់គ្រងប្រព័ន្ធដែលជនរងគ្រោះប្រើប្រាស់។
អ្នកប្រើប្រាស់ផលិតផលប៉ះពាល់គួរអាប់ដេតកម្មវិធីទៅកាន់កំណែទម្រង់ថ្មីចុងក្រោយ។ ដើម្បីអាប់ដេតកម្មវិធីដោយខ្លួនឯង អ្នកប្រើប្រាស់អាចជ្រើសយក Setting បន្ទាប់មកជ្រើសយកពាក្យ Software Update ។ កម្មវិធីក៏អាចអាប់ដេតដោយស្វ័យប្រវត្តិនៅពេលមានកំណែថ្មីត្រូវបានផ្សព្វផ្សាយ(ប្រសិនបើក្នុងកម្មវិធីមានកំណត់មុខងារអាប់ដេតដោយស្វ័យប្រវត្តិ)។
កំណែថ្មីនៃផលិតផលដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ត្រូវអាប់ដេតមានដូចជា iOS 18.3.1 និង iPadOS 18.3.1 អាចធ្វើការអាប់ដេតទៅ iOS 18.3.2 និង iPadOS 18.3.2 នៅលើឧបករណ៍ iPhone XS, iPad Pro 13-inch, iPad Pro 12.9-inch ជំនាន់3, iPad Pro 10.5-inch, iPad Pro 11-inch ជំនាន់1 និងជំនាន់ចុងក្រោយ, iPad ជំនាន់7 និងជំនាន់ចុងក្រោយ, iPad mini ជំនាន់5 និងជំនាន់ចុងក្រោយ។
មិនត្រឹមតែ iPhone មួយមុខទេ គ្រប់ផលិតផល iOS ទាំងអស់ក៏គួរអាប់ដេតដែរ ដូចជា៖
• macOS Sequoia 15.3.1 អាចធ្វើការអាប់ដេតទៅកំណែ macOS Sequoia 15.3.2 នៅលើឧបករណ៍ macOS Sequoia
• Safari 18.3.0 អាចធ្វើការអាប់ដេតទៅកំណែ Safari 18.3.1 នៅលើឧបករណ៍ Apple Watch Series 6 និងជំនាន់ចុងក្រោយ
• visionOS 2.3.1 អាចធ្វើការអាប់ដេតទៅកំណែ visionOS 2.3.2 នៅលើឧបករណ៍ Apple Vision Pro
គូសបញ្ជាក់ថា ការជូនដំណឹងមួយនេះគឺចេញមកពីការជូនដំណឹងពីក្រុមហ៊ុន Apple តាមរយៈការប្រកាសជាសាធារណៈលើវេបសាយផ្លូវការរបស់ខ្លួន និងតាមរយៈ មុខងារ Apple Support ។
អត្ថបទដោយ៖ ងួន ឃុនណា