លែងចាញ់បោករូបភាព និងវីដេអូ AI ទៀតហើយ! Google បញ្ចេញមុខងារថ្មី អាចឆែកដឹងភ្លាមៗថាមាតិកាណាបង្កើតដោយ AI
Touch Soriya
•
OCTOBER 14 2026
•
ឌីជីថល
•
507 views
•
2 mins read
•

នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ Google បានបញ្ចេញមុខងារថ្មីដែលមានឈ្មោះថា SynthID Detector ឱ្យមនុស្សប្រើប្រាស់ ដើម្បីកំណត់សម្គាល់ថា មាតិកា រូបភាព វីដេអូ និងសំឡេង ដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមត្រូវបានបង្កើតដោយ Ai ឬអត់។ អ្នកអាចប្រើប្រាស់ SynthID Detector បញ្ជាក់ថា មាតិកា រូបភាព វីដេអូ និងសំឡេង ពិតឬមិនពិត តាមរយៈសញ្ញា Watermark ដើម្បីបង្កើនទំនុកចិត្ត និងការចែករំលែកព័ត៌មានពិត។

011

SynthID Detector គឺជាបច្ចេកវិទ្យារបស់ Google ដែលប្រើប្រាស់ Digital Watermark ដែលយើងមិនអាចមើលឃើញ ដើម្បីសម្គាល់ថាមាតិកាមួយណាត្រូវបានបង្កើតដោយ Ai។ ជាមួយគ្នានេះ SynthID ត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ២០២៣ ហើយមកដល់ពេលបច្ចុប្បន្ន មានរូបភាព និងវីដេអូប្រមាណជាង ១៨០ពាន់លាន ព្រមទាំងមាតិកាសំឡេងដែលមានរយៈពេលប្រហែល ២៤០,០០០ឆ្នាំ។

Google បានបញ្ជាក់បន្ថែមថា អ្នកអាចយកមាតិកាទៅពិនិត្យលើឧបករណ៍ខាងលើនេះបាន លុះត្រាតែមាតិ រូបភាព វីដេអូ និងសំឡេងដែលត្រូវបានបង្កើតដោយ Google និងដៃគូរបស់ Google ផ្ទាល់ រួមមាន៖ OpenAI, NVIDIA និង Kakao ក្នុងនោះនឹងអាចមាននៅលើ Apple ផងដែរនាពេលខាងមុខ ហើយអ្នកអ្នកប្រើវាបានដោយប្រើប្រាស់ភាសាអង់គ្លេស។

012

លើសពីនេះ Google ក៏បានបញ្ចូលមុខងារផ្ទៀងផ្ទាត់មាតិកាទៅក្នុងផលិតផលមួយចំនួនរបស់ខ្លួន ដូចជា Google Search, Gemini និង Chrome ផងដែរ។ Google បានឱ្យដឹងថា ការពង្រីក SynthID Detector គឺជាផ្នែកមួយនៅក្នុងការផ្តល់បរិបទបន្ថែមអំពីមាតិកាឌីជីថល ដែលមនុស្សជួបប្រទះនៅលើអីុនធឺណិត ដើម្បីជួយឱ្យពួកគេអាចវាយតម្លៃព័ត៌មាន និងប្រើប្រាស់អ៊ីនធឺណិតដោយមានទំនុកចិត្ត។

ចំពោះ របៀបប្រើ SynthID Detector ដើម្បីពិនិត្យមាតិកា AI៖

1. ចូលទៅកាន់គេហទំព័រ https://synthid.com/

2. Upload រូបភាព វីដេអូ ឬឯកសារសំឡេងដែលអ្នកចង់ពិនិត្យ

3. សូមរង់ចាំឱ្យប្រព័ន្ធស្កេនឯកសារ ដើម្បីស្វែងរកសញ្ញា Digital Watermark ដែលបានបង្កប់នៅក្នុងមាតិកា

4. ចុងក្រោយ គ្រាន់តែពិនិត្យលទ្ធផលដែលបានបង្ហាញ

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia