តិចអត់ដឹង! វីដេអូ៥ប្រភេទនេះ លើ TikTok មានអ្នកនិយមមើលច្រើនបំផុត នៅខ្មែរ
SOKLY - កូនផ្កាឈូក
MAY 4 2025
ឌីជីថល
107 views
1 min read

សព្វថ្ងៃនេះ TikTok គឺជាបណ្ដាញសង្គមដ៏ពេញនិយមមួយ បើតាមរបាយការណ៍បានបង្ហាញថា នៅក្នុងប្រទេកម្ពុជាយើង មានអ្នកប្រើប្រាស់ TikTok ប្រមាណជាង 9.96លាននាក់។ ខាងក្រោមនេះជាប្រភេទវីដេអូ ដែលមានអ្នកនិយមមើលច្រើនបំផុតទាំង៥ ដោយយោងតាម Activerify.com៖

១-News & Entertainment (វីដេអូព័ត៌មាន & ការកំសាន្ត)៖ ព័ត៌មានថ្មីៗ ប្លែកៗ និងវីដេអូបែបកំសាន្ត ឈរចំណាត់ថ្នាក់លេខមួយ ដែលអាចទាក់ទាញចិត្តអ្នកទស្សនាឱ្យតាមដាន និងចែករំលែក។

២-វីដេអូហ្គេម៖ វីដេអូហ្គេម ក៏ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកទស្សនាផងដែរ។

៣-Food & Beverage (វីដេអូអាហារ និងភេសជ្ជៈ)៖ វីដេអូបង្ហាញពីការធ្វើម្ហូប និង Review ម្ហូបអាហារ ឬភេសជ្ជៈផ្សេងៗ ក៏ជាប់ក្នុងចំណាត់ថ្នាក់ដែលមានប្រជាប្រិយភាពខ្ពស់ដែរ។

៤-Sport & Outdoor (វីដេអូកីឡា)៖ វីដេអូដែលបង្ហាញពីសកម្មភាពកីឡាផ្សេងៗ ឬការហាត់ប្រាណ មានអ្នកនិយមចូលចិត្តច្រើនគួរសមនៅក្នុងបណ្ដាញសង្គម TikTok។

៥-Music & Dance (វីដេអូចម្រៀង និងការរាំ)៖ វីដេអូប្រភេទមួយនេះ ទទួលបានការពេញនិយម តាំងពីពេលមាន TikTok ដំបូងៗ ជាពិសេសការធ្វើត្រាប់តាមភ្លេង ឬសម្រៀងណាណាដែល Trending។

គួរជម្រាបផងដែរថាក្រៅពី វីដេអូទាំង៥ប្រភេទខាងលើនេះ ក៏នៅមានប្រភេទវីដេអូជាច្រើនទៀត ដែលមានការពេញនិយម គេចូលចិត្តទស្សនាច្រើនដែរដូចជា វីដេអូថែទាំសម្រស់ វីដេអូសត្វចិញ្ចឹម វីដេអូអប់រំ ចែករំលែកចំណេះដឹងផ្សេងៗជាដើម៕

Img 9528

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia