នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦ ក្រុមហ៊ុន Google បានប្រកាសជាផ្លូវការនៅលើប្លុកស្រាវជ្រាវរបស់ខ្លួន (Google Research Blog) និងតាមរយៈគណនី X អំពីការរៀបចំផ្ញើផ្កាយរណបពិសោធន៍ដំបូងគេទៅកាន់អវកាស ដែលគ្រោងនឹងបាញ់បង្ហោះនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៦។ បេសកកម្មនេះនឹងធ្វើឡើងតាមរយៈរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX ក្នុងទម្រង់ជាបេសកកម្មរួម (Transporter-18 rideshare mission) ដោយមានការសហការជាមួយក្រុមហ៊ុនបង្កើតផ្កាយរណប Planet។

គោលបំណងចម្បងនៃគម្រោងដែលមានឈ្មោះថា Project Suncatcher គឺដើម្បីសាកល្បងសមត្ថភាព និងភាពធន់នៃបន្ទះឈីប AI របស់ Google (Google Tensor Processing Units - TPUs) នៅក្នុងបរិយាកាសអវកាស។ ការពិសោធន៍នេះមានគោលដៅប្រមូលទិន្នន័យផ្ទាល់ដើម្បីសិក្សាថាតើបន្ទះឈីប TPUs ចំនួន ៤ គ្រាប់ដែលបំពាក់លើផ្កាយរណប អាចទ្រាំទ្រនឹងកម្លាំងញ័រខ្លាំងពេលបាញ់បង្ហោះ កម្រិតកាំរស្មីអវកាស និងការបញ្ចេញកម្ដៅក្នុងស្ថានភាពសុញ្ញកាសបានក្នុងកម្រិតណ។

ការបញ្ជូនប្រព័ន្ធ AI ទៅកាន់អវកាស ធ្វើឡើងដើម្បីស្វែងរកដំណោះស្រាយរយៈពេលវែងចំពោះការប្រៀបប្រើប្រាស់ធនធានធម្មជាតិនៅលើផែនដី។ មជ្ឈមណ្ឌលទិន្នន័យធំៗនៅលើផែនដីប្រើប្រាស់ថាមពលអគ្គិសនី និងទឹកជ្រោះរាប់ពាន់លានលីត្រសម្រាប់ត្រជាក់ម៉ាស៊ីន។ ការដាក់ផ្កាយរណបនៅក្នុងតារានិករទាបនៃផែនដី នឹងអនុញ្ញាតឱ្យប្រព័ន្ធទទួលបានពន្លឺព្រះអាទិត្យស្ទើរតែរហូត ដែលអាចផលិតថាមពលបានច្រើនជាងលើផែនដីដល់ទៅ ៨ ដង និងជួយកាត់បន្ថយការប្រើប្រាស់ទឹក និងអគ្គិសនីលើផែនដីយ៉ាងច្រើន។

ទោះជាយ៉ាងណា Google បានបញ្ជាក់ថា នេះគ្រាន់តែជាជំហានសាកល្បងដំបូងប៉ុណ្ណោះ ហើយការបង្កើត Data Center ពេញលេញក្នុងអវកាសត្រូវការពេលវេលាច្រើនឆ្នាំទៀត។Google មានគម្រោងនឹងបាញ់បង្ហោះផ្កាយរណបចំនួន ២ បន្ថែមទៀតនៅឆ្នាំ ២០២៧ ដើម្បីសាកល្បងការតភ្ជាប់ទិន្នន័យល្បឿនលឿនរវាងផ្កាយរណប និងផ្កាយរណបដោយប្រើកាំរស្មីឡាស៊ែរមុននឹងឈានទៅបង្កើតបណ្តាញ Data Center AI ពេញលេញក្នុងអវកាស។
