ត្រឹម១ឆ្នាំនៅតំបន់អាស៊ី ខាតបង់ប្រា.ក់ជាង ៣៧ពាន់លា.ន$ ដោយសារករណីឆបោ.កតាមរូបភាពទាំងនេះ
SOKLY - កូនផ្កាឈូក
JUNE 4 2025
ឌីជីថល
91 views
1 min read

របាយការណ៍អង្គការសហប្រជាជាតិ (UN) បានព្រមានថាការក្លែងបន្លំតាមអ៊ីនធឺណេតបានបណ្តាលឲ្យមានការខាតបង់ប្រាក់ដល់ទៅ ៣៧ពាន់លានដុល្លារ

សម្រាប់ជនរងគ្រោះនៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ កាលពីឆ្នាំមុន។ នេះបើយោងតាម TheEconomic Times ចុះផ្សាយ នៅចុងឆ្នាំ២០២៤។

ក្នុងនោះ ការវិភាគដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានគូសបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនបានធ្វើសកម្មភាពឆបោកនិងខុសច្បាប់តាមរយៈ ឧបករណ៍, បច្ចេកវិទ្យាថ្មីៗដំណើរការរហ័ស, AI ជំនាន់ថ្មីបំផុត, និងការក្លែងបន្លំជាប្រព័ន្ធដើម្បីបង្កើនប្រតិបត្តិការរបស់ខ្លួនឲ្យកាន់តែរលូន។ លើសពីនេះជងខិលខូចទាំងនោះបានបង្កើតទីផ្សារងងឹត និងជួញដូររូបិយប័ណ្ណគ្រីបតូដែលគ្មានអាជ្ញាប័ណ្ណដើម្បីតម្រូវការលាងលុយកង្វក់របស់ពួកគេ។

គួរជម្រាបផងដែរថា លោក Masood Karimipour អ្នកតំណាងរបស់UNODC ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានព្រមានថាការរួបរួមគ្នានៃការក្លែងបន្លំតាមអ៊ីនធឺណិត ធនាគារងងឹត និងឧក្រិដ្ឋកម្មដែលបានរៀបចំឆ្លងដែនគឺ "លឿនជាង" សមត្ថភាពរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្មទាំងនេះទៅទៀត៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia