នៅក្នុងជីវិតប្រចាំថ្ងៃ ទូរស័ព្ទដៃពិតជាសំខាន់ណាស់ ហើយយើងពិតជាពិបាកចៀសពីបញ្ហា ភ្លេចបាត់មិនដឹងវង្វេងដៃទុកទូរស័ព្ទនៅឯណា ឬត្រូវចោរលួចជាដើម។ ប៉ុន្តែទោះជាយ៉ាងណា អ្នកប្រើ iPhone អាចស្ងប់ចិត្តបាន ប្រសិនបើអ្នកចេះប្រើមុខងារពិសេសមួយគឺ Find My iPhone (រកទូរស័ព្ទរបស់ខ្ញុំ)។
តើ Find My iPhone ជួយអ្នកបានយ៉ាងដូចម្តេច?
ទី១-អាចដឹងទីតាំង iPhone ទាំងនៅជិត និងឆ្ងាយ៖ ប្រសិនបើអ្នកបាត់ ឬត្រូវចោរលួច អ្នកអាចចូលទៅក្នុងគណនី iCloud ឬប្រើទូរស័ព្ទ iPhone ឬ iPad ផ្សេងទៀត ដើម្បីឃើញទីតាំងទូរស័ព្ទរបស់អ្នកនៅលើផែនទី ដោយគ្រាន់តែមាន Gmail របស់អ្នក។
ទី២-អាចបិទទូរស័ព្ទចេញពីចម្ងាយ៖ ប្រសិនបើអ្នកខ្លាចថាអ្នកលួចនឹងបើកយកព័ត៌មានផ្ទាល់ខ្លួន អ្នកអាចប្រើការកំណត់ជា "Lost Mode" ដើម្បីបិទទូរស័ព្ទ និងបង្ហាញសារ (Message) លើអេក្រង់ ដូចជា“សូមទាក់ទងលេខនេះ...”។
ទី៣-អាចបញ្ចូនសំឡេង (Play Sound)៖ ប្រសិនបើអ្នកគិតថាទូរស័ព្ទបាត់នៅជិត អ្នកអាចចុចឲ្យវាបញ្ចេញសំឡេងដើម្បីស្វែងរកបានងាយ។
ទី៤-ទូរស័ព្ទទោះបិទក៏អាចរកបាន (iOS 15 ឡើងទៅ)៖ ប្រសិនបើ iPhone របស់អ្នកបិទក៏ដោយ តែបើបើក Find My និងសកម្មភាព Find My network វានឹងអាចបញ្ជូនទីតាំងមកអ្នកតាម Bluetooth ពីឧបករណ៍ Apple ផ្សេងៗនៅជិត។
ខាងក្រោមនេះជារបៀបបើកដំណើរការមុខងារ Find My iPhone
1. ចូលទៅកាន់ Settings
2. ចុចលើឈ្មោះគណនី Apple ID របស់អ្នក
3. ជ្រើស Find My
4. ចុច Find My iPhone
5. បើក Find My iPhone, Find My network និង Send Last Location
ប្រសិនបើលោកអ្នកមិនទាន់បានបើកមុខងារខាងលើនេះទេ សូមបើកវាឥឡូវនេះ! ព្រោះវាអាចជួយអ្នកនៅថ្ងៃណាមួយ នៅពេលដែលអ្នកបាត់ ឬមានអ្នកលួចទូរស័ព្ទ៕