ឆ្លៀតរកចំណូលបន្ថែម! នេះជាចំនួនលុយ 1K Views នៅខ្មែរលើ YouTube សម្រាប់អ្នកធ្វើតាមគោលការណ៍
Khunna - ឃុនណា
JANUARY 29 2026
ឌីជីថល
2.1 K views
2 mins read

គោលការណ៍ថ្មីរបស់ YouTube ដែលបានចាប់ផ្តើមអនុវត្តពេញលេញចាប់តាំងពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ មកម្លេះ គឺពិតជាផ្តោតសំខាន់លើ ភាពដើម និងគុណភាពនៃមាតិកា (Originality and Quality of Content) ដើម្បីលើកកម្ពស់ខ្លឹមសារដែលមានតម្លៃពិតប្រាកដ។ ជាទូទៅប្រសិនបើវីដេអូនោះផុសនៅខ្មែរ ដែលជាវីដេអូគុណភាពមិនជាប់ Copyright សម្រាប់ 1K View គឺអាចទទួលបានពី 0.50$-1$ 2$ (ធ្វើសម្រាប់ខ្មែរមើល) តែប្រសិនបើអ្នកធ្វើសម្រាប់បរទេសមើល ក្នុង 1K view អាចបានចន្លោះពី 5$-10$ 20$ ក្នុងមួយវីដេអូ។

97bc4ff60f6d4d17ae6e051db697c53c (1)

ដើម្បីអាចដាក់ពាក្យស្នើសុំរកលុយបាន អ្នកត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

លក្ខខណ្ឌចាំបាច់បំផុត 

  • ត្រូវមានអ្នកចុះឈ្មោះតាមដាន (Subscribers) យ៉ាងតិច ,០០០ នាក់
  • សម្រាប់វីដេអូវែង៖ ត្រូវមានម៉ោងមើលសរុប (Watch hours) យ៉ាងតិច ,០០០ ម៉ោង ក្នុងរយៈពេល ១២ ខែចុងក្រោយ។
  • សម្រាប់វីដេអូខ្លី (Shorts): ត្រូវមានចំនួនអ្នកមើលសរុប (Shorts views) យ៉ាងតិច ១០ លានដង ក្នុងរយៈពេល ៩០ ថ្ងៃចុងក្រោយ។ 

Screenshot 16 1 1024x534

ហាមដាច់ខាតផុសមាតិការទាំងនេះ៖

  • ផលិតទ្រង់ទ្រាយធំ (Mass-produced): វីដេអូដែលបង្កើតឡើងដោយស្វ័យប្រវត្តិ (ឧទាហរណ៍ ប្រើ AI ផលិតច្រើន) ដោយគ្មានការខិតខំផលិតពីមនុស្ស។
  • ដដែលៗ (Repetitious): វីដេអូដែលមានលក្ខណៈស្រដៀងគ្នាខ្លាំង ឬយកមាតិកាពីអ្នកដទៃមកប្រើដោយគ្មានការកែប្រែចំណុចសំខាន់ៗ (ដូចជាការអត្ថាធិប្បាយ ការវិភាគ ឬគ្មានការកែសម្រួលប្រកបដោយភាពច្នៃប្រឌិតផ្ទាល់ខ្លួន)។
  • មាតិកា AI សុទ្ធសាធ: វីដេអូដែលគ្រាន់តែប្រើសំឡេង AI អានអត្ថបទ ឬយក Footage ដែលមានស្រាប់មកបញ្ចូលគ្នាដោយគ្មានការរួមចំណែកផ្ទាល់ពីអ្នកបង្កើត។

Hq720 (8)

គូសបញ្ជាក់ផងដែរថា​ ប្រសិនបើអ្នកចង់រកចំណូលពី YouTube ត្រូវប្រាកដថាអ្នកផលិតមាតិកាដែលប្លែក គួរឱ្យចាប់អារម្មណ៍ Original និងបំពេញតាមគោលការណ៍ណែនាំរបស់ YouTube 

ចូលរៀនកសាងចំណូលពីយូធូបតាមរយៈលីងខាងក្រោមនេះ

https://bakseyacademy.com/courses/youtube-earn-money

ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចចូលរៀន ឬមានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀន អាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy

Fg Rrttrttt

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia