អ្នកធ្វើការនៅផ្ទះគួរដឹង! ឧបករណ៍ ៦ ប្រភេទនេះ អាចជួយសន្សំពេលវេលា និងធ្វើការកាន់តែឆ្លាតវៃ
Touch Soriya
•
NOVEMBER 27 2026
•
ឌីជីថល
•
49 views
•
3 mins read
•

ការធ្វើការនៅផ្ទះកាន់តែមានភាពងាយស្រួល ខណៈក្រុមហ៊ុនបច្ចេកវិទ្យាកំពុងបំពាក់មុខងារ AI ទៅក្នុងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីជួយកាត់បន្ថយការងារដោយដៃ សន្សំពេលវេលា និងបង្កើនប្រសិទ្ធភាពការងារ។ ក្នុងនោះ មានឧបករណ៍មួយចំនួនអាចជួយកត់ត្រាកិច្ចប្រជុំ សង្ខេបឯកសារ តាមដានចលនាក្នុងពេលប្រជុំតាមវីដេអូ រហូតដល់តាមដានទម្លាប់នៃការអង្គុយធ្វើការផងដែរ។

136

តាមការចុះផ្សាយរបស់ TechCrunch នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧបករណ៍ ៦ ប្រភេទដែលបំពាក់ដោយ AI ដែលអាចជួយសម្រួលដល់អ្នកធ្វើការនៅផ្ទះនោះមានដូចជា៖

១. ប៊ិច AI Flowtica Scribe

137

Flowtica Scribe ជាប៊ិចឆ្លាតវៃដែលរួមបញ្ចូលការសរសេរដោយដៃ និងការថតសំឡេង។ អ្នកប្រើប្រាស់អាចសរសេរកំណត់ត្រា សម្គាល់ចំណុចសំខាន់ៗ និងចុចប៊ិចដើម្បីចាប់ផ្តើមថតសំឡេងក្នុងកិច្ចប្រជុំបាន។ ក្រោយបញ្ចប់កិច្ចប្រជុំ AI អាចបម្លែងសំឡេងទៅជាអត្ថបទ សង្ខេបចំណុចសំខាន់ៗ និងបង្កើតបញ្ជីការងារដែលត្រូវបន្តធ្វើ។ ប៊ិចនេះមានទំហំផ្ទុក ៣២GB អាចសម្គាល់អ្នកនិយាយបាន ១៥ នាក់ និងគាំទ្រ ៩២ ភាសា ដែលតម្លៃ ១៥៩ ដុល្លារ។

២. ឧបករណ៍ថតសំឡេង AI Anker Soundcore Work

 138

Soundcore Work របស់ Anker ជាឧបករណ៍ថតសំឡេងមានទំហំតូចប្រហាក់ប្រហែលកាក់មួយ សម្រាប់ថតការសន្ទនា កិច្ចប្រជុំ និងកំណត់ត្រាសំឡេងរហ័ស។ ឧបករណ៍នេះ អាចថតសំឡេងបាន ៨ ម៉ោងក្នុងការសាកថ្មម្តង និងរហូតដល់ ៣២ ម៉ោងនៅពេលប្រើជាមួយប្រអប់សាកថ្ម។ តាមរយៈកម្មវិធីភ្ជាប់មកជាមួយ AI អាចជួយបម្លែងសំឡេងទៅជាអត្ថបទ រៀបចំកំណត់ត្រា និងសង្ខេបខ្លឹមសារ។ អ្នកប្រើប្រាស់ទទួលបានសេវាបម្លែងសំឡេងដោយឥតគិតថ្លៃ ៣០០នាទីក្នុងមួយខែ ដែលវាមានតម្លៃ ១៥៩ ដុល្លារ។

៣. បន្ទះបញ្ជា Logitech MX Keypad 

139

Logitech MX Keypad ជាបន្ទះបញ្ជាដែលមានប៊ូតុង Shortcut អាចកំណត់ឱ្យបើក AI Assistant ឬកម្មវិធីការងារដោយចុចតែម្តង។ វាគាំទ្រលើឧបករណ៍ដូចជា GitHub Copilot និង Claude Code ព្រមទាំងកម្មវិធីជាច្រើនទៀតដូចជា OpenAI Codex, Microsoft Teams, PowerPoint, Excel, Notion, Slack, Photoshop, Zoom និង Figma ដែលជួយសម្រួលការប្តូររវាងកម្មវិធីក្នុងពេលធ្វើការ ក្នុងនោះវាមានតម្លៃត្រឹមតែ ៩៩.៩៩ ដុល្លារ។ 

៤. ឧបករណ៍អាន និងកត់ត្រាឌីជីថល Kindle Scribe Colorsoft

140

Kindle Scribe Colorsoft របស់ Amazon ជាឧបករណ៍អានឯកសារឌីជីថលដែលមានអេក្រង់ពណ៌ និងមុខងារ AI ជួយរៀបចំកំណត់ត្រា។ អ្នកប្រើប្រាស់អាចអានឯកសារ គូសសម្គាល់ចំណុចសំខាន់ៗ សរសេរកំណត់ត្រា និងគូរគំនិតផ្សេងៗបាន។ មុខងារ AI អាចជួយកែសម្រួលអក្សរដែលសរសេរមិនស្អាត សង្ខេបកំណត់ត្រា និងស្វែងរកព័ត៌មានជាក់លាក់ពីឯកសារដែលបានរក្សាទុក ហើយវាមានតម្លៃចាប់ពី ៤៧៩ ដុល្លារ។

៥. កាមេរ៉ា Webcam AI Insta360 Link 2 Pro 

141

Insta360 Link 2 Pro ជាកាមេរ៉ា Webcam ដែលអាចថតវីដេអូកម្រិត 4K និងមាន AI ជួយតាមដានចលនាអ្នកប្រើប្រាស់ ដោយកែតម្រូវទីតាំងកាមេរ៉ា និងស៊ុមរូបភាពដោយស្វ័យប្រវត្តិ។ វាក៏មានមុខងារតាមដានមនុស្សជាក្រុម និង AI ជួយកាត់បន្ថយសំឡេងរំខានពីខាងក្រោយ ដែលស័ក្តិសមសម្រាប់អ្នកធ្វើបទបង្ហាញ និងប្រជុំតាម Online ដែលមានវាមានតម្លៃ ២៤៩ ដុល្លារ។

៦. តុធ្វើការឆ្លាតវៃ Autonomous Desk Pro AI 

142

Autonomous Desk Pro AI ជាតុធ្វើការដែលអាចកែតម្រូវកម្ពស់ ដើម្បីឱ្យអ្នកប្រើប្រាស់ប្តូររវាងការអង្គុយ និងការឈរធ្វើការ។ តុនេះមាន Sensor សម្រាប់តាមដានសកម្មភាព និងរំលឹកអ្នកប្រើប្រាស់ឱ្យក្រោកឈរ លាតសន្ធឹងសាច់ដុំ ឬផ្លាស់ប្តូរឥរិយាបថ។ លើសពីនេះ AI អាចឱ្យអ្នកប្រើប្រាស់សួរអំពីរយៈពេលអង្គុយ និងឈរធ្វើការ ប្រៀបធៀបសកម្មភាពប្រចាំថ្ងៃ ព្រមទាំងពិនិត្យព័ត៌មានអំពីកម្រិតឧស្ម័ន CO2 ក្នុងបន្ទប់បានផងដែរ ហើយវាមានតម្លៃចាប់ពី ៤៦៩ ដុល្លារ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia