មនុស្សជិតបាត់បង់ការងារ! ខណៈក្រុមហ៊ុនមហាអំណាចមួយនេះ ត្រៀមបញ្ជូនមនុស្សយន្ត ឱ្យចូលធ្វើការនៅឆ្នាំក្រោយ
Touch Soriya
•
NOVEMBER 27 2026
•
នវានុវត្តន៍
•
68 views
•
2 mins read
•

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន XPENG បានបង្ហាញមនុស្សយន្ត AI មានរូបរាងដូចមនុស្សជំនាន់ថ្មីមួយឈ្មោះ IRON ដែលមានសមត្ថភាពធ្វើការងារដោយស្វ័យប្រវត្តិ និងអាចទទួលការបញ្ជាតាមរយៈសំឡេង ឬ App។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺក្រុមហ៊ុនគ្រោងដាក់មនុស្សយន្តនេះ ឱ្យចាប់ផ្តើមហ្វឹកហាត់ធ្វើជាជំនួយការនៅតាមហាងលក់រថយន្តរបស់ខ្លួនក្នុងត្រីមាសទី១ ឆ្នាំ២០២៧។ 

133

តាមសេចក្តីប្រកាសព័ត៌មានរបស់ XPENG នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មនុស្សយន្ត IRON ត្រូវបានបង្ហាញជាសាធារណៈជាលើកដំបូងក្នុងព្រឹត្តិការណ៍ XPENG AI Day លើកទី៨ នៅទីក្រុងក្វាងចូវ ប្រទេសចិន។ ក្រុមហ៊ុន បានឱ្យដឹងថា មនុស្សយន្តនេះ ត្រូវបានអភិវឌ្ឍន៍ឡើងសម្រាប់ធ្វើជាដៃគូការងារនៅក្នុងពិភពពិត មិនមែនគ្រាន់តែជាមនុស្សយន្តសម្រាប់បង្ហាញសមត្ថភាពបច្ចេកវិទ្យាប៉ុណ្ណោះទេ។

ចំណុចពិសេសរបស់ IRON គឺមានសមត្ថភាពធ្វើចលនាបាន ៧៦កម្រិត (Degrees of Freedom) និងបំពាក់ Sensor សម្រាប់ទទួលអារម្មណ៍តាមរយៈការប៉ះជាង ១,៥០០ចំណុច ដែលគ្របដណ្តប់លើផ្ទៃជាង ៨០% នៃតំបន់សំខាន់ៗនៅលើរាងកាយ។ បច្ចេកវិទ្យានេះ នឹងបច្ចេកវិទ្យានេះ ជួយឱ្យមនុស្សយន្តអាចទទួលអារម្មណ៍ពីការប៉ះ និងដឹងពីកម្លាំងដែលកំពុងប៉ះលើរាងកាយរបស់វា។

134

លើសពីនេះ IRON ក៏បានប្រើប្រាស់ Turing AI Chip ដែលបង្កើតឡើងដោយក្រុមហ៊ុនផ្ទាល់ចំនួន ៣ ដើម្បីគាំទ្រដល់ការដំណើរការ AI និងការគ្រប់គ្រងចលនារាងកាយទាំងមូល ដែលវាមានសមត្ថភាពរុករកទីតាំងដោយស្វ័យប្រវត្តិ បង្កើតភារកិច្ចតាមរយៈការបញ្ជាសំឡេង ឬApp សាកថ្មដោយខ្លួនឯង ព្រមទាំងអាចរាយការណ៍ពីស្ថានភាពមិនប្រក្រតី និងអាចតាមដានប្រព័ន្ធរបស់ខ្លួនផងដែរ។

135

ជាមួយនឹងសមត្ថភាពទាំងនេះ XPENG គ្រោងឱ្យ IRON ហ្វឹកហាត់ធ្វើជាជំនួយការនៅហាង ដោយមានភារកិច្ចទទួលស្វាគមន៍អតិថិជន ណែនាំផលិតផល និងផ្តល់សេវាកម្មលក់រាយផ្សេងៗក្នុងត្រីមាសទី១ ឆ្នាំ២០២៧ មុននឹងឈានទៅដល់ការដាក់លក់ជាផ្លូវការសម្រាប់សាធារណជនក្នុងត្រីមាសទី២។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបង្កើតរោងចក្រទិន្នន័យសម្រាប់មនុស្សយន្ត (Robot Data Factory) ដែលគ្របដណ្តប់លើសេណារីយ៉ូការងារជាង ២៥០ និងប្រភេទការងារចំនួន ១៥ ដើម្បីគាំទ្រដល់ការហ្វឹកហាត់ និងអភិវឌ្ឍសមត្ថភាពរបស់មនុស្សយន្ត។

គួរបញ្ជាក់ថា ក្រៅពីការអភិវឌ្ឍមនុស្សយន្ត ក្រុមហ៊ុន XPENG ក៏កំពុងពង្រីកបច្ចេកវិទ្យា AI ទៅកាន់វិស័យផ្សេងៗទៀត ដូចជា រថយន្តបើកបរស្វ័យប្រវត្តិ សេវាកម្ម Robotaxi និងយានយន្តហោះអគ្គិសនីដែលអាចហោះឡើង និងចុះចត (eVTOL) ផងដែរ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia