លែងបារម្ភរឿងធ្វើម្ហូប! វេបសាយ AI មួយនេះ នឹងប្រាប់រូបមន្តធ្វើម្ហូបខ្មែរបានយ៉ាងងាយ
Khunna - ឃុនណា
•
OCTOBER 21 2026
•
គន្លឹះល្អៗ
•
9 views
•
1 min read
•

ម្ហូបខ្មែរមានភាពសម្បូរបែបទាំងមុខម្ហូប និងវិធីសាស្ត្រក្នុងការចម្អិន ដោយយើងអាចបែងចែកជាផ្នែកធំៗ រួមមាន៖ មុខម្ហូបសំខាន់ (សម្ល, ឆា, ចៀន, អាំង, ចំហុយ), មុខម្ហូបក្លែម និងអន្លក់ (ញាំ, ភ្លា, ផ្អក, ប្រហុក, ទឹកគ្រឿង) ព្រមទាំងអាហារផ្សេងៗ ដូចជា នំបញ្ចុក, អាហារសម្រន់, អាហារតាមផ្លូវ និងបង្អែមជាដើម។

Cambodia Food 03

ដូច្នេះអស់បារម្ភប្រសិនបើអ្នកទាំងអស់គ្នាមិនទាន់ចេះធ្វើម្ហូបទេ អាចប្រើវេបសាយ Ai របស់ Gemini បាន ដែលជាវេបសាយមួយអាចឆ្លើយសំណួររបស់អ្នកបានរាប់សែនសំណួរ និងងាយស្រួលប្រើប្រាស់ផងដែរ។ ទាំងនេះគឺជាឧទាហរណ៍ ប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងពីរបៀបធ្វើមុខម្ហូបណាមួយដែលអ្នកទាំងអស់គ្នាពេញចិត្ត។

Screenshot 2025 07 19 143350

 

  • ដំបូងចូលទៅកាន់ Chrome (សម្រាប់ Pc) ឬទូរស័ព្ទសូមចូលទៅកាន់ Safari ឬ Google
  • រួចវាយពាក្យថា Gemini បន្ទាប់មកចុចលើពាក្យនោះអ្នកទាំងអស់គ្នានឹងឃើញនូវក្រឡោនសួរសំនួរ និងបង្កើតការសន្ទានជាមួយ Ai
  • បន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែសរសេរសំណួរនោះ ជាភាសាខ្មែរចូល ហើយដាក់បញ្ជូនជាការស្រេច។

Screenshot 2025 07 19 143539

ខាងក្រោមជាគំរូនៃសំណួរ៖

·       សូមប្រាប់ពីរបៀបធ្វើសម្លកកូរ

·       សូមប្រាប់ពីរបៀបធ្វើអាម៉ុក

·       សូមប្រាប់ពីរបៀបធ្វើបង្អែមចេកខ្ទិះ

·       សូមប្រាប់ពីរបៀបធ្វើឆាសាច់គោម្រះព្រៅ... និងម្ហូបផ្សេងជាច្រើនមុខទៀត។ 

គូសបញ្ចាក់ផងដែរថា Ai ផ្សេងៗទៀតក៏អាចជួយអ្នកក្នុងការសួរសំណួរអំពីម្ហូបជាច្រើនមុខទៀតបាន។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់ចេះធ្វើម្ហូបក្រៅពីរបស់ខ្មែរអ្នកទាំងអស់គ្នាអាចសួរជាឈ្មោះមុខម្ហូបនោះតាមប្រទេសនានាបានជាភាសាខ្មែរ និងងាយស្រួលយល់ផងដែរ។

Cooking With Gemini Skipping to the Recipe Steps

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia