ការយល់ដឹង និងការប្រើប្រាស់កុំព្យូទ័របានស្ទាត់ជំនាញ បានក្លាយជាតម្រូវការចាំបាច់បំផុតនាពេលបច្ចុប្បន្នទាំងវិស័យអប់រំ និងវិស័យការងារ។ ដើម្បីចូលរួមចំណែកលុបបំបាត់គម្លាតឌីជីថល វេទិកា Rean Computer 101 និង វេបសាយ Rean.me ដែលផ្តោតលើការចែករំលែកធនធាន និង toolkh.rean.me ដែលជាបណ្តុំនៃឧបករណ៍ឌីជីថលជាង 100 Tools បានបើកឱកាសយ៉ាងទូលំទូលាយសម្រាប់បុគ្គលគ្រប់រូប ជាពិសេសអ្នកដែលពុំទាន់មានគ្រឹះរឹងមាំផ្នែកបច្ចេកវិទ្យា អាចចូលរៀន និងសាកល្បងប្រើប្រាស់កម្មវិធី (Tools) ផ្សេងៗបានដោយសេរី និងឥតគិតថ្លៃ។

បច្ចុប្បន្ន Rean Computer 101 មានស្ថាបនិកខែ្មរមួយរូបដែលនៅពីក្រោយគម្រោងទាំងនេះគឺលោក ម៉េង ហាន់ (MENG Hann) ដែលជាគ្រូបង្រៀនផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅសាលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ ហើយក៏កំពុងធ្វើការនៅក្នុងវិស័យ Technology និង Digital ជាពិសេសផ្តោតលើការបង្កើតមាតិកាអប់រំ និងឧបករណ៍ឌីជីថល។
Rean Computer 101 ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៧ ក្នុងគោលបំណងចម្បងមួយ គឺចែករំលែកចំណេះដឹង បទពិសោធន៍ផ្នែកកុំព្យូទ័រ និងបច្ចេកវិទ្យា ឱ្យកាន់តែមានភាពងាយស្រួលយល់សម្រាប់ប្រជាជនខ្មែរ ដូច្នេះវាបានក្លាយជាវេទិការមួយដែលល្បីនៅកម្ពុជា និងមានមេរៀនឌីជីថលជាច្រើន ដែលមានអ្នកចូលទស្សនារាប់ម៉ឺននាក់រហូតមកដល់បច្ចុប្បន្ន។

១./ ចំពោះ Tool ក្នុង Rean.me អ្នកអាចចូលរៀនដោយសេរី មានដូចជា៖
- ទាញយកកម្មវិធី (Software Downloads)៖ ចែករំលែក Link សម្រាប់ទាញយកកម្មវិធី Microsoft Office (ជំនាន់ 2013 ដល់ 2024 និង 365) សម្រាប់កុំព្យូទ័រ PC និង Mac។
- ទាញយកហ្វុនខ្មែរ (Khmer Fonts)៖ មានចែករំលែក Font ម៉ូដខ្មែរស្អាតៗ ចំនួន ១០ សម្រាប់យកទៅប្រើប្រាស់ក្នុងការងាររចនា ឬវាយឯកសារ។
- សៀវភៅ និងឯកសាររៀន (PDFs/Books)៖ មានចែករំលែកសៀវភៅ ឬឯកសារសម្រាប់រៀន ដូចជា មេរៀនភាសាអង់គ្លេស និងសៀវភៅបច្ចេកវិទ្យាផ្សេងៗ។
- ប្រព័ន្ធតាមដាន៖ មាន Link ភ្ជាប់ទៅកាន់ YouTube Channel "Rean Computer 101" សម្រាប់មើលវីដេអូបង្រៀនបន្ថែម។

២./ លក្ខណៈពិសេស និងមុខងារចម្បងរបស់ ToolKH៖
- បម្លែងស្រមោលអត្ថបទ (PDF to Word)៖ ប្រើសម្រាប់បម្លែងឯកសារប្រភេទ PDF ទៅជាឯកសារ Microsoft Word (.docx) ដែលអាចកែសម្រួលអត្ថបទបាន។
- គាំទ្រអក្សរខ្មែរ (Khmer Unicode OCR)៖ ឧបករណ៍នេះប្រើប្រាស់បច្ចេកវិទ្យា Google Cloud Vision API ដើម្បីស្កែន និងបម្លែងអក្សរខ្មែរ (Khmer Unicode) ចេញពី PDF មកជាអត្ថបទ Word បានយ៉ាងត្រឹមត្រូវ។
- រក្សាទម្រង់ដើម៖ ជួយរក្សាទម្រង់ដើមនៃឯកសារ ដូចជា តារាង ក្បាលទំព័រ ជើងទំព័រ និងលេខទំព័រ ជាដើម។
- ឧបករណ៍ពាក់ព័ន្ធ៖ មានមុខងារបន្ថែមដូចជា PDF Splitter (កាត់ផ្តាច់ទំព័រ PDF) និង PDF Joiner (ភ្ជាប់ឯកសារ PDF បញ្ចូលគ្នា)។
- របៀបប្រើប្រាស់៖ អ្នកប្រើប្រាស់គ្រាន់តែទាញបោះ (Drag and Drop) ឬចុចជ្រើសរើសឯកសារ PDF ដែលចង់បម្លែងចូលទៅក្នុងប្រអប់ "Upload PDF File" ជាការស្រេច។

សម្រាប់អ្នកមិនទាន់បានស្គាល់ហើយចង់ស្វ័យសិក្សាជាមួយវេទិការ ReanComputer101 អាចចូលតាមរយៈលីងខាងក្រោម ឬស្វែងរកបន្ថែមនៅលើប្រព័ន្ធផ្សព្វផ្សាយ៖
- YouTube: https://www.youtube.com/reancomputer101
- Telegram: https://t.me/reancomputer101
- Website: https://www.rean.me
- 100+ Free Tools: https://toolkh.rean.me/tools/pdf-to-word
