កាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកសម្រេចបញ្ចុះអត្រាពន្ធនាំចូលទៅកាន់អាមេរិក សម្រាប់កម្ពុជា មកត្រឹម១៩% ខណៈកម្ពុជាបានប្រកាសលើកលែងពន្ធនាំចូល គ្រប់ទំនិញទាំងអស់ពីអាមេរិកមកកាន់កម្ពុជា។
ប្រការនេះអាចនឹងធ្វើឱ្យឡានមួយទឹកដែលនាំចូលពីសហរដ្ឋអាមេរិកអាចចុះថ្លៃបានខ្លះ។ ខណៈខាងក្រោមនេះជាម៉ូដែលឡាន ពេញនិយមជាងគេទាំង៥ ដែលនាំចូលមកពីអាមេរិកយោងតាម Aution Export៖
ទី២-Honda៖ CR-V , Accord , Pilot , Civic
ទី៣-Ford៖ Ford Escape , Ford Explorer , Ford F-150
ទី៤-Chevrolet៖ Chevrolet Equinox , Chevrolet Traverse , Chevrolet Silverado
ទី៥-Nissan៖ Nissan Rogue , Nissan Altima , Nissan Pathfinder
គួរជម្រាបផងដែរ សម្រាប់ការលើកលែងពន្ធនាំចូល ពីសហរដ្ឋអាមេរិកមកត្រឹម ០% មិនមែនមានន័យថា តម្លៃឡានដែលនាំចូលមកត្រូវលក់ក្នុងតម្លៃដូចទៅនឹងឡាននៅទីផ្សារអាមេរិកឡើយ ត្បិតទំនិញនាំចូលនៅមានគិតតម្លៃអាករពិសេស និងពន្ធបន្ថែម (VAT) ធម្មតា។
ប្រសិនបើចាប់អារម្មណ៍ចង់ទិញ ឡានមួយទឹក ឬចង់ដឹងពីតម្លៃទីផ្សារជាក់ស្ដែង លោកអ្នកអាច ស្វែងរកព័ត៌មានបន្ថែមបាននៅលើ Khmer24 តាមរយៈ Website: https://www.khmer24.com/ ឬតាមរយៈទូរស័ព្ទលេខ:092724724/081724724/093724724៕