ចំណាយពេលរៀនភាសាអង់គ្លេសយូរហើយ ប៉ុន្តែមិនមានទំនុកចិត្តក្នុងការនិយាយមែនទេ? កុំទាន់បោះបង់! អ្នកគ្រាន់តែត្រូវការការហ្វឹកហាត់បន្ថែមជាប្រចាំបន្តិចប៉ុណ្ណោះ ប្រាកដជាអាចប្រើបានដូចជនជាតិដើមមិនខាន។ ខាងក្រោមនេះជា វេបសាយ និង App ពេញនិយមទាំង៣ ដែលអាចជួយបង្វឹក ភាសាអង់គ្លេសឱ្យឆាប់ស្ទាត់ ប្រើឥតគិតថ្លៃ៖
ទី១- HelloTalk៖ ជា App ដែលគេប្រើប្រាស់ជាសកល លោកអ្នកអាចស្វែងរកមិត្តភក្តិជនជាតិដើម ឬអ្នកដទៃទៀតដែលមានបំណងពង្រឹងភាសាអង់គ្លេសដូចជាអ្នកដែរ ដើម្បីជជែកគ្នា ដោយការផ្ញើសារជាអក្សរ ឬនិយាយជាសម្លេង បន្ទាប់មកពួកគេនឹងជួយកែតម្រូវអ្នក។ វាជាកម្មវិធីល្អបំផុតមួយក្នុងការប្រើប្រាស់ភាសាអង់គ្លេសក្នុងជីវិតប្រចាំថ្ងៃ។
ទី២- BBC Learning English៖ វេបសាយ និង App មួយនេះផ្តល់មាតិកាជាច្រើនដូចជា វីដេអូ សំឡេង អត្ថបទ និងលំហាត់ ជាដើម។ មាតិកានីមួយៗផ្អែកលើស្ថានភាពពិតក្នុងជីវិត និងរចនាឡើងសម្រាប់ជួយអ្នកអភិវឌ្ឍសមត្ថភាពស្តាប់ និយាយ អាន និងសរសេរ។
ទី៣- Duolingo៖ កម្មវិធីសិក្សាពាក្យក្នុងភាសាអង់គ្លេស១នេះ មានគេនិយមប្រើច្រើននៅជុំវិញពិភពលោក តាំងពីឆ្នាំ២០១១ ដែលមានជាច្រើនភាសារួមបញ្ចូលគ្នា ជាពិសេសភាសាអង់គ្លេស និងការពង្រឹងពាក្យថ្មីៗ វាមានភាពទាក់ទាញគួរឱ្យចង់រៀនរាល់ថ្ងៃ មិនងាយធុញ ល្អខ្លាំងសម្រាប់មនុស្សវ័យជំទង់ និងមានមុខងារសម្រាប់បង្រៀនកុមារបានថែមទៀតផង។
ដោយឡែកសម្រាប់លោកអ្នកដែលមានបំណងចង់ពង្រឹងភាសាអង់គ្លេសបន្ថែម និងចង់អនុវត្តផ្ទាល់ៗ ឆាប់រីកចម្រើន មានគ្រូបង្រៀនដែលមានជំនាញច្បាស់លាស់ អាចសាកល្បងចូលរៀននៅ Spring Education Center ។ មជ្ឈមណ្ឌលអប់រំស្រ្ពីង មានវគ្គសិក្សាសម្រាប់ភាសាអង់គ្លេស និងភាសាចិន។
ចុះឈ្មោះទទួលអាហារូបករណ៍ 30% តាមលីង៖ https://forms.gle/CC6doPD4u4c5HMGr5
សិក្សានៅមជ្ឈមណ្ឌលអប់រំស្រ្ពីង សិស្សនិស្សិតនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖
-ការបណ្តុះបណ្តាលផ្នែកភាសា (ភាសាអង់គ្លេស និងភាសាចិន)
-ការប្រឹក្សាអំពីការងារ និងឱកាសហាត់ការងារ តាមរយៈ Spring Internship Program
-ការប្រឹក្សាអំពីអាហារូបករណ៍ និងការសិក្សានៅក្រៅប្រទេស
=>មើលកម្មវិធីសិក្សា៖ http://tinyurl.com/4b4b5mxz
-សាខាបឹងសាឡាង៖ អគារលេខ 99 ផ្លូវ 336 កែង 261 សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ភ្នំពេញ (ខាងលិចផ្សារដើមគរ ចម្ងាយប្រហែល 1km)។ Google map: https://goo.gl/maps/xRxVTjF1uP5YnHaG7
-សាខាចតុមុខ៖ អគារលេខ 5 ផ្លូវលេខ 200 សង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ ភ្នំពេញ (នៅក្បែរអនុវិទ្យាល័យចតុមុខ)។ Google map: https://maps.app.goo.gl/6sXP9i2TLSDMAKeC6
សម្រាប់ព័ត៌មានបន្ថែម៖
-សាខាបឹងសាឡាង៖ 077 / 087 38 38 33
-សាខាចតុមុខ៖ 086 / 017 60 60 63
គេហទំព័រផ្លូវការ៖ www.springedu.co
