នៅក្នុងយុគសម័យឌីជីថលដែលការទិញទំនិញអនឡាញកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ការស្វែងរកវេទិកាដែលផ្តោតសំខាន់លើការលើកស្ទួយផលិតផលក្នុងស្រុកពិតជាមានសារៈសំខាន់ណាស់។ នេះគឺជាហេតុផលចម្បងដែល UNIKA ត្រូវបានបង្កើតឡើងក្នុងនាមជាទីផ្សារអនឡាញដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា ជាមួយនឹងបេសកកម្មចម្បងក្នុងការភ្ជាប់អ្នកលក់ក្នុងស្រុកជាមួយនឹងអតិថិជនទូទាំងប្រទេស ។ ក្រោមទស្សនៈវិស័យ "Build by Local, For Local" កម្មវិធីមួយនេះមិនត្រឹមតែជាកន្លែងលក់ទំនិញធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាប្រព័ន្ធអេកូឡូស៊ីមួយដែលបានប្រមូលផ្តុំគ្រប់ហាងទាំងអស់មកនៅក្នុងកម្មវិធីតែមួយ ដែលក្នុងនោះមានវត្តមានដៃគូសហការក្នុងស្រុកដ៏រឹងមាំជាច្រើនដូចជា Khmum eShop, Tonlesap និង Fresh eCommerce ជាដើម ។

នៅលើកម្មវិធី UNIKA អតិថិជនអាចស្វែងរក និងបញ្ជាទិញផលិតផលក្នុងស្រុកយ៉ាងសម្បូរបែបដែលបំពេញតម្រូវការប្រចាំថ្ងៃ ដោយសារកម្មវិធីនេះមានបែងចែកជាប្រភេទផលិតផលច្រើន ។ ផលិតផលទាំងនោះមានតាំងពី សម្លៀកបំពាក់នារី កាបូប និងគ្រឿងលម្អផ្សេងៗ (ដូចជាខ្សែក្រវាត់កាបូប និងកន្សែង) រហូតដល់ផលិតផលម្ហូបអាហារ និងភេសជ្ជៈក្នុងស្រុកដូចជា ទឹកជ្រលក់ម្ទេស និងទឹកសណ្តែកសរីរាង្គជាដើម ។ នេះគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ ខណៈដែលកម្មវិធីនេះមានប្រមូលផ្តុំនូវទំនិញមានគុណភាពជាច្រើនទៀតពីអ្នកលក់ជុំវិញប្រទេស ។

ចំពោះមុខងារពិសេសៗវិញ UNIKA ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់នូវបទពិសោធន៍ប្រើប្រាស់ដ៏ងាយស្រួល ។ កម្មវិធីនេះមានលេចធ្លោជាមួយនឹងមុខងារបញ្ជាទិញពហុវេទិកា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចូលទិញទំនិញបានទាំងនៅលើគេហទំព័រ (Web) និងកម្មវិធីទូរសព្ទដៃ (Mobile Apps) គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ បន្ថែមពីនេះ វាក៏មានបំពាក់នូវប្រព័ន្ធទូទាត់ប្រាក់តាមធនាគារដែលមានសុវត្ថិភាពខ្ពស់ ព្រមទាំងប្រព័ន្ធវាយតម្លៃអ្នកលក់ដែលត្រូវបានផ្ទៀងផ្ទាត់ត្រឹមត្រូវ (Verified Sellers) ដើម្បីផ្តល់នូវទំនុកចិត្ត និងសុវត្ថិភាពដល់អ្នកទិញ ។ លើសពីនេះ រាល់ការបញ្ជាទិញនឹងត្រូវបានគាំទ្រដោយសេវាកម្មដឹកជញ្ជូនដែលគ្របដណ្តប់ទូទាំងប្រទេសកម្ពុជាទាំងតំបន់ទីក្រុង និងជនបទ ។

ក្រៅពីអត្ថប្រយោជន៍សម្រាប់អ្នកទិញ UNIKA ក៏ជាដៃគូដ៏ល្អសម្រាប់អាជីវកម្មក្នុងស្រុក ដោយវាមានឧបករណ៍សម្រាប់ជួយគ្រប់គ្រងស្តុក និងការបញ្ជាទិញ មុខងារតាមដានការដឹកជញ្ជូន ព្រមទាំងមានកន្លែងរៀបចំយុទ្ធនាការទីផ្សារគោលដៅ និងទីតាំងបង្ហាញផលិតផល ដែលជួយជំរុញការលក់ឲ្យកាន់តែមានប្រសិទ្ធភាព ។ អ្វីដែលកាន់តែពិសេសនោះគឺ អ្នកលក់មិនចាំបាច់មានការចំណាយជាមុន (No Upfront Costs) ឡើយក្នុងការចូលរួម ។ ការសម្រេចចិត្តជ្រើសរើសទិញទំនិញតាមរយៈ UNIKA គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SME) និងជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុល តាមរយៈការកាត់បន្ថយការដឹកជញ្ជូនទំនិញពីចម្ងាយ ។

ការគាំទ្រផលិតផលកូនខ្មែរ គឺជារឿងដែលយើងទាំងអស់គ្នាអាចធ្វើបានយ៉ាងងាយស្រួលបំផុតពីលើអេក្រង់ទូរសព្ទដៃ។ ដូច្នេះ ប្រសិនបើអ្នកចង់ចូលរួមផ្លាស់ប្តូរទម្លាប់នៃការទិញទំនិញឱ្យកាន់តែមានភាពឆ្លាតវៃ និងចង់ក្លាយជាផ្នែកមួយនៃការជំរុញកំណើនអាជីវកម្មក្នុងស្រុក សូមកុំរង់ចាំយូរ។ ចូលរួមជាមួយនឹងយើង ដោយគ្រាន់តែទាញយកកម្មវិធី UNIKA ឥឡូវនេះដែលមាននៅលើ App Store និង Google Play ដើម្បីចាប់ផ្តើមបទពិសោធន៍ទិញទំនិញអនឡាញដ៏ជឿទុកចិត្តរបស់អ្នកថ្ងៃនេះ!

