ស្របពេលដែលនវានុវត្តន៍បច្ចេកវិទ្យាក្នុងស្រុកកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ វេទិកាអចលនទ្រព្យឌីជីថលថ្មីមួយដែលមានឈ្មោះថា Property Hub ដែលបង្កើតឡើងដោយលោក ចំណាន ពន្លឺ និងលោក សារិន សិរីវុឌ្ឍិ បាននិងកំពុងបំប្លែងរបៀបនៃការទិញ លក់ ជួល និងវិនិយោគអចលនទ្រព្យនៅកម្ពុជា។ ក្នុងនាមជាកម្មវិធីដែលអភិវឌ្ឍឡើងដោយកូនខ្មែរ ១០០% កម្មវិធីនេះបានទាក់ទាញអ្នកចូលមើលរាប់ម៉ឺននាក់ប្រចាំខែ ដោយផ្តល់នូវភាពងាយស្រួល និងតភ្ជាប់អ្នកទិញ-អ្នកលក់ទូទាំង ២៥ ខេត្តក្រុងឱ្យជួបគ្នាយ៉ាងឆាប់រហ័ស។ អ្វីដែលកាន់តែពិសេស ពេលនេះ Property Hub បានបន្ថែមនូវមុខងារថ្មីៗដ៏ឆ្លាតវៃ ដើម្បីធ្វើឱ្យបទពិសោធន៍នៃការទិញលក់អចលនទ្រព្យកាន់តែមានភាពពេញលេញ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលចង់បានភាពរហ័ស និងចំណេញពេលវេលា Property Hub បានរចនាឡើងយ៉ាងពិសេសសម្រាប់ម្ចាស់អចលនទ្រព្យ និងភ្នាក់ងារនានា។ ដោយគ្រាន់តែប្រើប្រាស់ទូរសព្ទដៃមួយគ្រឿង អ្នកលក់អាចធ្វើការបង្ហោះលក់ដី ផ្ទះ បុរី អគារពាណិជ្ជកម្ម ឬដីឡូត៍ បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ នីតិវិធីនៃការដាក់លក់គឺមានភាពសាមញ្ញបំផុត ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ khpropertyhub.com ឬកម្មវិធីទូរសព្ទ PropertyHub Cambodia រួចជ្រើសរើសមុខងារ Post Property បន្ទាប់មកបំពេញព័ត៌មានលម្អិត រូបភាព និងធ្វើការ Pin ទីតាំងជាក់ស្តែងផ្ទាល់តែម្តង រួចចុច Publish Ad ដើម្បីផ្សព្វផ្សាយជាសាធារណៈ។

ជាការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ថ្មី Property Hub ផ្តល់ជូនគ្រប់អ្នកប្រើប្រាស់សុទ្ធតែអាចបង្ហោះទ្រព្យបាន ១០ដង ក្នុងម្នាក់បន្ទាប់ពីបង្កើតគណនី។ លើសពីនេះ អ្នកលក់ក៏អាចជ្រើសរើសកញ្ចប់សេវាកម្មផ្សេងៗដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយរបស់ខ្លួនឱ្យកាន់តែទូលំទូលាយផងដែរ។ ក្រៅពីជាទីផ្សារអនឡាញដ៏សកម្ម ពេលនេះ Property Hub បានបោះជំហានទៅមុខមួយកម្រិតទៀត ក្នុងការដើរតួជាជំនួយការហិរញ្ញវត្ថុដ៏ឆ្លាតវៃសម្រាប់អ្នកទិញ តាមរយៈការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមុខងារថ្មីៗរួមមាន៖
កម្មវិធីគណនាឥណទាន (Loan Calculator) ថ្មីសន្លាង៖ ជាមុខងារដ៏លេចធ្លោដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់វាយតម្លៃការបង់ប្រាក់ប្រចាំខែបានយ៉ាងលម្អិត និងសុក្រឹតបំផុត។ អ្នកទិញអាចបញ្ចូលតម្លៃអចលនទ្រព្យ ទំហំប្រាក់កក់ រយៈពេលកម្ចី និងអត្រាការប្រាក់។ អ្វីដែលកាន់តែពិសេស មុខងារនេះមានសមត្ថភាពគណនាអត្រាការប្រាក់ប្រភេទប្រែប្រួលជារៀងរាល់ឆ្នាំ (Floating Rate) ដែលស្របទៅនឹងលក្ខខណ្ឌជាក់ស្តែងរបស់ធនាគារនៅកម្ពុជា។ លើសពីនេះ វាក៏បង្ហាញនូវ "កាលវិភាគបង់ប្រាក់" (Amortization Schedule) លម្អិតពីប្រាក់ដើម និងការប្រាក់ ដែលត្រូវបង់ប្រចាំឆ្នាំ រហូតដល់ឆ្នាំបញ្ចប់កម្ចីថែមទៀតផង។

ប្រព័ន្ធទិន្នន័យកម្ចីធនាគារ (Bank Directory)៖ ជាមុខងារប្រៀបធៀបអត្រាការប្រាក់កម្ចីទិញផ្ទះ (Mortgage) និងអត្រាការប្រាក់បញ្ញើ (Fixed Deposit) ពីធនាគារពាណិជ្ជធំៗចំនួន ២១ នៅកម្ពុជា ដែលទិន្នន័យទាំងនេះត្រូវបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ខែ។ អ្នកប្រើប្រាស់អាចប្រៀបធៀបលក្ខខណ្ឌធនាគារជាច្រើនក្នុងពេលតែមួយ ហើយថែមទាំងអាចស្នើសុំឱ្យមន្ត្រីឥណទានទាក់ទងមកវិញ (Request Callback) បានយ៉ាងងាយស្រួលដោយមិនចាំបាច់បំពេញទម្រង់បែបបទច្រើនដងនោះទេ។


មុខងារពិន្ទុតម្លៃទ្រព្យ (Property Price Scoring)៖ បង្ហាញជាប្រព័ន្ធវាយតម្លៃពី ១ ដល់ ៥ ដែលជួយប៉ាន់ស្មានថាតើតម្លៃទ្រព្យដែលកំពុងដាក់លក់នោះ ពិតជាស័ក្តិសម និងស្របទៅនឹងតម្លៃទីផ្សារបច្ចុប្បន្ននៅក្នុងតំបន់នោះដែរឬទេ។ សម្រាប់មុខងារនេះផងដែរគឺមានសម្រាប់តែទ្រព្យមួយចំនួនប៉ុណ្ណោះក្នុងពេលឥឡូវនេះ។

តាមរយៈការរួមបញ្ចូលគ្នានូវភាពងាយស្រួលនៃការបង្ហោះលក់ ព័ត៌មានច្បាស់លាស់ និងមុខងារវិភាគហិរញ្ញវត្ថុដ៏ទំនើបទាំងនេះ អាចនិយាយបានថា Property Hub មិនត្រឹមតែជាផ្សារអចលនទ្រព្យប៉ុណ្ណោះទេ តែជាប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយដែលជួយជំរុញវិស័យអចលនទ្រព្យកម្ពុជាឱ្យកាន់តែមានភាពរស់រវើក និងមានតម្លាភាព។ សាធារណជនអាចចូលរួមទទួលយកបទពិសោធន៍ថ្មីនៃទីផ្សារអចលនទ្រព្យឌីជីថលនេះ ដោយទាញយកកម្មវិធី Property Hub Cambodia ដោយឥតគិតថ្លៃទាំងនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ឬចូលទៅកាន់គេហទំព័រផ្លូវការ khpropertyhub.com ៕
