សឹងមិនជឿ! ក្រុមហ៊ុន Apple បង្ហាញប្រាក់ចំណូលសរុបពីការលក់ iPhone ត្រឹមតែរយៈពេល ៣ ខែ
Khunna - ឃុនណា
•
NOVEMBER 3 2026
•
អេឡិចត្រូនិក
•
201 views
•
2 mins read
•

យោងតាមទិន្នន័យក្រុមហ៊ុន Apple បានរាយការណ៍ពីចំណូលសរុបចំនួន ១១៤,៥ ប៊ីដុល្លារ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៦ ដែលលើសពីការព្យាករណ៍របស់ក្រុមអ្នកវិភាគដែលមានចំនួន ១១៣,៤ ប៊ីដុល្លារ និងតំណាងឱ្យកំណើន ១២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលមានចំនួន ១០២,៥ ប៊ីដុល្លារ។ ទន្ទឹមនឹងនេះ ប្រាក់ចំណូលក្នុងមួយហ៊ុន (EPS) គឺកត់ត្រាបាន ២,១០ ដុល្លារ ខ្ពស់ជាងការព្យាករណ៍ ១,៩៩ ដុល្លារ នេះបើគិតជាសាច់ចំណូលសរុបពីការលក់ iPhone សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៦ គឺ ៥៧,៦ ប៊ីដុល្លារ (ឬ ៥៧,៦00,000,000 ដុល្លារ)។

Xtsvoxz P5 Zlsn K6 Uo C3 Ezw G3 Lq

ការលក់ iPhone សម្រេចបានប្រហែល ៥៧,៦ ប៊ីដុល្លារ (រួមបញ្ចូលទាំងការលក់ក្នុងរយៈពេល ៨ថ្ងៃដំបូងនៃស៊េរី iPhone 18 Pro) ដែលបានវ៉ាដាច់ការព្យាករណ៍របស់ Wall Street ដែលមាន ៥៦,៦ ប៊ីដុល្លារ។ របាយការណ៍នេះគឺជាលទ្ធផលត្រីមាសដំបូងក្រោមការដឹកនាំរបស់នាយកប្រតិបត្តិថ្មី លោក John Ternus ដែលបានឡើងកាន់តំណែងជំនួសលោក Tim Cook កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។

ទោះបីជាលទ្ធផលហិរញ្ញវត្ថុល្អប្រសើរក៏ដោយ ក៏ភាគហ៊ុនរបស់ Apple បានធ្លាក់ចុះ ១% នៅពេលបិទទីផ្សារក្រៅម៉ោង (After-hours) បន្ទាប់ពីបានធ្លាក់ចុះ ១,៨% រួចទៅហើយមកនៅត្រឹម ៣៣៨,៣២ ដុល្លារ។ បច្ចុប្បន្ន Apple គឺជាក្រុមហ៊ុនដែលមានតម្លៃបំផុតនៅលើពិភពលោក ដោយមានទីផ្សារប្រមាណ ៤,៩៤ ទ្រីលានដុល្លារ បន្ទាប់ពីបានដណ្តើមចំណាត់ថ្នាក់នេះមកវិញពីក្រុមហ៊ុន Nvidia។

Ds C02665

ខុសពីក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀតដូចជា Alphabet និង Meta ដែលកំពុងចំណាយថវិកាច្រើនលើបញ្ញាសិប្បនិម្មិត (AI) Apple មិនសូវមានការចំណាយដើមទុនខ្ពស់លើផ្នែកនេះឡើយ ប៉ុន្តែការឡើងថ្លៃនៃបន្ទះឈីបបានរុញច្រានតម្លៃផលិតផលឱ្យខ្ពស់ឡើង។ ក្នុងនោះ ស្មាតហ្វូនបត់បានស៊េរីថ្មី iPhone Duo ចាប់ផ្តើមលក់ក្នុងតម្លៃពី ១.៩៩៩ ដុល្លារឡើងទៅ ប៉ុន្តែចំណូលពីការលក់ម៉ូដែលនេះនឹងត្រូវគណនាក្នុងត្រីមាសទី១ ឆ្នាំ២០២៧ វិញ។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia