រាងខ្ពស់ស្អាតណាស់! មានត្រឹម ១ម៉ឺនដុល្លារក្រាស់ក៏អាចទិញរថយន្តខ្លាញ់គោ SUV ឆ្នាំ 2026 បីម៉ូឌែលនេះបានដែរ
Khunna - ឃុនណា
JUNE 1 2026
យានយន្ត
12 views
3 mins read

សម្រាប់អ្នកដែលប្រាថ្នាចង់បានរថយន្តខ្លាញ់គោប្រភេទ SUV ឆ្នាំ ២០២៦ ដែលមានរាងខ្ពស់ស្រឡះ និងរូបរាងស្អាតទាក់ទាញ គឺមិនបាច់បារម្ភពីរឿងថវិកានោះទេ ព្រោះត្រឹមតែថវិកា ១ម៉ឺនដុល្លារក្រាស់ៗក៏អ្នកអាចក្លាយជាម្ចាស់រថយន្តទំនើបៗទាំងបីម៉ូឌែលនេះបានដែរ។ 

Giving a Car Key and Money for Buying a Car E1691608919497

./ BaoJun Yep Plus

  • បំពាក់កាមេរ៉ា 540° មើលឃើញច្បាស់ជុំវិញខ្លួនមួយជុំឡាន ជួយឱ្យការចូលចត និងបើកបរក្នុងផ្លូវចង្អៀតកាន់តែងាយស្រួល និងមានសុវត្ថិភាពខ្ពស់
  • អេក្រង់ឆ្លាតវៃទំហំធំរហូតដល់ 12.8 អ៊ីញ កម្រិត 2K ដើរដោយប្រព័ន្ធប្រតិបត្តិការល្បឿនលឿន គាំទ្រកម្មវិធី YouTube, Apple CarPlay, និង Google Map ជាភាសាខ្មែរយ៉ាងពេញលេញ
  • រីករាយជាមួយពិភពតន្ត្រីដ៏ពិរោះរណ្តំចិត្ត តាមរយៈប្រព័ន្ធសំឡេងម៉ាក Dts Surround Sound ចំនួន 6 គ្រាប់ ផ្តល់សំឡេងបុកបាសណែន និងបន្លឺច្បាស់ជុំវិញកាប៊ីន
  • បំពាក់កញ្ចក់ការពារសំឡេង 2 ជាន់ (Acoustic Laminated) ជួយទប់ស្កាត់សំឡេងរំខានពីខាងក្រៅបានយ៉ាងល្អ ធ្វើឱ្យរាល់ការធ្វើដំណើរពោរពេញដោយភាពស្ងប់ស្ងាត់ និងផាសុកភាព
  • ផ្តល់ជម្រើសកម្លាំងថ្មយ៉ាងសម្បូរបែប ទៅតាមតម្រូវការប្រើប្រាស់ជាក់ស្តែង ជាមួយចម្ងាយផ្លូវ 301 km, 401 km, និង 501 km ក្នុងល្បឿនសាកពេញម្តង។

សម្រាប់ព័ត៌មានបន្ថែមអំពីរថយន្ត BaoJun Yep Plus សូមធ្វើការទាក់ទងលេខ៖ 017 211 200

705698862 122226341024319411 2966866347477879679 N (1)

./ Wuling Bingo S

  • តម្លៃត្រឹមតែ $17,800 ប៉ុណ្ណោះ ប៉ុន្តែទទួលបានរូបរាងទាន់សម័យ ផ្ទៃខាងក្នុងទំនើប និងបច្ចេកវិទ្យាចុងក្រោយបង្អស់
  • ធ្វើដំណើរបានចម្ងាយរហូតដល់ 430 km (CLTC) ជាមួយថាមពលថ្មទំហំ 41.9 kWh
  • បំពាក់ម៉ូទ័រកម្លាំង 75 kW និងមានកម្លាំងបង្វិល (Torque) ដល់ទៅ 180 Nm បើកបរបានរលូន និងស្ទុះទាន់ចិត្ត
  • កាន់តែងាយស្រួល និងសុវត្ថិភាពក្នុងការចូលចត ជាមួយកាមេរ៉ា 540° មើលឃើញច្បាស់ជុំវិញខ្លួនមួយជុំឡាន
  • គាំទ្រការសាកភ្លើងល្បឿនលឿន DC fast charging (សាកពី 30% ទៅ 80% ប្រើពេលត្រឹមតែ 35 នាទីប៉ុណ្ណោះ)។

សម្រាប់ព័ត៌មានបន្ថែមអំពីរថយន្ត Wuling Bingo S សូមធ្វើការទាក់ទងលេខ៖ 010 835 050

689625873 965134139605210 7249361028415680264 N

៣./ GTV Livan

GTV MOTOR បានចាប់ដៃគូសហការជាផ្លូវការជាមួយ LIVAN AUTO ដែលជាម៉ាកយីហោរថយន្តល្បីឈ្មោះមួយស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ Geely Auto ដើម្បីដាក់លក់នូវម៉ូឌែលរថយន្ត SUV ថ្មីសន្លាងមួយនៅលើទីផ្សារកម្ពុជា។ តាមរយៈកិច្ចសហការនេះ GTV MOTOR គឺជាអ្នកផលិតឧបករណ៍ និងវត្ថុធាតុដើមសម្រាប់ LIVAN AUTO ផ្ទាល់ ខណៈដែលរាល់ការលក់ និងសេវាកម្មថែទាំអតិថិជនទាំងអស់ នឹងត្រូវផ្តល់ជូនដោយផ្ទាល់ពី GTV ដែលនាំមកនូវជម្រើសដ៏ថ្មីស្រឡាង ប្រកបដោយទំនុកចិត្តខ្ពស់ និងតម្លៃសមរម្យបំផុតសម្រាប់អតិថិជនកម្ពុជា។ កាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនក៏មានការផ្តល់ជូនមហាឡូយមិនធ្លាប់មាន ដោយតម្លៃរថយន្តដំឡើងនៅក្នុងស្រុកដែលមានតម្លៃដើម $17,900 នឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗចំនួន $2,000 ពី LIVAN AUTO ធ្វើឱ្យតម្លៃចុងក្រោយសល់ត្រឹមតែ $15,900 ប៉ុណ្ណោះ សម្រាប់ការក្លាយជាម្ចាស់រថយន្ត SUV ខ្លាញ់គោដ៏ទំនើបមួយនេះ។

សម្រាប់ព័ត៌មានបន្ថែមអំពីរថយន្ត GTV Livan សូមធ្វើការទាក់ទងលេខ៖ 071 729 3777​។​

Tc Thumnail Web (23)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia